Connect with us

សន្តិសុខសង្គម

ពលរដ្ឋរស់នៅខណ្ឌសែនសុខ រអ៊ូរទាំពីបញ្ហាប្រមូលសំរាមយឺតយ៉ាវរបស់ក្រុមហ៊ុនគ្រប់គ្រងកាកសំណល់

បានផុស

នៅ

សំរាម​នៅ​តែ​ជា​ប្រធានបទ​នៃ​ការ​ជជែក​គ្នា​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​អ្នក​រស់​នៅ​ក្នុង​រាជ​ធានី។ វា​គឺ​ជា​ការ​រអ៊ូ​រទាំ​អំពី​ភាព​យឺត​យ៉ាវ​នៃ​ការ​ប្រមូល​សំរាម​ផង និង​ការ​បង្ហាញ​អារម្មណ៍​អំពី​ភាព​ខ្វះ​អនាម័យ​នៅ​តាម​ដង​ផ្លូវ ដែល​សម្បូរ​ទៅ​ដោយ​សំរាម។ សំរាម​ដែល​ពេល​ខ្លះ បាន​រាយ​ប៉ាយ​នៅ​តាម​ដងផ្លូវ ដោយ​សារ​តែ​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ចូល​រួម​សម្អាតវេចខ្ចប់ឲ្យបានត្រឹមត្រូវហើយ​ខ្វះខាត​ការ​យល់​ដឹង​ផ្នែក​បរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងប្រជាពលរដ្ឋរស់ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានលើកឡើងថា បញ្ហាប្រមូលសំរាមចេញពីតំបន់ពួកគាត់ នៅតែមានការយឺតយ៉ាវ មានចន្លោះ៣ទៅ៥ថ្ងៃទើបមកយកម្តង ពេលខ្លះឈានដល់ពេញមួយសប្តាហ៍ក៏មាន ធ្វើបាត់បង់ សោភ័ណភាពតាមដងផ្លូវ។

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ និងក្រុមហ៊ុនគ្រប់គ្រងកាកសំណល់រាជធានីភ្នំពេញ មេត្តាជួយពន្លឿនការប្រមូលសំរាមអោយបានទាន់ពេលវេលា ព្រោះទុកយូរច្រើនថ្ងៃធំក្លិនស្អុយបំពុលបរិស្ថានផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនចំនួន៣ ប្រតិបត្តិការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាស៍ថា ក្រុមហ៊ុនចំនួន ៣ នោះមាន ក្រុមហ៊ុន Cintri ក្រុមហ៊ុន 800 SUPER និងក្រុមហ៊ុន Mizuda Group ដោយបែងចែកជា៣តំបន់ គឺតំបន់ទី១ មាន៥ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលដេញថ្លៃឈ្នះដោយក្រុមហ៊ុន 800 SUPER ។ ចំណែកឯតំបន់ទី២មាន៥ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលដេញថ្លៃឈ្នះដោយក្រុមហ៊ុនMizuda Group។ និងតំបន់ទី៣ មាន៤ខណ្ឌ គឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដែលដេញថ្លៃឈ្នះដោយក្រុមហ៊ុន Cintri៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម