Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន JTI បរិច្ចាគ​ម៉ាស៊ីន​វាស់​កម្តៅ និង​អាហារ ជូន​កម្លាំង​ជួរមុខ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ក្រុមហ៊ុន​ថ្នាំជក់​ជប៉ុន​អន្តរជាតិ JTI កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៣ មីនា បាន​បរិច្ចាគម៉ាស៊ីន​វាស់​កម្ដៅ១៥០​គ្រឿង ស្បៀង​១ ០០០​កញ្ចប់ ភេសជ្ជៈ ១០០​កេស បដា​អប់រំ ១០០​ផ្ទាំង ជូន​ដល់​អ្នក​ជួរមុខ​ក្រុម​គ្រូ​ពេទ្យ កងកម្លាំង​ការពារ ព្រមទាំង​អ្នក​សម្អាត​ទីក្រុង ក្នុងការ​ចូលរួមចំណែក​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូវីដ​-១៩ តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នៃ​ការទទួល​សម្ភារៈ​ខាង​លើនេះ​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ក្រុមហ៊ុន JTI កម្ពុជា ដែល​បាន​ចូលរួមចំណែក​ឆ្លើយតប​ឲ្យ​ទាន់ពេលវេលា​នៃ​សភាពការណ៍​បច្ចុប្បន្ន ជាមួយ​រដ្ឋបាល​រាជធានី និង​រាជរដ្ឋាភិបាល ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នេះ​។​

លោក Roy Manalili អគ្គនាយក​ក្រុមហ៊ុន JTI កម្ពុជា បានមានប្រសាសន៍ថា JTI ពេញចិត្ត​ចូលរួម ជា​មួយ​អាជ្ញាធរ ក្នុងការ​ចែករំលែក និង​បង្ហាញ​នូវ​សន្តានចិត្ត​ចំពោះ​អ្នក​ជួរមុខ​ដែល​លះបង់ និង​ខិតខំ​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​មួយ​នេះ​។​

លោក​បាន​បញ្ជាក់ថា​ «​ការជួយ​សហគមន៍​មាន​សារៈសំខាន់​ណាស់​សម្រាប់ JTI​។ ដូច្នេះហើយ យើង​តែង​ជំរុញ​ឲ្យ​បុគ្គលិក​ចូលរួម​ស្ម័គ្រ​ចូលរួម​ជួយ​កិច្ចការងារ​សង្គម​»​។​

លោក បាន​ឲ្យ​ដឹងថា បុគ្គលិក JTI កម្ពុជា បាន​ចូលរួម​ស្ម័គ្រចិត្ត​វេចខ្ចប់​អាហារ​និង ភេសជ្ជៈ​នេះ សម្រាប់​អ្នក​ជួរមុខ​ប្រយុទ្ធ​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៨ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១១ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៦ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម