Connect with us

សុខភាព

អត្ថប្រយោជន៍​នៃ​កាំរស្មី​ សម្រាប់​ជំងឺ​មហារីក​មាត់ស្បូន​!

បានផុស

នៅ

១) តើ​អ្វី​ទៅជា​ជំងឺ​មហារីក​មាត់ស្បូន​?

​ជំងឺមហារីក​មាត់ស្បូន គឺជា​ការវិវត្ត​មិន​ប្រក្រតី និង​លឿន​ខុសធម្មតា នៃ​កោសិកា​របស់​មាត់ស្បូន​ស្ត្រី បង្កើត​បាន​ជា​ដុំ​សាច់ ដែល​យើង​តែងតែ​ហៅថា​ជា​ជំងឺ​ដុំ​សាច់​មហារីក​។ វា​មាន​និន្នាការ​រាលដាល​សរីរាង្គ​ជុំវិញ (Invasion) និង​សរីរាង្គ​នៅ​ឆ្ងាយ (Metastasis)​។ ជំងឺ​នេះ​ឈរ​លំដាប់​ទី​១ នៃ​ជំងឺមហារីក​របស់​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) ការព្យាបាល​ជំងឺមហារីក​មាត់ស្បូន​មាន​អ្វីខ្លះ​?

ការព្យាបាល​ជំងឺមហារីក​មាត់ស្បូន ធ្វើតាម​ដំណាក់កាល​របស់​ជំងឺ (FIGO classification) ប៉ុន្តែ​ជាទូទៅ​ការព្យាបាល​រួមមាន ៖

– ការព្យាបាល​ដោយ​កាំរស្មី (​ការ​បញ្ចាំង និង​ស្អំ​)

– ការចាក់​ថ្នាំ​គីមី​

– ការវះកាត់​

៣) ហេតុអ្វី​ត្រូវការ​កាំរស្មី​ក្នុងការ​ព្យាបាល ?

– ជា​វិធីសាស្ត្រ​ដើរតួ​យ៉ាងសំខាន់​ ដែល​ជា​លក្ខណៈ​ស្តង់ដារ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​មាត់ស្បូន​ចាប់ពី​ដំណាក់​ការ IB3-IVA (​ទំហំ​ដុំ​សាច់​ធំ​ជាង ៤​ស​.​ម ឫ​ដុំ​សាច់​រាលដាល​ដល់​សរីរាង្គ​ជាប់មាត់​ស្បូន​)​។​

– ការព្យាបាល​ដោយ​កាំរស្មី គឺមាន​គោលដៅ​សម្លាប់ ឬ​បំផ្លាញ​កោសិកា​មហារីក ដោយ​រក្សា​នូវ​ការប៉ះពាល់​ទៅលើ​សរីរាង្គ​ជិតខាង​ឲ្យ​បាន​តិចតួច​បំផុត​។​

– ព្យាបាល​ក្នុង​គោលបំណង​ឲ្យ​ជាសះស្បើយ (Curative radiotherapy): ការព្យាបាល​ដោយ​កាំរស្មី បូករួម​ជាមួយនឹង​ការព្យាបាល​ដោយ​ការចាក់​ថ្នាំ​គីមី និង​ការ​ស្អំ​ដោយ​កាំរស្មី​។​

– ព្យាបាល​ក្នុង​គោលបំណង​ពន្យារ ឬ​សម្រន់ (Palliative radiotherapy): ការ​ព្យាបាល​ដើម្បី​កាត់បន្ថយ​នូវ​ការឈឺចាប់ ឬ ទប់​មិន​ឲ្យ​មានការ​ហូរឈាម​ភ្លាមៗ ដើម្បី​ពន្យារ​ជីវិត និង​គុណភាព​ជីវិត​ចុងក្រោយ​របស់​អ្នកជំងឺ​។​

៤) ប្រភេទ​នៃ​ការព្យាបាល​ដោយ​កាំរស្មី ​ក្នុង​ជំងឺមហារីក​មាត់ស្បូន​មាន​៖

– ការ​បញ្ចាំង​កាំរស្មី (External Beam Radiotherapy): កាំរស្មី​ត្រូវ​បាន​បញ្ចេញ​ពី​ម៉ាស៊ីន ដោយមាន​ការឆ្លងកាត់​ស្បែក និង​សរីរាង្គ​ដទៃ​ទៀត​រហូត​ទៅដល់​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​។​

– ការ​ស្អំ​ដោយ​កាំរស្មី (Brachytherapy): ជា​ការ​ដាក់បញ្ចូល​ប្រភព​កាំរស្មី​ឲ្យ​ជិត ឬ ក្នុង​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​តែម្តង ដោយ​កាំរស្មី​មិន​ឆ្លងកាត់​ស្បែក និង​សរីរាង្គ​ផ្សេងៗ​។​

“​សូមមេត្តា​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​យល់ដឹង​បន្ថែម​ពី​ការព្យាបាល​ជំងឺមហារីក​មាត់ស្បូន​ដោយ​កាំរស្មី​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​វិធីសង្គ្រោះ​បឋម​ និងការស្វែងយល់​ពី​ការបាត់បង់​ស្មារតី!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២០ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៧ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម