Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោស​ទ្រង់​ទ្រាយ​ធំ​លើកទី៣ មាន​ទាំងនាយទាហាន​និង​ពលទាហាន​

បានផុស

នៅ

រដ្ឋាភិបាល​រុស្ស៊ីនិងអ៊ុយក្រែន​ដែល​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​​ដ៏ក្តៅ​គគុក​នៅឡើយ បាន​ផ្លាស់ប្តូរអ្នកទោស​​ទ្រង់​ទ្រាយ​ធំលើកទីបីក្នុងរយៈពេល៧សប្តាហ៍ចុងក្រោយនេះដោយមានអ្នកទោសសរុបចំនួន១៩០នាក់ត្រូវបានដោះលែងរវាងប្រទេសទាំងពីរ។ នេះ​បើ​យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters នៅថ្ងៃទី១៨ខែកក្កដា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្លាស់ប្តូរអ្នកទោសចុងក្រោយនេះបានធ្វើឡើងបន្ទាប់ពីការចរចាដែលសម្របសម្រួលដោយប្រទេសអារ៉ាប់រួម (UAE) ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរ​ការ​​កិច្ច​​ព្រមព្រៀង​ផ្លាស់ប្តូររវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន​ដែល​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​​ជិត​​៣ឆ្នាំ​​ទៅហើយ​។ ជាមួយគ្នានេះដែរប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បានប្រកាសថា ជនជាតិអ៊ុយក្រែនទាំង៩៥​នាក់ដែលត្រូវបានដោះលែង គឺជាយោធា ហើយបានសម្តែងការដឹងគុណចំពោះ UAE សម្រាប់ការសម្របសម្រួលនេះ។

យ៉ាងណាមិញ បើយោងក្រសួងការពារជាតិរុស្ស៊ី ទាហានដែលវិលត្រលប់មកវិញ នឹងទទួលការពិនិត្យសុខភាព ការស្តារនីតិសម្បទា និងផ្លូវចិត្ត ដោយអះអាងថា ពួកគេស្ទើតែបានប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត ខណៈពេលជាប់ក្នុងការជាប់ឃុំឃាំងរបស់អ៊ុយក្រែន។

(រូបភាព៖ AP)

គណៈកម្មាធិការសម្របសម្រួលអ៊ុយក្រែនស្តីពីការដោះស្រាយជាមួយអ្នកទោសសង្គ្រាមដែលបានធានានូវការត្រឡប់មកវិញនៃមនុស្ស​៣៤០៥នាក់ពីការជាប់ឃុំឃាំងរបស់រុស្ស៊ី បានឲ្យដឹងថា ការដោះដូរអ្នកទោសនេះជាលើកទីបីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបានប្រកាសជាលើកដំបូងនៅចុងខែឧសភា ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន​កាលដើម​ឆ្នាំ២០២២។

ក្នុង​ចំណោម​អ្នក​ទោស​​សង្គ្រាម​​របស់ភាគី​អ៊ុយក្រែន​ មាន​នាយទាហាន​៧នាក់ និងទាហាន​និងពលទាហាន​៨៨​នាក់ដែលត្រូវបានដោះលែងនៅក្នុងការផ្លាស់ប្តូរចុងក្រោយនេះ ដោយ​​ភាគច្រើនត្រូវបានជាប់​ឃុំឃាំងចាប់តាំងពីឆ្នាំ ២០២២ ។គណៈកម្មាធិការនេះក៏បានគូសបញ្ជាក់ដែរថា ទាហានអ៊ុយក្រែនដែលវិលត្រឡប់មកវិញជាច្រើននាក់ ទទួលរងពីជំងឺរ៉ាំរ៉ៃ និងត្រូវការការព្យាបាលរយៈពេលវែង ដោយសាររបួសរបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា នៅក្នុងការផ្លាស់ប្តូរកាលពីខែមិថុនា រុស្ស៊ីនិងអ៊ុយក្រែនក៏បានប្រគល់ឈ្លើយសឹក​ចំនួន៩០​នាក់ទៅវិញទៅមក ដែលជាការកត់សម្គាល់​នៃ​ការ​បោះ​ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដែលបណ្តាលមកពីជម្លោះរវាងប្រទេសទាំងពីរ៕

(រូបភាព៖ Ukrainian Presidency)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម