Connect with us

ព័ត៌មានអន្ដរជាតិ

មូលហេតុដែលពិធី​បញ្ចុះ​សព​ស្រីស្នំ​បុរាណ ចិន ដាច់ខាតត្រូវតែដាក់អង្កាំគុជខ្យងចូលក្នុងខ្លួន

បានផុស

នៅ

សម្រាប់ជនជាតិចិនបុរាណ ការអនុវត្តបញ្ចុះសពគឺជាពិធីមួយដែលគេគោរពបំផុត។ ទោះបីជាសពគ្រាន់តែជាមនុស្សធម្មតា ក៏ពិធីបុណ្យត្រូវតែធ្វើឡើងដោយពេញលេញ។ បើ​ជា​ស្រី​ស្នំ ឬ​ជារាជ​​វង្សរបស់ស្ដេច ពិធី​បញ្ចុះ​សព​កាន់​តែ​ឧឡារិកថែមទៀត។

ជាពិសេស ពិធីដង្ហែសពស្រីស្នំ តែងតែប្រព្រឹត្តទៅក្នុងរយៈពេលជាច្រើនថ្ងៃ ដូច្នេះតើសាកសពរបស់ពួកគេត្រូវបានរក្សាទុកយ៉ាងដូចម្តេច?​ មនុស្សបុរាណបានព្យាយាមប្រើវិធីជាច្រើន ដើម្បីធានាបាននូវភាពសុចរិតនៃរាងកាយ។ ស្រីស្នំ​ក៏​ជា​មហេសី​របស់​ស្ដេចដែរ ដូច្នេះ​វិធី​ដែលមនុស្សបុរាណ​ថែរក្សា​រូប​កាយ​របស់​ពួក​គេ​កាន់​តែ​ពិសេសដែរ។ យ៉ាងណា មុន​ពេល​បញ្ចុះ​ គេនឹងយកសព​របស់ស្រីស្នំទៅជម្រះទឹកឬសំអាតជាមុន បន្ទាប់​មក​គេនឹងដាក់អង្កាំគុជខ្យងបញ្ចូល​ទៅ​ក្នុង​រន្ធ​ទាំង​ប្រាំបួនរបស់រាងកាយ ដែលរួមមាន ភ្នែកពីរ, រន្ធច្រមុះពីរ, ត្រចៀកពីរ, មាត់មួយ, រន្ធគូថមួយ, និងសរីរាង្គបន្តពូជមួយទៀត។ ក្រោយមកទៀត ទើបគេបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតដល់សព ស្លៀកពាក់យ៉ាងប្រណិត និងបានកប់វត្ថុបញ្ចុះសពជាច្រើននៅក្នុងផ្នូរតែមួយ។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក យោងទៅតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនាសម័បច្ចុប្បនេះបានបញ្ចាក់ថា ការប្រើគ្រាប់អង្កាំគុជខ្យងដើម្បីដោតរន្ធទាំងប្រាំបួនរបស់សព គឺជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការការពាររាងកាយរបស់ពួកគេតែប៉ុណ្ណោះ។ មូលហេតុគឺបន្ទាប់ពីស្លាប់បានប៉ុន្មានថ្ងៃ រាងកាយនឹងមានសារធាតុរាវហូរចេញតាមរន្ធទាំងប្រាំបួន ដូច្នេះពួកគេបានប្រើអង្កាំគុជខ្យងដើម្បីការពារបាតុភូតនេះ។ ជាពិសេស សាកសពរបស់ស្នំតែងតែស្ងួតហើយស្អាត មិនមានក្លិនទាក់ទាញសត្វល្អិតឡើយ។ ទន្ទឹមនឹងនោះ វាក៏ជួយធានាថា ការបញ្ចុះសពមិនត្រូវបានប៉ះពាល់ ហើយសេចក្តីថ្លៃថ្នូររបស់ស្រីស្នំនៅតែរក្សាបានជាអវសាន្ត។

ជាងនេះទៅទៀត មនុស្សបុរាណតែងតែចាក់បារតចូលក្នុងមឈូស ព្រោះពួកគេគិតថា ការធ្វើបែបនេះនឹងអាចរក្សាសពអ្នកស្លាប់បានប្រសើរជាង។ ដើម្បីការពារកុំឲ្យសារធាតុបារតហូរចូលទៅក្នុងខ្លួន និងបំផ្លាញសរីរាង្គខាងក្នុង ពួកគេក៏បានប្រើអង្កាំគុជខ្យងដើម្បីបិទរន្ធទាំងប្រាំបួនរបស់រាងកាយបន្ថែមទៀត។​ ក្នុង​ករណី​ខ្លះ អង្កាំគុជខ្យងដែល​មាន​គុណភាព​ល្អ​បំផុត​ត្រូវ​បាន​គេ​ជីកយកពីរាងកាយមកវិញ។ ដូច្នេះហើយ នៅពេលជីកផ្នូរខ្លះ អ្នកវិទ្យាសាស្ត្របានរកឃើញសាកសពពួកស្រីស្នំជាច្រើនប្រែជាសភាពទ្រុឌទ្រោម។

បន្ទាប់ពីការស្រាវជ្រាវ ពួកគេបានរកឃើញថា សាកសពទាំងនេះសុទ្ធតែពាក់ព័ន្ធទៅនឹងទំនៀមទម្លាប់នៃការបញ្ចូលគ្រាប់អង្កាំគុជខ្យងចូលទៅក្នុងរន្ធទាំងប្រាំបួន។ ចំពោះមូលហេតុដែលមនុស្សសម័យបុរាណមិនប្រើមាស ឬប្រាក់ ពីព្រោះនៅសម័យនោះ ស្តេចជឿថាអង្កាំគុជខ្យងជាវត្ថុធាតុនៃស្ថានសួគ៌ និងផែនដី ហើយអាចព្យាបាលជំងឺជាច្រើន។ ប្រសិនបើត្បូងជាប់នឹងខ្លួនរបស់ស្រីស្នំ នោះមិនត្រឹមតែការពាររាងកាយពីការពុកផុយ ហើយព្រលឹងនឹងមិនរងគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យពួកគេទទួលបានទៅចាប់កំណើតថ្មី និងមានទ្រព្យសម្បត្តិជារៀងរហូត។

ទោះជាយ៉ាងណាក៏ដោយ ដោយផ្អែកលើចំណេះដឹងវិទ្យាសាស្ត្រនាពេលបច្ចុប្បន្ន​ ការប្រើប្រាស់អង្កាំគុជខ្យងដើម្បីរក្សារាងកាយមិនឲ្យរលួយគឺមិនសមហេតុផលទេ។ ប៉ុន្តែនៅសម័យបុរាណ ប្រជាជនបានជឿច្រើនលើគោលគំនិតមិនសមហេតុផលមួយចំនួនខាងលើនេះ។ ពួក​គេ​ជឿ​ថាស្រីស្នំ​ជា​មហេសី​របស់​ស្តេច ជា​មនុស្ស​មាន​ត្រកូល​ខ្ពង់ខ្ពស់ ហើយ​ពេល​នាង​សោយ​ទិវង្គត​ក៏​ត្រូវ​ទទួល​បាន​របស់​ល្អ​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រាជវង្ស​ប្រើ​គុជខ្យង ​ដើម្បី​បិទ​រន្ធទាំង​ប្រាំបួន​របស់​ស្រី​ស្នំ​ពេល​ស្លាប់​ ទោះបីជាលក្ខខណ្ឌវិទ្យាសាស្ត្រមិនអនុញ្ញាតក៏ដោយ៕

អង្កាំគុជខ្យង​ប្រើ​ដើម្បី​បិទ​រន្ធ​ទាំង៩​លើ​សពស្នំ ក្រោយពេល​ស្លាប់ (រូបថត Sohu)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បើ​គ្មាន​ថ្នាំ​ដុសធ្មេញ តើ​មនុស្ស​បុរាណចិន ​អនុវត្ត​អនាម័យ​មាត់​ដោយ​របៀប​ណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម