Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណី​បាត់ដានឧទ្ធម្ភាគចក្រមួយគ្រឿង នៅតំបន់ជួរភ្នំក្រវាញ ខណៈការរុករក ៥ ថ្ងៃហើយ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ករណី​បាត់ដាន​ទាក់ទង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង នៅ​តំបន់​ជួរ​ភ្នំក្រវាញ ដែល​មាន​រយៈពេល ៥ ថ្ងៃ មក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​យប់​ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​ថា រយៈពេល ៥ ថ្ងៃ​ហើយ ដែល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​បាត់ដាន​ទាក់ទង​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ខណៈ​ពេល​កំពុង​ហ្វឹកហ្វឺន​ការ​ហោះហើរ។

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​បន្ត​ថា «ក្នុង​នាម​ជា​ប្រជាជន​ខ្មែរ​មួយ​រូប ខ្ញុំ ពិតជា​មាន​ក្តី​បារម្ភ ព្រមទាំង​បាន និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ករណី​នេះ»។

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​បន្ត​ទៀត​ថា ឯកឧត្ដម សូម​យក​ឱកាស​នេះ ចូលរួម​ជាមួយ​ប្រជាជន​កម្ពុជា ផ្ញើ​សារ​សាកសួរ​សុខទុក្ខ​ជូន​ដល់​កម្លាំង​ចម្រុះ នៃ​កងយោធពលខេមរភូមិន្ទ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​កំពុង​ប្រឹងប្រែង​បំពេញ​បេសកកម្ម​រុករក​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នេះ ហើយ​សូម​ចូលរួម​ជាមួយគ្នា ក្នុង​ស្មារតី នៃ​ប្រតិបត្តិការ​រុករក​ពី​ចម្ងាយ។

ជាមួយ​នេះ ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​បន្ថែម​ថា ឯកឧត្ដម សូម​ចូលរួម​លើកទឹកចិត្ត និង​សូម​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ សូម​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​អាកាសធាតុ និង​ស្ថានភាព​ភូមិសាស្ត្រ​នៅ​តំបន់​នោះ កំពុង​មាន​ការ​លំបាក និង​ស្មុគស្មាញ និង​សូម​ជូនពរ​ឲ្យ​បេសកកម្ម​នេះ​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ។

សូម​ជម្រាប​ថា ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង បាន​បាត់​ការ​ទាក់ទង​ពី​ទីបញ្ជាការ​ទ័ពអាកាស ក្នុង​ភូមិសាស្ត្រ​ជួរ​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ និង ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ ២០២៤។

ចំពោះ​ការ​រុករក​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ដែល​បាត់ដាន​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​នេះ គិត​ត្រឹម​ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ ២០២៤ មាន​រយៈពេល ៥ ហើយ មិន​ទាន់​មាន​ដំណឹង​នៅឡើយ​ទេ។

ពាក់ព័ន្ធ​ករណី​នេះ ក្រសួងការពារជាតិ បញ្ជាក់​ថា ឧបទ្ទវហេតុ​នេះ បាន​កើតឡើង​អំឡុង​ពេល​ហោះហើរ​ហ្វឹកហ្វឺន ដែល​ការ​ហោះហើរ​នេះ ស្ថិត​ក្នុង​ផែនការ​ហោះហើរ​ហ្វឹកហ្វឺន​ជាប្រចាំ​របស់​កងទ័ព​ជើង​អាកាស​នៅ​តំបន់​នោះ។ ដោយឡែក សមាសភាព​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​មាន​ចំនួន ២ នាក់ គឺ ប្រធាន​ក្រុម​ម្នាក់ និង អាកាសយានិក​ម្នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច៥ នាទីutes មុន

កម្ពុជារកចំណូលបានជាង ១​ ពាន់លានដុល្លារ ពីការ​នាំ​ចេញស្វាយចន្ទីនៅឆ្នាំ ២០២៤ កើនជាង ៣០%

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ជនចំណាកស្រុកជាង១ម៉ឺននាក់បានស្លាប់ក្នុងឆ្នាំ​២០២៤ ដោយសារ​ការ​ឆ្លង​សមុទ្រ​ទៅ​អេស៉្បាញ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ក្រោយ​ប្រើ​ជាង​២៤០​ឆ្នាំ អាមេិក​ទើប​សម្រេច​ដាក់​​ឥន្ទ្រី​ក្បាល​ ស ជា​សត្វ​តំណាង​ជាតិ​ផ្លូវការ

ព័ត៌មានជាតិ១៤ នាទីutes មុន

នៅមណ្ឌលគីរី ម្ចាស់អាហារដ្ឋានមួយចំនួនសន្យាមិនដំឡើងថ្លៃសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តពេលឆ្លងឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម