សន្តិសុខសង្គម
ប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជាស្នងការខេត្តបាត់ដំបង
នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថ្មី ដែលត្រូវប្រកាសចូលកាន់តំណែងនោះ គឺលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជំនួសលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដែលត្រូវចូលនិវត្តន៍។
សូមជម្រាបថា ពីមុនលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ កាន់តួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលផែនអន្ដោប្រវេសន៍។ នៅក្នុងពិធីនេះ ក៏មានការបំពាក់ឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ ជូនលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន






-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?