Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ដាក់ទោស​អ្នក​ប្រើហ្វេសប៊ុក​ម្នាក់​ឲ្យ​ជាប់​គុក​៧​ឆ្នាំ​ពីបទ​ប្រមាថ​លោក ហូ ជីមិញ

បានផុស

នៅ

តុលាការវៀតណាម បានកាត់ទោសអ្នកប្រើប្រាស់ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Pham Van Cho ឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងព្យួរទោសរយៈពេល ២ឆ្នាំ បន្ទាប់​ពី​បាន​បង្ហោះការឃោសនាប្រឆាំងនឹងរដ្ឋាភិបាល និង​ប្រមាថ​អតីត​មេ​ដឹក​​នាំ​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៤។ ប៉ូលិសនៃខេត្ត Hung Yen បានចាប់ខ្លួនលោក Pham Van Cho កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ហើយបានសម្រេចចិត្តចោទ​ប្រកាន់​​ជា​ផ្លូវការនៅ​​ពី​ថ្ងៃទី២៩ ខែមករា។

(រូបភាព៖ iStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​វៀតណាម Hung Yen លោក Pham Van Cho បានចែកចាយព័ត៌មាននៅលើបណ្ដាញ​សង្គម​ហ្វេសប៊ុក ធ្វើឲ្យខូចដល់សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងប្រមាថ​ដល់​អតីតមេ​ដឹក​នាំ​​ដ៏​ល្បី​​របស់​វៀតណាម​គឺ​លោក ហូ ជីមិញ នៅ​ចន្លោះ​ពី​ខែ​សីហា ឆ្នាំ​២០១៩ ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ ប៉ូលិសវៀតណាម បានចោទប្រកាន់ថា ព័ត៌មានដែលចែករំលែកដោយ Pham Van Cho នៅលើគណនីហ្វេសប៊ុកចំនួន២របស់គាត់ គឺជាការបរិហារកេរ្តិ៍។ លោក Pham Van Cho បាន​សារភាព​ថា​ពិត​ជា​បាន​គ្រប់​គ្រង​និង​បង្ហោះ​លើ​គណនី​បណ្ដាញ​សង្គម​ទាំង​២​នោះ​ ដែល​មាន​ឈ្មោះ​ថា “Pham Cho” និង “Nguyen Minh Tan”។ គាត់​ត្រូវ​បានកាត់​ទោស និង​រក​ឃើញ​ថា​មាន​ទោសតាមមាត្រា១១៧ នៃ​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។ មាត្រា១១៧ បានហាមប្រាម “ការបង្កើត រក្សាទុក ផ្សព្វផ្សាយព័ត៌មាន សម្ភារៈ វត្ថុផ្សេងៗ ដើម្បីប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម”។

សូម​បញ្ជាក់​ថា នៅខែមករា ឆ្នាំ២០២២ បុគ្គល និងអង្គការចំនួន៨៦ បានដាក់ញត្តិ ដើម្បីលុបចោលមាត្រា​១១៧ រួមជាមួយមាត្រា១០៩ និងមាត្រា​៣៣១ នៃក្រមព្រហ្មទណ្ឌ។ មាត្រា​១០៩ ហាមប្រាម “សកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រជាជន” ហើយមាត្រា៣៣១ ហាមឃាត់ “ការបំពានសេរីភាពប្រជាធិបតេយ្យ រំលោភលើផលប្រយោជន៍របស់រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និង/ឬប្រជាពលរដ្ឋ”។

កាល​ពី​​ឆ្នាំ​២០២៣ វៀតណាម បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់ ៥​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំពាន​មាត្រា​១១៧៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

នយោបាយ២៣ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

ព័ត៌មានជាតិ២៣ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

Sokha Hotels

ព័ត៌មានពេញនិយម