Connect with us

ព័ត៌មានអន្ដរជាតិ

UN ៖ស្ត្រីនិងក្មេងស្រីហៃទីប្រឈមអំពើពាធា​គួរឱ្យព្រួយបារម្ភនៅក្នុងជំរុំជនភៀសខ្លួន

បានផុស

នៅ

អង្គការសហប្រជាជាតិបានឲ្យដឹងថា ស្ត្រីនិងក្មេងស្រីហៃទីកំពុងប្រឈមមុខនឹងអំពើ​ពាធាគួរឱ្យព្រួយបារម្ភ រួមទាំងការគំរាមកំហែងចាប់រំលោភ នៅក្នុងជំរុំភៀសខ្លួនបណ្តោះអាសន្ន ដោយ​សារតែការកើនឡើងនៃអំពើ​បៀតបៀន​របស់ក្រុមក្មេងទំនើងនៅក្នុងប្រទេសនេះ។ ​នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ១៨ ខែ កក្កដា​។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ អង្គការ UN Women បាននិយាយថា អំពើហិង្សាផ្អែក​លើយេនឌ័រ​បានឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ ដោយមានការរំលោភបំពានលើស្ត្រី និងកុមារី និងជាពិសេសការរំលោភសេពសន្ថវៈ ដែលបានកើតឡើងនៅក្នុងជំរុំ​ជនភៀស​ខ្លួន​ភាគច្រើន។ ស្របពេលជាមួយគ្នានេះ នៅក្នុងជំរុំ​​ក៏​មាន​ការ​ខ្វះសម្ភារៈចាំបាច់ដូចជា ​ភ្លើង​អគ្គិសនី​ និងសោសុវត្ថិភាព​សម្រាប់ចាក់បន្ទប់គេង និងបង្គន់ ដែលបណ្ដាលឲ្យ ឱ្យស្ត្រី និងក្មេងស្រីប្រឈមមុខខ្ពស់នឹងអំពើហិង្សាផ្លូវភេទ។

ទន្ទឹមនោះជនភៀសខ្លួនហៃទីនៅទូទាំងជំរុំជនភៀសខ្លួនបណ្តោះអាសន្នចំនួនប្រាំមួយ បាន​ប្រឈម​ខ្លាំង​នូវការថែទាំសុខភាព ការអប់រំ និងសេវាកម្មផ្សេងៗ​ទៀត​ដោយមានស្រ្តីនិងកុមារតិចតួចបំផុតទទួលបានជំនួយ ខណៈអ្នកផ្សេងទៀតមិនដែលទទួលបានជំនួយទាល់តែ​​សោះ ចាប់តាំងពី​ពួក​គេ​​មកដល់ជុំរំភៀសខ្លួន។ លើសពីនេះ ភាពអសន្តិសុខ និងភាពឃោរឃៅ រួមទាំងអំពើហឹង្សាផ្លូវភេទ ដែលស្ត្រីកំពុងប្រឈមមុខក្រោមកណ្ដាប់ដៃរបស់ក្រុមក្មេងទំនើងនៅប្រទេសហៃទី គឺមិនធ្លាប់មានពីមុនមកនោះទេ។

(រូបភាព៖ AP)

គួរបញ្ជាក់ថា ប្រទេសហៃទី​ដែលស្ថិតនៅ​តំបន់​ការ៉ាប៊ីន​ បានធូរស្រាលពីអំពើហិង្សាជាច្រើនឆ្នាំ ខណៈដែលក្រុមប្រដាប់អាវុធជាញឹកញាប់មានទំនាក់ទំនងជាមួយមេដឹកនាំនយោបាយ និងធុរកិច្ចរបស់ប្រទេសបានប្រជែងដណ្តើមឥទ្ធិពល និងការគ្រប់គ្រងទឹកដី។ ប៉ុន្តែការកើនឡើងនៃការវាយប្រហារដោយហិង្សានៅទូទាំង​រដ្ឋធានី​ Port-au-Prince កាលពីចុងខែកុម្ភៈ បានជំរុញឱ្យមានការលាលែងពីតំណែង​របស់​​នាយករដ្ឋមន្ត្រីហៃទី ការបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល និងការដាក់ពង្រាយប៉ូលិសកេនយ៉ា។

យោងតាមអង្គការសហប្រជាជាតិ ប្រជាជនហៃទីជាង ៥៧៨,០០នាក់ត្រូវបានផ្លាស់ទីលំនៅដោយសារអំពើពាធា​ ហើយជាងពាក់កណ្តាលនៃតួលេខនោះគឺជាស្ត្រី និងកុមារី។ ទោះបីជាមានវត្តមានប៉ូលិសកេនយ៉ាចំនួន ៤០០នាក់នៅក្នុងប្រទេសក៏ដោយ ក៏ស្ថានភាពសន្តិសុខនៅតែរង្គោះរង្គើ ហើយប្រជាជនហៃទីបានផ្លាស់ទីលំនៅត្រូវបានបង្ខំឱ្យរស់នៅក្នុងស្ថានភាពដ៏លំបាក ខណៈដែលពួកគេរង់ចាំការត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព៕

(រូបភាព៖ UN)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

Sokha Hotels

ព័ត៌មានពេញនិយម