ព័ត៌មានជាតិ
ត្រីតុកកែមានតម្លៃថ្លៃតាមហាងចិន កំពុងបង្កាត់ពូជនៅមជ្ឈមណ្ឌលវារីវប្បកម្មនៅខេត្តព្រះសីហនុ
ត្រីតុកកែ ដែលត្រូវបានគេដឹងថាជាត្រីដែលមានតម្លៃថ្លៃ កំពុងត្រូវបានបង្កាត់នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រនៅខេត្តព្រះសីហនុ (MARDeC) ។
ខណៈដែលជលផលសមុទ្រកាន់តែមានការថមថយដោយសារតម្រូវការលើសលុប និងការប្រែប្រួលអាកាសធាតុ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រខេត្តព្រះសីហនុបង្កើតឡើងគោលដៅ ដើម្បីជួយដោះស្រាយបញ្ហាមួយចំនួន ពិសេសការកង្វះខាតពូជផលិតផលជលផលសមុទ្រ ដែលមានគុណភាពរួមទាំងការអភិវឌ្ឍន៍បច្ចេកវិទ្យា ស្រាវជ្រាវវារីវប្បកម្មសមុទ្រផ្សេងទៀត។
លោក ម៉ម សុខដារ៉ា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រនៅខេត្តព្រះសីហនុ
លោក ម៉ម សុខដារ៉ា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រនៅខេត្តព្រះសីហនុបានឲ្យដឹងថា តម្រូវការត្រីសមុទ្រដូចជាត្រីស្តង់ ត្រីតុកកែ ក្នុងចំណោមប្រជាជនកម្ពុជាមានកំណើនជាលំដាប់។
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រជាកន្លែងបង្កាត់ពូជជលផលសមុទ្រ និងពិសោធន៍ជំងឺតែមួយគត់នៅកម្ពុជា។ មជ្ឈមណ្ឌលបានបង្កាត់ពូជកូនត្រីមួយចំនួនរួមមាន ត្រីតុកកែ និងត្រីស្តង់ និងបានបន្តភ្ញាស់និងថែបំប៉នកូនក្តាមសេះ រួមទាំងថ្មីៗនេះបានបង្កាត់ពូជក្ដាមថ្មបន្ថែមទៀតដែលមានប្រភពយកមកពីខេត្តកោះកុង។
លោក ម៉ម សុខដារ៉ា បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់មជ្ឈមណ្ឌលគឺរួមចំណែកធានាសន្តិសុខស្បៀង និងអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការបង្កាត់ និងចែកចាយវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរ និងបង្កើនផលិតកម្មជលផលសមុទ្រ តាមរយៈការស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ។
លោក យស ចន្ធាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុបានឲ្យដឹងថា មន្ទីរកសិកម្មបានធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ដើម្បីជួយគាំទ្រដល់ដំណើរការមជ្ឍមណ្ឌលរួមទាំងដោះស្រាយបញ្ហាប្រឈមនានា។
លោកថា ក្នុងរយៈពេល ១០ ឆ្នាំនេះ មន្ទីរបានធ្វើការសម្របសម្រួលជាមួយមជ្ឈមណ្ឌល តាមរយៈការបង្កាត់និងចែកចាយវារីវប្បកម្មសមុទ្រដែលមានគុណភាពនិងសុវត្ថិភាពដល់ពលរដ្ឋយកទៅចិញ្ចឹម។
«ការសហការគ្នានេះ ដើម្បីធានាថាពលរដ្ឋអ្នកចិញ្ចឹម នឹងទទួលបានពូជត្រីពីមជ្ឈមណ្ឌលដែលមានសុវត្ថិភាព បញ្ចៀសការនាំពូជត្រីគ្មានប្រភពច្បាស់លាស់អាចបង្កជំងឺឆ្លងផ្សេងៗពិបាកគ្រប់គ្រង»។ លោក យស ចន្ធាណា បញ្ជាក់បន្ថែម។
វិស័យជលផលនៅកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋកម្ពុជាជាង ៤ លាននាក់ ឬ៣០% នៃចំនួនប្រជាជនសរុប ពឹងអាស្រ័យដោយផ្ទាល់ឬប្រយោលលើវិស័យជលផលដើម្បីចិញ្ចឹមជីវិត។
លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានបច្ចេកទេសនៃអង្កការ UNIDO ដែលបានជួយគាំទ្រក្នុងការផ្តល់វគ្គបណ្ដុះបណ្ដាលអំពីការគ្រប់គ្រងសុខភាពនិងជំងឺត្រីនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រមើលឃើញថា វារីវប្បកម្មគឺជាប្រភពផ្គត់ផ្គង់ផលផលិតផលជលផលនាពេលអនាគតសម្រាប់កម្ពុជា មិនថាជាវារីវប្បកម្មទឹកសាប ឬវារីវប្បកម្មសមុទ្រនោះទេ។
តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ គឺជាស្ពានផ្សារភ្ជាប់ផ្នែកវារីវប្បកម្ម និងផ្នែកផ្សេងទៀតដែលនឹងជួយជំរុញការអភិវឌ្ឍន៍វិស័យជលផលក្នុងប្រទេសកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា