Connect with us

ជីវិតកម្សាន្ដ

ពេលដឹងការពិត Song Hye Kyo មានប្រវត្តិគ្រួសារជូរចត់តាំងពីក្មេង

បានផុស

នៅ

រឿងរ៉ាវ​អតីតកាល​របស់​គ្រួសារតារាសម្ដែងជួរមុខក្នុងប្រទេសកូរ៉េខាងត្បូង Song Hye Kyo បាន​ក្លាយជា​ប្រធានបទ​ដែល​មានការ​ចាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម​នាពេលថ្មីៗ​នេះ ស្របពេលមហាជនបាន​ប្រទះ​ឃើញ​រឿង​ចាស់ៗ​មួយចំនួន​ ទាក់ទិននឹង​អតីតកាល​របស់​គ្រួសារត្រកូល Song ។

នៅក្នុងកម្មវិធី “Star Talk Show” របស់ទូរទស្សន៍ TV Chosun បានចាក់ផ្សាយកាលពីថ្ងៃទី ១៤ ខែកក្កដា ដោយរម្លឹកនៃរឿងរ៉ាវកាលពី ៨ឆ្នាំមុន ហើយបានក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម នៅពេលនិយាយអំពីស្ថានភាពគ្រួសាររបស់នាង។ ក្នុងនោះផងដែរ ខ្លឹមសារក្នុងកម្មវិធីនោះ ស្រាប់តែត្រូវបានជីកកកាយពីភាពជូរចត់របស់នាង រហូតទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងអ៊ីនធឺណែតជាច្រើន។

នៅក្នុងការផ្សាយនៅថ្ងៃនោះ Baek Eun Young អ្នកយកព័ត៌មានកម្សាន្តបាននិយាយថា “Song Hye Kyo មានអតីតកាលដ៏សោកសៅខ្លាំង។ ឪពុកម្តាយរបស់នាងមានអាយុដូចគ្នា អ្នកទាំងពីរកើតនៅឆ្នាំ ១៩៦៤ ហើយរៀបការនៅពេលពួកគេនៅក្មេងក្នុងអាយុ ១៨ ឆ្នាំ។ បន្ទាប់ពីរៀបការបានមួយឆ្នាំនាងបានកើត។ ប៉ុន្តែ ហេតុផលហិរញ្ញវត្ថុ ភាពខុសគ្នានៃបុគ្គលិកលក្ខណៈ និងបញ្ហាជីវិតគឺជាហេតុផលសម្រាប់ការលែងលះរបស់ឪពុកម្ដាយរបស់នាង។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានឪពុកម្តាយរបស់ Song Hye Kyo មិនត្រូវបានបង្ហាញឲ្យដឹងនោះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានជួប​សម្ភាស​លោក Song In Wan ដែលជាជីតារបស់តារាសម្តែងស្រីរូបនេះ ។

យោងតាមលោកតា Song In Wan បាននិយាយថាឪពុករបស់ Song Hye Kyo ឈ្មោះ Song Dae Seop និងជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ ឪពុក​នាងបានផ្លាស់ពីទីក្រុង Seoul ទៅ Daegu ដើម្បីចូលរៀននៅវិទ្យាល័យនៅទីនេះ Song Dae Seop បានជួប Kim ក្មេងស្រីដែលមានអាយុដូចគ្នា។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ Song Dae Seop និង Kim បានសម្រេចចិត្តរៀបការ។ ជាការពិតណាស់ ការសម្រេចចិត្តនេះរបស់អ្នកទាំងពីរបានជួបការប្រឆាំងយ៉ាងខ្លាំងពីក្រុមគ្រួសារទាំងសងខាង ដោយសារតែពួកគេទាំងពីរនៅក្មេងពេក។ ប៉ុន្តែ អ្នកទាំងពីរនៅតែសម្រេចចិត្តរៀបការ ហើយមួយឆ្នាំក្រោយមក Song Hye Kyo បានកើតមក។

ជីតារបស់ Song Hye Kyo ចែករំលែកថា “ដោយសារកូនៗនៅក្មេង ពេលនោះខ្ញុំជាអ្នករៀបចំគ្រប់នីតិវិធី និងរៀបចំពិធីមង្គលការមួយនេះឡើងមក។ ក្រោយរៀបការ កូនទាំងពីរបានស្នាក់នៅជាមួយពួកយើងប្រហែល៦ខែ ទើបសម្រេចចិត្តផ្លាស់ទៅរស់នៅទីក្រុង Daegu រស់នៅម្នាក់ឯង។

ជីតារបស់ Song Hye Kyo បានបញ្ចាក់ទៀតថា អស់រយៈពេលជាយូរមកហើយ កូនៗរស់នៅយ៉ាងមានសុមង្គលខ្លាំង ព្រោះរៀងរាល់រដូវក្តៅកូនប្រុសកូនប្រសារនិងចៅស្រីរបស់គាត់បានមកសួរសុខទុក្ខគាត់។ ទោះយ៉ាងណាក៏ដោយ ក្នុងឆ្នាំ ១៩៨៩ ម្តាយរបស់ Song Hye Kyo ស្រាប់តែបានយកចៅស្រីទៅនៅទីក្រុងសេអ៊ូល។ នៅពេលនោះ Song Hye Kyo ទើបតែមានអាយុ ៩ ឆ្នាំ ហើយកំពុងរៀនថ្នាក់ទី៣ ។

ដំបូងឡើយ គាត់គិតថាកូនៗនឹងរស់នៅដាច់ពីគ្នាមួយរយៈ។ ទោះជាយ៉ាងណាក៏ដោយ គាត់មិននឹកស្មានថាពួកគេបានសម្រេចចិត្តលែងលះគ្នានោះទេ។ អ្នកទាំងពីរបានបែកគ្នា ដោយកូនប្រុសគាត់នៅ Daegu កូនប្រសាស្រីនៅសេអ៊ូល ហើយក្នុងនាមជាជីតា​ គាត់មានតែផ្ដល់ជំនួយខ្លះៗដល់កូនប្រសានិងចៅស្រីតែប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា ​តាម​ពិត​លោក​ស្រី Kim និង​ឪពុក​ក្មេក​មិន​សូវ​ស្និទ្ធស្នាល​ប៉ុន្មាន​ទេ។ ទោះបីជាមិនជិតស្និទ្ធជាមួយគ្រួសារប្តីក៏ដោយ ក៏អ្នកស្រី Kim មិនបានហាមឃាត់គ្រួសារឪពុកនាងមិនឲ្យជួប និងសួរសុខទុក្ខកូនស្រីរបស់គាត់ឡើយ។ ជីតានិងឪពុក មិនអាចធ្វើអ្វីបានច្រើនសម្រាប់ Song Hye Kyo ក្រៅតែពីចូលរួមក្នុងពិធីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សារបស់តារាសម្តែងស្រីរូបនេះក្នុងនាមជាគ្រួសាររបស់នាង។ បុគ្គលរូបនេះបានបង្ហើបថា កូនប្រុសរបស់គាត់មិនសូវបានមើលរឿងជាច្រើនដែលកូនសម្ដែងនោះទេ ជាពិសេសមិនហ៊ានមើលឈុតដែលតួស្រីយំ ព្រោះគាត់តែងតែអាណិតកូនស្រីជានិច្ច។

ងាកទៅកាន់ម្តាយរបស់ Song Hye Kyo ឯណោះវិញ ទោះបីជាគាត់ក្លាយជាស្ត្រីនៅលីវ​ គាត់បានក៏ចិញ្ចឹមកូនបានយ៉ាងល្អ មិនបណ្ដោយខ្លួនពេលចិញ្ចឹមកូននោះទេ។ នោះក៏ជាហេតុផលដែល Song Hye Kyo អាចឯករាជ្យតាំងពីតូចមកម៉្លេះ។

Choi Young Il អ្នករិះគន់ផ្នែកវប្បធម៌បាននិយាយថា “Song Hye Kyo ច្បាស់ជាមានវ័យកុមារភាពឯកោ ប៉ុន្តែនាងបានទទួលសេចក្តីស្រឡាញ់ច្រើនពីម្តាយ​។ ម្តាយរបស់នាងបានថតរូបកូនស្រីជាច្រើនសន្លឹក ចាប់ពីរូបភាពនៅតូចរហូតដល់រូបភាពរបស់នាងកំពុងរត់ និងដេក​ តាមពិតទៅ គាត់បានប្រមូលរូបភាពកូនស្រីខ្លួនជាច្រើនសន្លឹក គាត់គឺជាមនុស្សស្រីដែលស្រលាញ់កូនស្រីខ្លាំងជាងអ្វីទាំងអស់។

ដោយឡែក សាស្ត្រាចារ្យ Lee Ho Seon អ្នក​ប្រឹក្សា​ផ្នែក​ចិត្តវិទ្យា​គ្រួសារក៏​បាន​បញ្ចេញយោបល់ដែរថា ម្តាយ​របស់ Song Hye Kyo ស្រឡាញ់​កូន​របស់​គាត់ ប៉ុន្តែ​មិន​ធ្វើ​ឲ្យកូនស្រីត្រូវគេមើល​ងាយ​ទេ។ គេអាចប៉ាន់ស្មានថា ម្តាយរបស់នាងចិញ្ចឹមកូនស្រីយ៉ាងរឹងមាំ បានបង្រៀននាងថា “ទោះបីជាថ្ងៃណាមួយគាត់បាត់ខ្លួនក៏ដោយ តែគាត់ចង់ឲ្យកូនស្រីត្រូវតែរស់នៅឲ្យបានល្អបំផុត។” ។

មិនត្រឹមប៉ុណ្ណឹងទេ តារាស្រីវ័យ៤២ឆ្នាំរូបនេះ បាន​ក្លាយ​ជាមនុស្ស​ឯករាជ្យ​ខ្លាំង​ ក៏ដោយ​សារ​តែស្ទីល​ចិញ្ចឹម​បីបាច់​របស់​ម្ដាយ​នាង។ ជារឿយៗ Song Hye Kyo ក៏​បាន​និយាយ​អំពី​ម្ដាយ​របស់​នាង​ថា “ពេល​ខ្លះ​គាត់​ដូច​ជាបង​ស្រី ជួន​កាល​ដូច​មិត្តភ័ក្ដិ។ គាត់​ជា​ម្ដាយ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ។ ​រាល់​ពេល​មាន​អ្វី​សប្បាយ​ចិត្ត នាងនឹង​ទៅ​ជួប​ម្ដាយ​ភ្លាម ហើយអំណោយដំបូងដែលនាងចង់ទិញជូនម្តាយបន្ទាប់ពីក្លាយជាតារាល្បី នោះគឺគឺផ្ទះវីឡាតម្លៃ ៦ ពាន់លានវ៉ុន និងរថយន្តដំបូងក្នុងជីវិត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖2NE1 ប្រកាស​​ប្រគំ​តន្ត្រី​នៅ​​សេអ៊ូល ត្រៀមអបអរខួបលើកទី១៥ នៃការបង្ហាញខ្លួនដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដាក់គ្រឿងចក្រឈូសឆាយរៀបចំស្ថាបនាផ្លូវបេតុងថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃឱ្យបញ្ឈប់ការផ្សាយមាតិកានៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់  

ព័ត៌មានជាតិ៥០ នាទីutes មុន

លោក វង្សី វិស្សុត៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ជាផ្នែកមួយនៃការលើកកម្ពស់ជនមានពិការភាព

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ទឹកជំនន់ភាគខាងត្បូងថៃ អាច​ប៉ះពាល់ដល់ផលិតកម្ម​កៅស៊ូរហូតដល់​ ៧ ភាគរយ​

កីឡា១ ម៉ោង មុន

តើ​កម្ពុជា​ ស្គាល់​រស​ជាតិ​ពាន​អន្តរជាតិ​ដំបូង​ទេ ពេលប៉ះ​ឥណ្ឌូណេស៊ី ថ្ងៃស្អែក?

Sokha Hotels

ព័ត៌មានពេញនិយម