Connect with us

ព័ត៌មានជាតិ

“មហាវិថី ស៊ី ជីនពីង” ជាផ្លូវវាងក្រុងដ៏សំខាន់ផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋទូទាំងប្រទេស

បានផុស

នៅ

ថ្លែងក្នុងពីប្រារព្ធខួបលើកទី៦៦ នៃចំណងការទូត កម្ពុជា-ចិន និងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» នាព្រឹកថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ​២០២៤ នេះ លោក​ ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអះអាងថា “មហាវិថី ស៊ី ជីនពីង” ជាផ្លូវវាងក្រុង​ដ៏មានសារៈ​សំខាន់ ដែលមិនត្រឹមតែសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះទេ តែថែម​ទាំងផ្តល់អត្ថប្រយោជន៍​ដល់​​ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោក​ ស៊ុន ចាន់ថុល មានប្រសាសន៍ថា “មហាវិថី ស៊ី ជីនពីង” ជាផ្លូវវាងក្រុងមិនត្រឹមតែ​សម្រាប់ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះទេ តែថែម​ទាំងផ្តល់​អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ​នៅទូទាំងប្រទេស ក្នុងការជួយសម្រួលការធ្វើដំណើរវាងក្រុងបានឆាប់រហ័ស និង​ជួយបញ្ចៀសការ​កកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

លោក ឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «ការជ្រើសរើស​ផ្លូវក្រវ៉ាត់​ក្រុងខ្សែទី៣ ដើម្បី​ប្រសិទ្ធិនាម​ជា​មហាវិថី ស៊ី ជីនពីង នេះ បាន​បង្ហាញពីការយកចិត្តទុកដាក់​ខ្ពស់បំផុត ភាព​កត្តញូតាធម៌ និង​ដឹង​គុណភាព​របស់រាជរដ្ឋាភិបាលកម្ពុជា​ និង​ពលរដ្ឋខ្មែរចំពោះរដ្ឋាភិបាលចិន ដែល​បានផ្តល់ហិរញ្ញបទាននិង​ជំនួយផ្សេងៗដល់​កម្ពុជា។ ជាពិសេសកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់និងផ្លូវ ដែលបានដាក់ចេញ​ដោយប្រធានាធិបតី ស៊ី ជីនពីង មិន​ត្រឹមតែ​បាន​ចូល​រួមចំ​ណែក​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជភាពនយោបាយរបស់កម្ពុជាផងដែរ»។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀត​ថា មហាវិថីនេះគឺជាផ្លូវវាងក្រុង​ដ៏មានសារៈ​សំខាន់មួយ ដែលបានជួយសម្រួលដល់ការធ្វើដំណើរ និង​ការដឹកជញ្ជូនទំនិញ​គ្រប់​ប្រភេទឆ្ពោះ​ទៅគោល​ដៅ​ផ្សេងៗ ដោយមិនចាំបាច់ឆ្លងកាត់​រាជធានីភ្នំពេញ ដែល​ផ្លូវនេះមាន​ភាពប្រទាក់ក្រឡាជាមួយ​ផ្លូវសំខាន់​ៗដូចជា ផ្លូវជាតិ​លេខ​១ លេខ២ លេខ៣ លេខ៤ លេខ៥ និង​តភ្ជាប់ជាមួយផ្លូវល្បឿនលឿន​ ភ្នំពេញ-ព្រះសីហនុ។​ លើសពីនេះទៀត ផ្លូវនេះ នៅថ្ងៃអនាគតក៏នឹង​តភ្ជាប់​ផ្លូវល្បឿន​លឿន​ភ្នំពេញ-បាវិត ដែលនឹងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។

មហាវិថី ស៊ី ជីនពីង មានប្រវែង ៤៧,១០គីឡីម៉ែត្រ គឺជាកំណាត់ផ្លូវមេឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ ទៅដល់គីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិ​លេខ៤ និងត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៧ នាទី មុន

អ្នកជំនាញអះអាងថា ទីផ្សារអចលទ្រព្យចាប់ផ្ដើមកម្រើកឡើងវិញ ខណៈតម្លៃធ្លាក់ចុះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ចាត់ទុកមរណភាពលោក កៅ សី ហា ជាការបង់ធនធានមានតម្លៃ ក្នុងវិស័យសិល្ប:កម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហព័ន្ធឧស្សាហកម្មថៃ៖ SMEs ​ថៃ​កាន់​តែ​ច្រើន ធ្លាក់​​​ក្នុង​ភាព​មិន​សូវ​ស្រួល​នៃសេដ្ឋកិច្ច

កីឡា២ ម៉ោង មុន

យប់នេះ U17 កម្ពុជា ត្រូវ​ការ​ឈ្នះ ម៉ាកាវ ច្រើនគ្រាប់ ដើម្បីប្រជែងកំពូលតារាង

ព័ត៌មានជាតិ២ ម៉ោង មុន

សហគមន៍ខ្មែរ និស្សិត និងកម្មសិក្សាការី ពលករជំនាញនៅក្នុងខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន ចូលរួមកម្មវិធីច្រូតស្រូវ និងដាល់អំបុកសាមគ្គី

Sokha Hotels

ព័ត៌មានពេញនិយម