Connect with us

សុខភាព

បុរសចិនម្នាក់ ​ញ៉ាំ​ប៉េងប៉ោះ​រាល់ថ្ងៃ ត្រឹមពេល១ឆ្នាំ គាត់ទទួលបាន​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

បានផុស

នៅ

បុរសជនជាតិចិនឈ្មោះ Sun Dasheng អាយុ៤៨ ឆ្នាំ​ មានមុខរបជាអ្នកបើកបរ បានបញ្ចាក់ឲ្យដឹងថា គាត់ប្រែជាមានសុខភាពល្អជាងមុន បន្ទាប់ពីទទួលទានប៉េងប៉ោះ ២ផ្លែក្នុងមួយថ្ងៃ។ នៅពេលដែលគាត់បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ រាងកាយរបស់គាត់បានប្រសើរឡើង ក្នុងពេលដែលពីមុនគាត់គឺជាមនុស្សម្នាក់ដែលហត់នឿយឥតឈប់ឈរ ។

មែនទែន ទៅរឿងរ៉ាវទាមងនេះបានកើតឡើងកាល​ពី​មួយ​ឆ្នាំ​មុន គាត់​បាន​ឮ​តាម​វិទ្យុ​ដោយ​ចៃដន្យ​ថា ការ​បរិភោគ​ផ្លែ​ប៉េងប៉ោះ​ល្អ​សម្រាប់​សុខភាព។ ចាប់​ពី​ពេល​នោះ​មក ជា​រៀង​រាល់​ថ្ងៃ បុរសចិនរូបនេះតែងតែហូប​ផ្លែ​ប៉េងប៉ោះ ២ផ្លែ។ គាត់ចង់ដឹងថា តើប៉េងប៉ោះអាចជួយបង្កើនថាមពល និងស្មារតីរបស់គាត់បានទេ ដោយសារគាត់តែងតែមានអារម្មណ៍អស់កម្លាំងជាញឹកញយ។

ពេលវេលាកន្លងផុតទៅ លោក Sun មានអារម្មណ៍ថា ស្ថានភាពកាយសម្បទារបស់គាត់មានភាពប្រសើរឡើង ហើយសូម្បីតែស្បែករបស់គាត់ក៏កាន់តែរលោង ដែលធ្វើឲ្យគាត់សប្បាយចិត្តយ៉ាងខ្លាំង។

យោងតាមលោកវេជ្ជបណ្ឌិត Aboluowang ក៏បានបញ្ចាក់ដែរថា នៅពេលដែលលោក Sun បានទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពជាប្រចាំ ក្នុងរាងកាយទាំងអស់មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់។ គ្រូពេទ្យជឿថា ការធ្វើឲ្យប្រសើរឡើង គឺទាក់ទងទៅនឹងទម្លាប់នៃការញ៉ាំប៉េងប៉ោះ។ ជាពិសេស ផ្លែ​ប៉េងប៉ោះ​គឺ​ជា​ការ​ពេញ​និយម​របស់​មនុស្ស​ជា​ច្រើន​ដោយ​សារ​តែ​មាន​រសជាតិ​ឆ្ងាញ់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ទទួល​ទាន​ប៉េងប៉ោះ​ជា​ប្រចាំ​អាច​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន។

ដោយឡែក យោងតាម ​​Healthline ប៉េងប៉ោះ ១០០ក្រាមមាន ១៨ កាឡូរី ប្រូតេអ៊ីន ០.៩ ក្រាម កាបូអ៊ីដ្រាត ៣.៩ ក្រាម ស្ករ ២.៦ ក្រាម ជាតិសរសៃ ១.២ ក្រាម ខ្លាញ់ ០.២ ក្រាម លីកូពីន ២.៥ ក្រាម។ ប៉េងប៉ោះគឺជាប្រភពនៃវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា វីតាមីន C, K1, B9 និងស័ង្កសី។

សារធាតុ Lycopene មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ធាត់ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺផ្សេងៗទៀត។ សូម្បីតែអ្នក​វិទ្យាសាស្ត្រ​ថែម​ទាំង​លើក​ឡើង​ពី​សមត្ថភាព​របស់​ផ្លែ​ប៉េងប៉ោះ​ក្នុង​ការ​ការពារ​មហារីក។ ការសិក្សាលើបុរស ២៩,០០០ នាក់ដែលមានការឆ្លុះពោះវៀនធំបានរកឃើញថាការទទួលទានសារធាតុ lycopene ២០ mg ក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ការ​ស្រូប​យក​សារធាតុ​ខាង​លើ​ក៏​មាន​សមត្ថភាព​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាទាំងនេះភាគច្រើនបានប្រើប្រាស់សារធាតុចម្រាញ់ មិនមែនផ្លែប៉េងប៉ោះទាំងមូលទេ។

លើសពីនេះទៀត ប៉េងប៉ោះសម្បូរទៅដោយជាតិសរសៃ ដែលពន្យឺតការស្រូបយកជាតិស្កររបស់រាងកាយ; សារធាតុ Lycopene ដែល​មាន​ក្នុង​ផ្លែ​ប៉េងប៉ោះ​ក៏​ជួយ​ពង្រឹង​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ ។ ជាតិសរសៃជួយជំរុញការរំលាយអាហាររបស់មនុស្ស កម្ចាត់កាកសំណល់ក្នុងពោះវៀន និងកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់។ ដូច្នេះហើយ ការទទួលទានប៉េងប៉ោះគ្រប់ពេលអាហារក៏ជាជម្រើសដ៏ល្អក្នុងការគ្រប់គ្រងទម្ងន់ផងដែរ។

ទន្ទឹមនោះថែមទៀត សមាសធាតុ Flavonoid និងវីតាមីន C នៅក្នុងប៉េងប៉ោះ ការពារការបត់បែនរបស់សរសៃឈាម កាត់បន្ថយហានិភ័យនៃជំងឺលើសឈាម។ វាអាចត្រូវបានគេមើលឃើញថា ការទទួលទានប៉េងប៉ោះនាំមកនូវអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែអ្នកគួរតែញ៉ាំតែក្នុងបរិមាណល្មម មិនត្រូវទទួលទានច្រើនក្នុងពេលតែមួយឡើយ ព្រោះវាអាចធ្វើឲ្យរលាកក្រពះ និងពោះវៀន ដែលនាំឲ្យប៉ះពាល់ដល់សុខភាព៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បន្លែ​ ៦ ប្រភេទ​ ជាឱសថទិព្វជួយ​សម្អាត​ពោះវៀន​បែបធម្មជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

កូរ៉េ​ខាង​ត្បូង ធ្វើ​សមយុទ្ធ​មីស៊ីល ឆ្លើយ​តប​ការ​បង្ក​ហេតុ​ពី​កូរ៉េ​ខាង​ជើង

ព័ត៌មានជាតិ១០ នាទី មុន

ចុងខែនេះ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)

ព័ត៌មានជាតិ១៥ នាទី មុន

បុគ្គលិកធនាគារអេស៊ីលីដាជិត ៧០០នាក់នៅទូទាំងប្រទេសស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះដល់អាយុជីវិតមនុស្ស

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

តើលោក ត្រាំ បានប្រាក់ខែប៉ុន្មាន ពេលឡើងកាន់តំណែងប្រធានាធិបតីអាមេរិក?

ព័ត៌មានជាតិ១៨ នាទី មុន

សាលាតិចណូ ច្រានចោលព័ត៌មានដែលចុះផ្សាយថា លក់ទៅឱ្យឈ្មួញក្រោមរូបភាពដោះដូរដី

Sokha Hotels

ព័ត៌មានពេញនិយម