សន្តិសុខសង្គម
កម្មករសំណង់ម្នាក់ ឆក់ខ្សែភ្លើងស្លាប់ក្នុងការដ្ឋានកំពុងសាងសង់មួយកន្លែង នៅខណ្ឌសែនសុខ
បុរសជាកម្មករសំណង់ម្នាក់ បានឲ្យបុរសជាកម្មករដូចគ្នាម្នាក់ទៀត យកឌុយទៅដោតនៅនឹងហ្វ្រីភ្លើង ក៏បណ្ដាលឲ្យឆ្លងចរន្តឆក់ខ្លួនឯងស្លាប់បាត់បង់ជីវិតនៅក្នុងការដ្ឋានកំពុងតែស្នាក់នៅ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ ចំណុចផ្លូវបេតុងក្នុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយកម្មករក្នុងការដ្ឋានទាំងអស់ដល់ម៉ោងសម្រាកពីការងារ ដោយឡែកជនរងគ្រោះវិញ ក៏បានទៅយកខ្សែភ្លើងមកត (ខ្សែភ្លើងមានស្នាមដាច់ និងធ្លាប់ឆក់ម្ដងរួចមកហើយ)។ ក្រោយពីបានខ្សែភ្លើង ក៏បានឲ្យបុរសជាកម្មករដូចគ្នាម្នាក់ទៀត យកឌុយទៅដោតនៅនឹងហ្វ្រីភ្លើង ស្រាប់តែឆ្លងចរន្តឆក់ទៅលើជនរងគ្រោះដេកដួលនៅនឹងកន្លែង ពេលនោះដែរ កម្មកររស់នៅក្បែរខាង បាននាំគ្នារត់ទៅជួយលើកជនរងគ្រោះទៅកប់ខ្សាច់ និងទាក់ទងរថយន្តសាមុយឲ្យចុះមកពិនិត្យភ្លាមៗ។ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យរួច ឃើញថា បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ រួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យលើសព។

ក្រោយសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានទាក់ទងទៅជំនាញកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកពិនិត្យលើសព។ ក្រោយខាងជំនាញពិនិត្យរួច ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងមែន។ ក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏បានប្រគល់សពជនរងគ្រោះជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង