ព័ត៌មានជាតិ
ក្រុមហ៊ុនអាជីវកម្មរ៉ែមាស K88 នឹងរៀបចំជួសជុលផ្លូវក្រាលគ្រួសក្រហមជាង២០គីឡូម៉ែត្រជូនពលរដ្ឋ
ក្រុមហ៊ុនអាជីវកម្មរ៉ែមាស K88 នឹងជួសជុលផ្លូវក្រាលគ្រួសក្រហមជាង២០គីឡូម៉ែត្រ ភ្ជាប់ពីភូមិទំរីង ទៅឃុំសុចិត្រ ជូនពលរដ្ឋ។
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនអាជីវកម្មរ៉ែមាស K88 ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជិត៦០០នាក់។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកសណ្តាន់ លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ លោកគ្គនាយកក្រុមហ៊ុន K88 លោកប្រធានសមាគមចិន និងលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល។
ក្នុងឱកាសនោះលោកអគ្គនាយកក្រុមហ៊ុនអាជីវកម្មរ៉ែមាស K88 លើកឡើងថា ក្នុងនាមក្រុមហ៊ុនអាជីវកម្ម រ៉ែមាស K88 ពិតជាសប្បាយរីករាយ ជាមួយនឹងការជួបជុំសំណេះសំណាលសួរសុខទុក្ខនាឱកាសនេះ។ ចំពោះសំណូមពររបស់ប្រជាពលរដ្ឋតាមរយៈលោកមេឃុំសុចិត្រ និងអាជ្ញាធរស្រុកសណ្តាន់ ដែលស្នើរដល់ក្រុមហ៊ុនជួយជួសជុលផ្លូវក្រាលគ្រួសក្រហមភ្ជាប់ពីភូមិទំរីង ទៅឃុំសុចិត្រ ដែលមានប្រវែងសរុបជាង២០គីឡូម៉ែត្រ ក្នុងនោះក្រុមហ៊ុនសូមទទួលសំណូមពរ ហើយនឹងរៀបចំជួសជុលជូនក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រកបការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទាំងការដឹកជញ្ជូនកសិកផល និងការប្រកប អាជីវកម្មផ្សេងៗផងដែរ។ ទន្ទឹមនេះ ក្នុងនាមក្រហ៊ុនក៏បាននាំយកនូវគ្រឿងឧបភោពបរិភោពចែកជូនប្រជាពលរដ្ឋសរុប ៩៥នាក់ ដែលក្នុងម្នាក់ទទួលបានអង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិកាធ្វើដំណើរ៣ម៉ឺនរៀល។ លោកគ្រូ អ្នកគ្រូ សរុបចំនួន២៥នាក់ ក្នុងម្នាក់ទទួលបានសៀវភៅសរសេរ៤០ក្បាល ប៉ិច ខ្មៅដៃ ថវិកា៥ម៉ឺនរៀល និងកុំព្យូទ័រ ៤គ្រឿង សម្រាប់សាលាចំនួន៤ ព្រមទាំងសិស្សានុសិស្ស៤៥០នាក់ ក្នុងម្នាក់ទទួលបានសម្ភារសិក្សាមួយឈុត។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងថា បន្ទាប់ពីក្រហ៊ុនអាជីវកម្មរ៉ែមាស K88 បានសិក្សាស្រាវជ្រាវរកឃើញទិន្និន័យរ៉ែអាចធ្វើអាជីវកម្មបាន ក្រុមហ៊ុនដាក់ពាក្យស្នើធ្វើអាជីវកម្ម និងទទួលបានការអនុញ្ញាត្តផ្តល់សិទ្ធិធ្វើរួចរាល់ហើយ ប៉ុន្តែក្រុមហ៊ុនកំពុងសិក្សាបន្ថែមលើផលប៉ះពាលបរិស្ថានជាមុនសិន។ការសិក្សាផលប៉ះពាល់បរិស្ថាន នឹងបញ្ចប់ក្នុងពេលឆាប់ៗ និងចាប់អាជីវកម្មនាពេលខ្លីខាងមុខនេះ។ ការធ្វើអាជីវកម្មរ៉ែនឹងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការជ្រើសកម្លាំងពលកម្មចេញពីប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
លោកបន្តថា សកម្មភាពផ្តល់ជូនអំណោយមនុស្សធម៌នេះ ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមផែនការយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រតាមយន្តការរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ទៅតាមលទ្ធភាព។ ការផ្តល់ជូនសម្ភារៈសិក្សាដល់ក្មួយៗជាសិស្សានុសិស្ស ក៏ជាផ្នែកមួយចូលរួមលើកស្ទួយការអប់រំប្រកបដោយសមធម៌ ស្របជាមួយចក្ខុវិស័យរបស់ក្រសួងអប់រំយុវជន និងកីឡា ផងដែរ។
ជាចុងក្រោយ លោកផ្តាំផ្ញើដល់ក្មួយៗទាំងអស់ខិតខំសិក្សារៀនសូត្រ ដើម្បីមានចំណេះដឹងចំណេះធ្វើ នឹងក្លាយទៅជាពលរដ្ឋល្អ ដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងប្រទេសជាតិ៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
សន្តិសុខសង្គម៣ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ