Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យអប់រំ ៖ មកដល់ពេលនេះ ក្រសួង នៅមិនទាន់អនុញ្ញាតឱ្យ​សាលាណាមួយរៀបចំការប្រឡងបាក់ឌុបដោយខ្លួនឯងទេ

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង នៅ​ព្រឹក​ថ្ងៃ​ទី ១៨ កក្កដា នេះ​ថា រហូត​មក​ដល់​ពេលនេះ ក្រសួង ពុំបាន​អនុញ្ញាត​ឱ្យ​សាលា​ណាមួយ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុប​ដោយ​ខ្លួនឯង​នៅឡើយ​ទេ។

លោកស្រី​ បាន​បន្តថា​ ប៉ុន្តែ​កន្លងមក​ក្រសួង​ធ្លាប់​បាន​ចេញ​លិខិត​ផ្តល់​សញ្ញាបត្រ​សមមូល​សម្រាប់​សាលា​មួយចំនួន​ដែល​អនុវត្ត​កម្មវិធីសិក្សា​អន្តរជាតិ​ដូចជា​សាលា Cambridge ជាដើម ដែល​សាលា​នេះ​អនុវត្តតាម​ស្តង់ដារ​កម្មវិធី​អន្តរជាតិ និង​ធ្វើ​រង្វាយតម្លៃ​ស្របតាម​ស្តង់ដារ​ដែល​ខ្លួន​អនុវត្ត​ ហើយ​សិស្ស​​ប្រឡង​ចប់​ពី​កម្មវិធី​អន្តរជាតិ​នោះ នឹង​ទទួលបាន​សមមូល​សញ្ញាបត្រ។

សម្រាប់​ឆ្នាំនេះ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បានកំណត់​យក​ថ្ងៃទី ​៨ ខែ​តុលា​ ឆ្នាំ​ ២០២៤ ​ជា​កាលបរិច្ឆេទ​សម្រាប់​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ពោលគឺ​ក្រោយ​ពិធីបុណ្យ​ភ្ជុំ​ប៉ុន្មាន​ថ្ងៃ​ដែល​ធ្វើ​ឱ្យ​អាណាព្យាបាល​សិស្ស និង​សិស្ស​ដែល​ត្រូវ​ចូលរួម​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ បាន​លើក​ឡើង​ថា ថ្ងៃ​បរិច្ឆេទ នៃ​ការ​ប្រឡង​បាក់ឌុប​វា​កៀក​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ព្រោះថា​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ១ ទី ​២​ និង ទី​ ៣ ខែ​តុលា។ ដូចនេះ​សិស្ស​ដែលមាន​ស្រុកកំណើត​នៅ​ឆ្ងាយ​មិន​អាច​ទៅលេង​បាន​ និង​សិស្ស​ដែល​ចង់ទៅ​ដើរ​កម្សាន្ត​ក៏​ពិបាក​ទៅ​ដែរ ដោយសារ​កៀក​ជិត​ដល់​ថ្ងៃ​ប្រឡង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​បញ្ជា​នេះដែរ អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​លើក​ឡើង​ថា «កាលបរិច្ឆេទ​នេះ ក្រសួង​ជឿ​ថា នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡង​ ឬ​ការឈប់​របស់​សិស្សានុសិស្ស​នោះទេ​ ព្រោះថា​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំនេះ​ នឹង​ប្រព្រឹត្តិ​ទៅ​នៅមុន​ពេល​ប្រឡង​មួយ​សប្ដាហ៍​ឯណោះ អីចឹង​ហើយ​បាន​ជា​ក្រសួង​យល់ថា​ដំណើរការ​នាំ​ការ​ប្រឡង​រៀបចំ​ដោយ​រលូន និង​មិន​មាន​បញ្ហា​អ្វី​ទេ»៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម