Connect with us

សេដ្ឋកិច្ច

ជប៉ុនផ្ដល់ជំនួយ និងឥណទានជាង ៥៧,៥ លានដុល្លារសម្រា​ប់​អភិវឌ្ឍការអប់រំ និងលើកកម្រិតផ្លូវជាតិលេខ ៥

បានផុស

នៅ

កម្ពុជា-ជប៉ុន នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ បានចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀងហិរញ្ញប្បទាន​សហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់ប្រមាណ ៥៧,៥ លានដុល្លារ សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្រិតគុណ​ភាពផ្លូវជាតិ​លេខ​៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ បានឱ្យដឹងថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Sanui Kazumasa ប្រធានទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជាបានចុះហត្ថលេខាលើ​កិច្ចព្រម​ព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ៨ ៦៧៩ លានយ៉េនជប៉ុន ឬ ប្រមាណ ៥៧,៥ លានដុល្លារ ក្នុងនោះ មានកិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង ១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ១។

សេចក្ដីប្រកាសបង្ហាញថា ទី១កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍ធនធានមនុស្ស មានទឹកប្រាក់ចំនួន ប្រមាណ ២.៥ លានដុល្លារអាម៉េរិក។

គម្រោងនេះ មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសបន្ថែមទៀតដល់មន្ត្រីរាជការ ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ តាមរយៈការទំនាក់ទំនង សកម្មភាពសិក្សា និងសង្គម និងបទពិសោធន៍នៅប្រទេសជប៉ុន។

ចំណែកឯ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោង​ធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវ​ជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែលជា​ឥណទានដំណាក់​កាលទី៣ មានទឹកប្រាក់ប្រមាណ ៥៥ លានដុល្លារអាម៉េរិក។

កំណាត់ផ្លូវជាតិលេខ ៥ មានប្រវែងសរុប ១៤៦ គីឡូម៉ែត្រ ក្នុងនោះពីភូមិធ្លាម្អម ខេត្តពោធិ៍សាត់​ ទៅក្រុងបាត់ដំបង មានប្រវែង ៩៩.២១ គីឡូម៉ែត្រ ជាផ្លូវ៤ គន្លង, ផ្លូវវាងក្រុងពោធិ៍សាត់ ១១.៦៩ គីឡូម៉ែត្រ និងកំណាត់ផ្លូវពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត មានប្រវែង ៣៥.១៤ គីឡូម៉ែត្រ។

សូមជំរាបថា គម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ពីស្ពានព្រែកក្តាម-ក្រុងប៉ោយប៉ែត ក្នុងក្របខ័ណ្ឌឥណទានសម្បទានជប៉ុន មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ៤ គន្លង មានទទឹង ២៣ ម៉ែត្រ ដោយក្រាលកៅស៊ូ A/C កម្រាស់ ១៥ គីឡូម៉ែត្រ និងមានសួន​ច្បារកណ្តាល៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម