ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ចដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញតាមរាជធានីខេត្ត
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនដើម្បីប្រកាសសមាសភាពគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) នៅតាមបណ្តារាជធានី-ខេត្ត។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច។

ជាការកត់សម្គាល់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) នៅតាមបណ្តារាជធានី-ខេត្ត ដែលមានលោក សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ ខណៈលោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាលរាជធានី-ខេត្តទាំង២៥ ជាអនុប្រធាន។

បើតាមលិខិតបង្គាប់ការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈកម្មការចំពោះកិច្ចនេះ មានសមាជិកអមមួយចំនួនទៀត ជាអាទិ៍ លោក អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ លោក លោក កែវ វណ្ណថន អនុរដ្ឋលេខាធិការ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងសមាសភាពជាអគ្គនាយករងអន្តោប្រវេសន៍ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងស្នងការនគរបាលរាជធានី-ខេត្តទាំង២៥។

គណៈកម្មការចំពោះកិច្ចដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ( Scammed online) នៅតាមបណ្តារាជធានី-ខេត្ត មានភារកិច្ចបង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញតាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងភូមិសាស្ត្រ បណ្តារាជធានី-ខេត្ត និងប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ចុះបង្ក្រាបជាក់ស្តែងតាមគោលដៅដែលបានរកឃើញ និងកំណត់ដោយប្រធានគណៈកម្មការ។ ក្នុងករណីចាំបាច់ ប្រធានគណៈកម្មការអាចប្រើប្រាស់មន្ត្រីនៃអង្គភាពពាក់ព័ន្ធចំណុះគណៈកម្មការ ចុះសហការសម្របសម្រួលប្រតិបត្តិការជាក់ស្តែងឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនេះ គណៈកម្មការចំពោះកិច្ចនេះ មានសិទ្ធិចាប់បញ្ជូនជនល្មើស និងវត្ថុតាង ព្រមទាំងអ្នកពាក់ព័ន្ធទៅតុលាការ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន។ ក្នុងករណីជនល្មើសជាជនបរទេស ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី ដែលមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍៕



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ