ព័ត៌មានជាតិ
សម្ដេចតេជោ បំពេញបំណងយុវតីម្នាក់ ដោយផ្ដល់អគារសិក្សា១ខ្នង ៣០បន្ទប់ សម្រាប់ជាប្រយោជន៍សិក្សារួម
តាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី ១៨ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសបំពេញបំណងយុវតី សាយ ស៊ីណា ដោយសម្ដេចផ្ដល់អគារសិក្សា១ខ្នង មាន៣០បន្ទប់ សម្រាប់ជាប្រយោជន៍សិក្សារួម ក្នុងវិទ្យាល័យព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ សម្ដេចតេជោ ក៏បានប្រគល់ភារកិច្ចសាងសង់អគារសិក្សានេះឱ្យនាយករដ្ឋមន្ត្រី ជាអ្នកចាត់ចែង។

សម្ដេចតេជោ ហ៊ុន សែន សរសេរដូច្នេះ៖«តាសូមសរសើរចៅដែលចៅបានផ្ញើសារមកតាសូមស្នើឲ្យតាជួយកសាងអាគារសិក្សា១ខ្នង៣ជាន់ ៣០បន្ទប់ដើម្បីជាប្រយោជន៍រួមរបស់សិស្ស។ តាបានបញ្ជូនសំណើរចៅទៅនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតរួចហើយ »។
យុវតី សាយ ស៊ីណា គឺសិស្សដែលកំពុងសិក្សាក្នុងវិទ្យាល័យព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ យុវតីរូបនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងអ្នកលេងបណ្ដាញសង្គមជាច្រើនអ្នកស្គាល់តាមរយៈទឹកដមសំឡេងនៅក្នុងចម្រៀងមួយបទ ដែលច្រៀងនៅក្នុងការប្រឡងចម្រៀងប្រចាំវិទ្យាល័យ គឺបទស្ពានសាងស្នេហ៍ ជាស្នាដៃនិពន្ធរបស់សម្ដេចតេជោ។

ព្រោះតែទឹកដមសំឡេងពីរោះ វីដេអូចម្រៀងរបស់ សាយ ស៊ីណា ត្រូវបានគេចែករំលែកលើបណ្ដាញសង្គមព្រោងព្រាត និងសូម្បីតែសម្ដេចតេជោ ក៏បានប្រកាសរកឈ្មោះ និងទីកន្លែងរស់នៅរបស់យុវតីម្នាក់នេះ។
ក្រោយពីប្រកាសស្វែងរក សម្ដេចតេជោ ហ៊ុន សែន បានជួប យុវតី សាយ ស៊ីណា ពីចម្ងាយរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម ដោយសម្ដេចតេជោ ជជីកសួរពីការសិក្សា និងរបៀបរស់នៅប្រចាំថ្ងៃ។
តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ខែកក្កដា នេះ សម្ដេចតេជោ អះអាងដូច្នេះ៖«ខ្ញុំព្យាយាមជួបចៅស្រីតាមtelegram ដើម្បីសួរនាំពីការរៀនសូត្រ និងជីវភាពគ្រួសារព្រមទាំងបានជួយថវិកាខ្លះសម្រាប់ចៅស្រីនិងឪពុកម្តាយ»៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?