ព័ត៌មានជាតិ
សម្តេច ទៀ បាញ់ ជំរុញដាំកូនឈើឱ្យបានច្រើន នៅតំបន់ការពារអភិរក្ស និងទីសាធារណៈ
នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ បានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមដាំស្ដារកូនឈើឡើងវិញនាតំបន់ការពារអភិរក្ស និងតាមទីសាធារណៈ។
ក្នុងពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ ២០២៤ ដោយមានការដាំកូនឈើគគីរ ចំនួន ៥០០ ដើម នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ការដាំស្តារកូនឈើគ្រប់ប្រភេទជាចលនាបង្កើនចំនួនកូនឈើកាន់តែច្រើន ទោះបីជាខេត្តកោះកុងសំបូរទៅដោយព្រៃឈើក៏ដោយ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា មិនត្រឹមតែការដាំស្តារនៅតំបន់ការពារអភិរក្សប៉ុណ្ណោះទេ សូមបន្តដាំកូនឈើនៅតាមទីសាធារណៈ ឬ រមណីយដ្ឋានទេសចរណ៍នានាបន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាពបៃតង ក៏ដូចជាការពារការប្រែប្រួលអាកាសធាតុជាដើម។
សម្តេច គូសបញ្ជាក់ថា ច្បាស់ណាស់ថា ការដាំកូនឈើនៅជុំវិញបរិវេណស្តូបនយោបាយឈ្នះឈ្នះនៅពេលនេះ វានឹងជួយលើកកម្ពស់បរិស្ថានសោភ័ណភាពស្អាតល្អទៅថ្ងៃមុខ ព្រោះវាជាទីកន្លែងតំបន់ប្រវត្តិសាស្ត្រចំពោះការតស៊ូប្រឆាំងនឹងខ្មាំងសត្រូវក្នុងសម័យសង្គ្រាម ដោយបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយៗ បានដឹងស្គាល់។
បច្ចុប្បន្ន ស្តូបនយោបាយឈ្នះឈ្នះ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ សម្រេចការដ្ឋានសាងសង់ស្ទើរតែ ១០០ ភាគហើយ នៅឡើយសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះដូចជា ៖ ការចម្លាក់រូបដែលជាតឹកតាងកាលពីសម័យរំដោះសង្គ្រាម ឥស្សរជនសំខាន់ៗ និងតំបន់ប្រវត្តិសាស្ត្រជាច្រើនទៀតក្នុងខេត្តកោះកុង។
យ៉ាងណាមិញ សម្តេច ក៏បានលើកឡើងទៀតថា នៅថ្ងៃទី ១៧ ខែកក្កដា ជាខួប ៥៩ ឆ្នាំហើយ នៃថ្ងៃជនពិឃាដយក សម្តេច ទៅបាញ់ចោលនៅព្រៃភ្នំ ប៉ុន្តែមានព្រេងវាសនា និងទឹកដោះម្តាយថ្លៃ ទើបធ្វើឱ្យ សម្តេច បានរស់រានមានជីវិតឡើងវិញពីចុងកាណុងកាំភ្លើងរបស់កងទ័ពខ្មែរក្រហម ដោយសារតែតំណក់ទឹកភ្លៀងដែលជួយសង្គ្រោះ សម្តេច មកទល់ពេលនេះ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន