Connect with us

ព័ត៌មានអន្ដរជាតិ

អេហ្ស៊ីបធ្លាក់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ពី​ព្រែក​ជីកហ្ស៊ុយអេ​ ដោយ​សារ​តែ​បញ្ហា​នៅ​សមុទ្រ​ក្រហម​

បានផុស

នៅ

ប្រាក់ចំណូលប្រចាំឆ្នាំដែល​រក​បាន​ពី​ព្រែកជីកហ្ស៊ុយអេ​ បានធ្លាក់ចុះជិត ១/៤ ​ក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយរបស់​​ប្រទេស​អេហ្ស៊ីប​ ខណៈ​ក្រុម​ហ៊ុន​ដឹកជញ្ជូនមួយចំនួនបានផ្លាស់ប្តូរទៅផ្លូវទឹក​ជំនួសវិញ ដើម្បី​ជៀស​វាយ​ការ​វាយ​ប្រហារ​ពី​ក្រុម​ប្រដាប់​អាវុធ​ហ៊ូធី​ នៅ​សមុទ្រ​ក្រហម​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអាជ្ញាធរព្រែកជីក​ហ្ស៊ុយអេ​ លោក​ Osama Rabie បាន​ឱ្យ​ដឹង​កាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណូលបានធ្លាក់ចុះដល់ ៧,២ ប៊ីលាន​ដុល្លារ​ក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ ២០២៣-២០២៤ ពី​ ៩,៤ ប៊ីលាន​ក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​មុន​។ ​

លោក​ Rabie បាន​បន្ត​ថា ចំនួន​នាវា​ដែលឆ្លង​កាត់​ព្រែក​ជីក​ហ្ស៊ុយអេ​ បានធ្លាក់ចុះដល់ ២០ ១៤៨ ជើង​ ក្នុង​ឆ្នាំ​ ២០២៣-២០២៤ ពី​ ២៥ ៩១១ ពី​ឆ្នាំ​មុន​។ ​  

គួរ​គូស​បញ្ជាក់​ថា​ ព្រែក​ជីក​ហ្ស៊ុយអេ ដែល​ជា​ផ្លូវ​ដឹក​ជញ្ជូន​តាម​ទឹក​ដ៏​សំខាន់​បំផុត​មួយ​របស់​សកល​​ គឺជាប្រភពរូបិយប័ណ្ណបរទេសដ៏សំខាន់សម្រាប់អេហ្ស៊ីប ហើយអាជ្ញាធរប្រទេស​នេះ​ បាននិងកំពុងព្យាយាមបង្កើនប្រាក់ចំណូលរបស់ខ្លួនក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងតាមរយៈការពង្រីកវា​នៅឆ្នាំ ២០១៥ ​ជាដើម​។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ​មុន​មក ក្រុមប្រដាប់អាវុធ​យេម៉ែន​ ហ៊ូធី​ ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​នាវា​ពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម ដែល​ជា​ច្រក​ចូល​ព្រែកជីក​ហ្ស៊ុយអេ​ពី​ភាគខាង​ត្បូង និង​នៅ​មហាសមុទ្រ​ឥណ្ឌា​​។ ក្រុម​នេះ​អះ​អាង​ថា​ ខ្លួន​ដាក់​គោលដៅ​តែលើ​នាវា​ពាក់ព័ន្ធ​នឹង​អ៊ីស្រាអែល​ប៉ុណ្ណោះ​​ ដើម្បីបង្ហាញការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ៊ីស្រាអែល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម