Connect with us

សុខភាព

រវាងស្ពៃក្តោបពណ៌ស្វាយ និងបៃតង តើមួយណាមានប្រយោជន៍ដល់សុខភាពជាង?

បានផុស

នៅ

ស្ពៃក្តោប​ជា​បន្លែ​មួយ​ប្រភេទ​ដែល​យើង​តែង​ឃើញ​ជា​គ្រឿង​ផ្សំ​ក្នុង​អាហារ​ច្រើន​ប្រភេទ។ អ្នកខ្លះញ៉ាំវាឆ្អិន​ ឬបរិភោគឆៅ ចំណែក​ទីផ្សារ​ស្ពៃក្តោប​ដែល​យើង​ឃើញ​មាន​ទាំង​ស្ពៃក្តោប​ពណ៌​បៃតង ឬ​ស និង​ស្ពៃក្តោប​ពណ៌​ស្វាយ ឬ​ក្រហម មាន​មនុស្ស​ជា​ច្រើន​ចោទ​សួរ​ថា តើ​ស្ពៃក្តោប​ដូច​គ្នា​ឬ​អត់? ប៉ុន្តែតើវាខុសគ្នាទេ? ហើយ​តើ​គេ​ខុស​គ្នា​យ៉ាង​ណា? តើអាហារប្រភេទណាដែលមានប្រយោជន៍ជាង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពៃក្តោបពណ៌ស្វាយ តើអ្វីជាភាពខុសគ្នារវាងស្ពៃក្តោបពណ៌ស?

អ្នកប្រហែលជាឆ្ងល់ថាតើស្ពៃក្តោបមានប៉ុន្មានប្រភេទ? តើមួយណាមានអត្ថប្រយោជន៍ ឬសារធាតុចិញ្ចឹមច្រើនជាង? ជាការពិត ការទទួលទានស្ពៃក្តោបប្រភេទណាក៏ដោយ ផ្តល់អត្ថប្រយោជន៍ដល់សុខភាព។ ទោះបីជាមានភាពខុសប្លែកគ្នាបន្តិចបន្តួចរវាងស្ពៃក្តោបពណ៌ស្វាយ និងបៃតងក៏ដោយ ប៉ុន្តែទាំងពីរមានកាឡូរីទាប និងមានជាតិសរសៃខ្ពស់។

វីតាមីន A

ជាទូទៅ ផ្លែឈើ និងបន្លែមានពណ៌ភ្លឺថ្លា។ ពួកគេមានទំនោរមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងផ្លែឈើ និងបន្លែពណ៌ស្រាល។ ដូច្នេះហើយ យើងគួរតែចម្អិនអាហារទាំងនេះឲ្យបានលឿន ឬនៅសីតុណ្ហភាពទាប ដើម្បីការពារកុំឲ្យកំដៅបំផ្លាញសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រយោជន៍។

ស្ពៃក្តោបពណ៌ស្វាយ ឬស្ពៃក្រហមមានវីតាមីន A ច្រើនជាងស្ពៃក្តោបបៃតង ឬស ១០ដង ស្ពៃក្តោបពណ៌ស្វាយ ឬក្រហមមាន ៣៣% នៃតម្រូវការវីតាមីន A ប្រចាំថ្ងៃរបស់អ្នក ខណៈដែលស្ពៃក្តោបបៃតង ឬសមានវីតាមីន A ត្រឹមតែ ៣% ប៉ុណ្ណោះ។ វីតាមីន A មានសារៈសំខាន់សម្រាប់ភ្នែក ស្បែក និងប្រព័ន្ធការពាររាងកាយ។

វីតាមីន K

សារធាតុចិញ្ចឹមនេះមានសារៈសំខាន់សម្រាប់សុខភាពឆ្អឹង ជួយពង្រឹងឆ្អឹង និងការពារជំងឺពុកឆ្អឹង វីតាមីន K ក៏ដើរតួយ៉ាងសំខាន់ក្នុងដំណើរការកំណកឈាមផងដែរ។ ស្ពៃក្តោបបៃតង ឬស ជាបន្លែស្លឹកបៃតង វាមានវីតាមីន K ច្រើនជាងស្ពៃក្តោបពណ៌ស្វាយ ឬក្រហម។ ស្ពៃក្តោបពណ៌ស ឬបៃតង ១ពែងមាន ៥៧% នៃតម្រូវការវីតាមីន K ប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ ស្ពៃក្តោបពណ៌ស្វាយ ឬក្រហម ១ ពែង មានផ្ទុកវីតាមីន K ត្រឹមតែ ២៨% ប៉ុណ្ណោះ។

វីតាមីន C

ទាំងស្ពៃក្តោបពណ៌ស្វាយ ឬក្រហម និងស្ពៃបៃតង ឬពណ៌សគឺជាប្រភពដ៏ល្អនៃវីតាមីន C ។ ប៉ុន្តែស្ពៃក្តោបពណ៌ស្វាយមានវីតាមីន C ច្រើនជាង ៣៧%។ វីតាមីន C ជួយបន្សាបរ៉ាឌីកាល់សេរី។ ចាំបាច់សម្រាប់ការបង្កើត collagen ដើម្បីជួយឱ្យរបួសឆាប់ជាសះស្បើយ និងជួយពង្រឹងឆ្អឹង និងធ្មេញ។

សារធាតុ Anthocyanin

សារធាតុប្រឆាំងអុកស៊ីតកម្មនេះគឺជាអ្វីដែលផ្តល់ឲ្យស្ពៃក្តោបពណ៌ស្វាយឬក្រហមរបស់វាមានសារធាតុ Anthocyanins មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក ជួយដល់ការចងចាំ រំញោចការបញ្ចេញអរម៉ូនដែលជួយដុតបំផ្លាញជាតិខ្លាញ់ និងគ្រប់គ្រងចំណង់អាហារ ប៉ះពាល់ដល់ការសម្រកទម្ងន់តាមរបៀបដែលមានសុខភាពល្អ៕

អត្ថបទ៖ សាង​ ស្រីល័ក្ខ

ចុចអាន៖បុរសចិនម្នាក់ ​ញ៉ាំ​ប៉េងប៉ោះ​រាល់ថ្ងៃ ត្រឹមពេល១ឆ្នាំ គាត់ទទួលបាន​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម១១ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច១២ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ១៩ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

សន្តិសុខសង្គម១២ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង ០១ ខ្នង ខូចខាតសម្ភារៈស្ទើរតែទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម