Connect with us

សេដ្ឋកិច្ច

គម្រោងខុនដូបើកថ្មីចំនួន ៣ ផ្គត់ផ្គង់ជាង ២ ពាន់យូនីតចាក់ចូលទីផ្សារក្នុងឆមាសទី១

បានផុស

នៅ

ចំនួនខុនដូសរុប ២ ២០០ យូនីត ពីគម្រោង Time Square 7, Capital Center City និង L Tower TTP ត្រូវបានផ្គត់ផ្គង់ទៅលើទីផ្សារអចលនទ្រព្យនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញ​ផ្សាយ​នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា គឹម គិនកេសា ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃផ្នែកស្រាវជ្រាវ និងជាទីប្រឹក្សា នៅក្រុមហ៊ុន CBRE Cambodia ប្រាប់កម្ពុជាថ្មីថា សកម្មភាពបើកលក់ថ្មី មានការថយថយចុះច្រើន បើប្រៀបធៀបជាមួយឆ្នាំមុនៗ។ កញ្ញាបញ្ជាក់ថា សកម្មភាពទិញលក់មានសន្ទុះជាងមុនបន្តិច ប៉ុន្តែភាគច្រើនជាការលក់ត្រឡប់ទៅវិញ។

កញ្ញា គឹម គិនកេសាប្រាប់ថា គម្រោងថ្មីៗ នៅក្នុងកម្រិតមធ្យមនៅឡើយ ដោយសារតែ​មិនមានគម្រោងបើកថ្មី នៅចំពេលដែលគ្មានទុនវិនិយោគពីបរទេសលើវិស័យមួយនេះ។

បើតាម កញ្ញា គឹម គិនកេសា នៅក្នុងរយៈពេលខ្លី ខុនដូអាចមានចំណាប់អារម្មណ៍​ទីផ្សារក្នុងស្រុក ច្រើនជាងមុន ដោយសារតែតម្លៃធូរថ្លៃជាងមុន ហើយទីតាំងក៏ល្អៗ ខណៈប្រជាជនឥឡូវបានប្ដូររបៀបរស់នៅដោយចាប់ផ្ដើមទិញខុនដូដើម្បីរស់នៅផ្ទាល់ខ្លួន ដែលជាសញ្ញាល្អ ក្នុងការគាំទ្រទីផ្សារខុនដូជាជាងពឹងផ្អែកពីវិនិយោគិនបរទេស។

អ្នកជំនាញរូបនេះ បញ្ជាក់ថា៖ «រយៈពេលវែង ខ្ញុំគិតថា នៅតែមានបរទេសគាត់វិនិយោគ គ្រាន់តែថា ការវិនិយោគរបស់គាត់ វាអាចមានលក្ខណៈ ជ្រើសរើសជាងមុន ទាក់ទង​នឹងគុណភាព ទីតាំងខុនដូដែលគាត់ទិញ»។

ក្នុងឆមាសទី១ ឆ្នាំ ២០២៤ តម្លៃខុនដូជាមធ្យមសម្រាប់តម្លៃ ២ ៧០០ ដុល្លារ កម្រិតមធ្យមជិត ២ ពាន់ដុល្លារ និងតម្លៃសមរម្យ ១ ៤៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ជាមួយគ្នានេះ តម្លៃនៃការលក់ខុនដូប្រណីត បានកើនឡើងតិចតូច ០,៣% កម្រិតមធ្យមធ្លាក់ចុះជិត ៦% និងតម្លៃសមរម្យនៅត្រឹម ៩,៩%។

លោក ឡោ វិចិត្រ ប្រធានសមាគម​អចលនទ្រព្យសកល រាជធានីភ្នំពេញយល់ឃើញថា ទីផ្សាខុនដូនៅកម្ពុជាពឹងផ្អែកលើអតិថិជនក្រៅប្រទេសជាងក្នុងស្រុក។ លោកថា នៅពេលណាដែល លំហូរភ្ញៀវអន្តរជាតិមិនមានកំណើននោះទេ ដូច្នេះការបើក​គម្រោងថ្មី ក៏ឆ្លុះបញ្ចាំងទៅតាមហ្នឹងដែរ។​

លោក ឡោ វិចិត្រ បញ្ជាក់ថា ទីផ្សារខុនដូនៅកម្ពុជាអាស្រ័យលើ​កំណើនភ្ញៀវ​ទេស​ចរ និងការវិនិយោគពីអន្តរជាតិ។ ហើយថា ប្រសិនបើកម្ពុជាមិនយកថ្លៃ Visa សម្រាប់​ភ្ញៀវទេសចររយៈពេល ១៤ ថ្ងៃ ទៅ ៣០ ថ្ងៃ ក៏ជាការជំរុញភាពទាក់ទាញទេសចរមួយផ្នែកដែរ។

យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា វិស័យសំណង់របស់កម្ពុជាបានទាក់ទាញការវិនិយោគសរុបចំនួន ១,៨១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៤ធ្លាក់ចុះ ២០,២ ភាគរយដោយថយពី២,២៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់មានសភាពមិនប្រាកដប្រជា។

ទិន្នន័យដដែលបង្ហាញថា រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសាងសង់ចំនួន ១៣៣០ ក្នុងអំឡុងពេលខែមករាដល់ខែឧសភាឆ្នាំនេះផងដែរ ដែលធ្លាក់ចុះ ៩ ភាគរយដោយថតពី ១៤៦៣​ គម្រោងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យ រយៈពេល៥ខែ ឆ្នាំ២០២៤ គម្រោងទទួលបានការអនុញ្ញាតសាងសង់សរុប មានចំនួន ១ ៣៣០ គម្រោង ក្នុងនោះ មានគម្រោងលំនៅដ្ឋាន ១ ០៩៥ គម្រោង (មានបុរីចំនួន ១ ០៦១ គម្រោង និងខុនដូ ៣៤ គម្រោង), សំណង់ឧស្សាហកម្ម ៨៨ គម្រោង, សំណង់ពាណិជ្ជកម្ម ៩០ គម្រោង, សំណង់ទេសចរណ៍ ២១ គម្រោង, សំណង់សាធារណៈ ៣៥ គម្រោង និងសំណង់វិនិយោគ ១ គម្រោង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម