Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងUNDP រួមគ្នាបង្កើតស្ថានីយបណ្តុះកូនឈើ ចែកជូនពលរដ្ឋដោយឥតគិតថ្លៃ

បានផុស

នៅ

នា​រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​លោកស្រី Alissa Chaker តំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បាន​ចុះកិច្ចព្រមព្រៀង​លើការចាប់ផ្តើម​អនុវត្ត គម្រោង« ពង្រឹងយុទ្ធសាស្ត្របៃតង តាមរយៈស្ថានីយណ្ដុះកូនឈើថ្នាក់តំបន់នៅកម្ពុជា» សម្រាប់​ចែក​ជូន​ពលរដ្ឋ​យក​ទៅ​ដាំ​ដោយ​ឥត​គិត​ថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​កិច្ច​ព្រមព្រៀង​នេះ ធ្វើ​ឡើង​ដោយ​ផ្ដោត​ជាសំខាន់​លើ​ការ​កសាង​ផែនការ​មេ​សម្រាប់​សាងសង់​ស្ថានីយ​បណ្តុះ​កូន​ឈើ​ចំនួន ៥ តំបន់ ដែល​មាន​លក្ខណៈ បន្ស៊ាំ ទៅ​នឹងការប្រែប្រួលអាកាសធាតុ នវានុវត្ត និងទំនើបកម្ម នៅខេត្តកោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និង មណ្ឌលគិរី ដោយ​ចាប់ផ្តើម​អនុវត្តសាងសង់ស្ថានីយ​ចំនួន ១ កន្លែងក្នុងក្របខ័ណ្ឌ​គម្រោង​នេះ។

នៅ​ក្នុង​ឱកាស​នោះ លោកស្រី Alissa បានបញ្ជាក់ថា ក្នុងនាម UNDP គឺសាទរ​ចំពោះ​យុទ្ធនាការ​កាត់បន្ថយប្លាស្ទិក និងការដាំឈើ ១លានដើម របស់​រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែល​គម្រោងនេះនឹងរួមចំណែក​ដ៏ធំក្នុងការបង្កើននូវគម្របព្រៃឈើឱ្យបាន៦០% និង​សម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅ​ឆ្នាំ២០៥០ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ជា​ការ​ឆ្លើយ​ លោក​រដ្ឋ​មន្ត្រី អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់កម្មអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំង​អស់ដែលបានគាំទ្រលើព្រឹត្តិការណ៍ «ពន្លកបៃតង» ដែលរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន បាននឹងកំពុងតែប្រឹងប្រែងសម្រេចឱ្យបាននូវឆន្ទៈនយោបាយរបស់កម្ពុជា។

ជាពិសេស​ ការបង្កើតស្ថានីយបណ្តុះកូនឈើ ការដាំកូនឈើ និងស្តារព្រៃឈើឡើងវិញ ដែលនេះ គឺជាយុទ្ធសាស្រ្តមួយដ៏សំខាន់ សម្រាប់​ធានាដល់ការការពារជីវៈចម្រុះ ការថែរក្សាសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី និង​ការកាត់បន្ថយ ផលប៉ះពាល់​នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជា​ជួយលើក​កម្ពស់ជីវភាពរស់​នៅរបស់​ប្រជាសហគមន៍​មូលដ្ឋាន ដែល​រស់នៅ ក្នុង និងក្បែរតំបន់ការពារធម្មជាតិ តាមរយៈ​ការលក់​ឥណទានកាបូន​ពីការថែរក្សាការពារ​ព្រៃឈើ និង​​សកម្មភាព​​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៧ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៦ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម