Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រីទីបី ចោទប្រកាន់អភិបាលក្រុងញូវយ៉កពីបទ ​បៀត​បៀន​កេរ្តិ៍​ខ្មាស

បានផុស

នៅ

យោងតាមកាសែត New York Times បានឲ្យដឹងថា ស្ត្រីម្នាក់ដែលបានជួបអភិបាលក្រុងញូវយ៉កលោក Andrew Cuomo ជាលើកដំបូងក្នុងពិធីមង្គលការមួយ បានចោទប្រកាន់គាត់ថា បានបៀតបៀនដោយប្រើកាយវិការមិនសមរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Anna Ruch អាយុ៣៣ឆ្នាំបានប្រាប់កាសែត The Times ថា លោកអភិបាលដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយការិយាល័យរបស់អគ្គរដ្ឋអាជ្ញា Tish James ពីបទបៀតបៀនអតីតជំនួយការពីររូបរួចទៅហើយនោះ បានដាក់ដៃលើខ្នងរបស់នាង។ បន្ទាប់មកលោកអភិបាលបានដាក់ដៃលើថ្ពាល់នាង ហើយសុំថើបនាងតែត្រូវនាងដកដៃចេញ។

ការអះអាងរបស់កាសែត The Times បានភ្ជាប់មកជាមួយនូវរូបថតរបស់អភិបាលដែលកាន់មុខរបស់អ្នកស្រី Ruch។ អ្នកស្រីបានប្រាប់កាសែតនេះថា នាងមានអារម្មណ៍ថា “មិនស្រួលនិងខ្មាស់អៀន”។

អ្នកស្រី Ruch មិនមែនជាបុគ្គលិករដ្ឋទេ ប៉ុន្តែអំពើមិនសមរម្យរបស់អភិបាលក្រុងអាយុ៦៣ឆ្នាំរូបនេះ ទំនងជាបង្កឲ្យមានការអំពាវនាវកាន់តែខ្លាំង ឲ្យលោកលាឈប់ពីតំណែង។

ការចោទប្រកាន់នេះបានកើតឡើង បន្ទាប់ពីស្ត្រី២នាក់បាន​ចោទ​ប្រកាន់លោក Andrew Cuomo ពី​បទ​បៀតបៀន​ផ្លូវ​ភេទ។

​អតីត​ទី​ប្រឹក្សា​សុខភាព​អាយុ​២៥​ឆ្នាំ​នាង​ Charlotte Bennett ​បាន​ប្រាប់​កាសែត The New York Times ថា អភិបាល​​ក្រុង​បាន​បៀត​បៀន​កេរ្តិ៍​ខ្មាស​នាង​​កាល​ពី​នាទិឃារដូវ​​​ឆ្នាំ​២០២០។

កាល​ពី​ថ្ងៃ​ពុធ សប្តាហ៍​មុន អតីត​ទីប្រឹក្សា​ឈ្មោះ​ Lindsey Boylan ក៏បាន​និយាយដែរ​ថា អភិបាល​ក្រុង​នេះ​បាន​​ធ្វើ​ទុក្ខ​បុកម្នេញ​​ផ្លូវ​ភេទ​នាង នៅ​ពេល​នាង​បម្រើ​ការ​ក្រោម​រដ្ឋបាល​របស់​លោក​ចន្លោះ​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៨៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Politico

ចុចអាន៖ អភិបាល​ក្រុង​ញ៉ូវយ៉ក​លោក​ Andrew​ ត្រូវ​​បាន​ចោទ​ប្រកាន់​ពី​បទ​យាយី​ផ្លូវ​ភេទ​ពី​ស្ត្រី​ទី​២

ចុចអាន៖ រឿងស្មានមិនដល់! ជាប់​ជយលាភី​​តាំង​ពី​អាយុ​១៦​ឆ្នាំ​ ដល់​អាយុ​៧៩​ឆ្នាំ​ទើប​ទទួល​បាន​លិខិត​បញ្ជាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម