ព័ត៌មានជាតិ
កម្ពុជាគ្រោងនឹងពង្រីកការទូទាត់ឆ្លងដែននៅតាមបណ្តាប្រទេសចំនួន៦បន្ថែមទៀត
កម្ពុជាគ្រោងនឹងពង្រីកការទូទាត់ឆ្លងដែននៅតាមបណ្តាប្រទេសចំនួន៦បន្ថែមទៀត ខណៈ បច្ចប្បន្នបានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន ជាមួយប្រទេសថៃ ឡាវ វៀតណាម ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា (NBC)។
ថ្លែងបើកសន្និបាតបូកសរុបការងារឆមាសទី១និងលើកទិសដៅសម្រាប់ឆមាសទី២ឆ្នាំ២០២៤របស់ធនាគារជាតិនៃកម្ពុជានៅព្រឹកថ្ងៃទី១៩កក្កដានេះ លោកស្រីបណ្ឌិត ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថាធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍ ប្រព័ន្ធទូទាត់ ដើម្បីធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស មិនថាការ ទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែននោះទេ សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋ កិច្ចនិងសង្គមឌីជីថល។
លោកស្រីបណ្ឌិត បានថ្លែងបន្តទៀតថា ក្នុងចំណោមប្រព័ន្ធទូទាត់ទាំងអស់ ប្រព័ន្ធទូទាត់បាគង បាននិងកំពុងបំពេញមុខងារកាន់តែសំបូរបែបជូនដល់អ្នកប្រើប្រាស់ ប្រាស់ប្រព័ន្ធនេះឱ្យកើនឡើងជាបន្តបន្ទាប់ ដែលបានជំរុញការប្រើ និងរួមចំណែកដល់ការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។
លោកស្រី បណ្ឌិត ជាសិរី បានបន្តថា៖« ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែន ជាមួយប្រទេសថៃ ឡាវ វៀតណាម និងក្រុមហ៊ុនអន្តរជាតិយូញៀនផេ ព្រមទាំងកំពុងពង្រីកគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ និងដៃគូ សហការនានា ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េ សិង្ហបុរី និងម៉ាឡេស៊ី ជាដើម»។
លោកស្រីបណ្ឌិតបានបន្តទៀតថា៖ នៅក្នុងសម័យកាលដែលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័សនេះ ឧក្រិដ្ឋកម្មសាយប័រក៏បានកើត ឡើងផងដែរនិងបានក្លាយជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុទាំងកម្រិតមីក្រូនិងម៉ាក្រូ។
លោកស្រីបណ្ឌិតបានថ្លែងថា៖«ធនាគារជាតិនៃកម្ពុជាបានពង្រឹងការគ្រប់គ្រងហានិភ័យ សាយប័រឱ្យកាន់តែមានប្រសិទ្ធភាព រួមទាំងផ្តោតសំខាន់លើការការពារទិន្នន័យ និង គ្រប់គ្រងហានិភ័យនៃបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាបាននូវភាពរឹងមាំរបស់ប្រព័ន្ធប្រតិបត្តិការធនាគារ និងជំរុញការផ្តល់សេវាធនាគារប្រកបដោយនវានុវត្តន៍»។
បើយោងតាមរបាយការណ៍របស់ NBC ប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធ បាគងមានចំនួនសរុប ៧៥,៥ លានប្រតិបត្តិការដែលកើន ១,៨ ដង ឬគិតជាទឹកប្រាក់ស្មើ នឹង ៦៤,៩ ទ្រីលានរៀលដែលកើន ១,៤ ដង និងប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ៩៩,៨ លានប្រតិបត្តិការ ឬស្មើនឹងទឹកប្រាក់ ៣៨,៨ ប៊ីលានដុល្លារអាមេរិកដែលមានកំណើន ១,៣ ដង៕
អត្ថបទ៖សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់