ព័ត៌មានជាតិ
កម្ពុជា មានអ្នកប្រើប្រាស់បណ្ណ ប.ស.ស កើនឡើងជាង ២ លាន ២ សែននាក់ នៅទូទាំងប្រទេស
រហូតមកដល់ឆមាសទី ១ ឆ្នាំ ២០២៤ នេះ មានអ្នកប្រើប្រាស់បណ្ណ ប.ស.ស បានកើនឡើងប្រមាណជាង ២ លាន ២ សែននាក់ហើយ នៅទូទាំងប្រទេស ក្នុងនោះបុគ្គលស្វ័យនិយោជន៍មានជាង ១៧ ម៉ឺននាក់។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៩ កក្កដា នេះថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ នេះ ប.ស.ស. ផ្នែកថែទាំសុខភាពមានសមាជិកចំនួនសរុប ២ ២២៩ ៥២២ នាក់ (ស្រី ១ ២៥១ ២៣៨ នាក់) ក្នុងនោះមានកម្មករ-និយោជិតចំនួន ១ ៥៦៥ ២៤១ នាក់ (ស្រី ៩៦៣ ៨២៦ នាក់) មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានចំនួន ៤៣៧ ៤០៧ នាក់ (ស្រី ១៤៨ ៩៥៥ នាក់) បុគ្គលស្វ័យនិយោជន៍មានចំនួន ១៧០ ២៥៤ នាក់ (ស្រី ១០៦ ០៦២ នាក់) និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៥៦ ៦២០ នាក់ (ស្រី ៣២ ៣៩៥ នាក់)។
លោកបានបន្តថា ចំណែក ប.ស.ស. ផ្នែកប្រាក់សោធន មានរោងចក្រ សហគ្រាសជាកាតព្វកិច្ចសរុប ចំនួន ២១ ២៨៨ មានកម្មករ-និយោជិតសកម្មចំនួន ១ ៥៦៥ ២៤១ នាក់ (ស្រី ៩៦៣ ៨២៦ នាក់) និងបានចុះបញ្ជីកាកម្មករ-និយោជិតដោយស្ម័គ្រចិត្តបានចំនួន ៤ ៩៧១ នាក់។ ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ មានរោងចក្រ សហគ្រាសបន្ថែមជាកាតព្វកិច្ច ចំនួន ៣ ០១៣ បានចុះបញ្ជីកាសមាជិក ប.ស.ស. សម្រាប់កម្មករ-និយោជិតចំនួន ១២៩ ៥៦៨ នាក់ (ស្រី ៦១ ៣៨៩ នាក់) និងបានចុះបញ្ជីកាកម្មករ-និយោជិតដោយស្ម័គ្រចិត្ត បានចំនួន ៩៤១ នាក់ (ស្រី ៤៥៤ នាក់)។
លោកបានបន្តទៀតថា រីឯ ប.ស.ស. ផ្នែកហានិភ័យការងារ មានសមាជិកសរុបចំនួន ១ ៨១១ ៥២៧ នាក់ (ស្រី ១ ០៨៣ ៥២១ នាក់) ក្នុងនោះកម្មករ-និយោជិតចំនួន ១ ៥៦៥ ២៤១ នាក់ (ស្រី ៩៦៣ ៨២៦ នាក់) មន្ត្រីរាជការសាធារណៈ ២៤៦ ២៨៦ នាក់ (ស្រី ១១៩ ៦៩៥ នាក់) និងចំណាយតាវកាលិក ១៥ ០៥៦,០៦ លានរៀល និងបានអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករ-និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ១៣៦ ៤០៥ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា