Connect with us

ព័ត៌មានជាតិ

ប្រធានផ្សារដើមគរ និងអាជីវករ ត្រៀមលក្ខណៈរួចរាល់សម្រាប់ប្រារព្ធ​ពិធីអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ខាងមុខនេះ

បានផុស

នៅ

ប្រធាន​ផ្សារ​ដើម​គរ សមាជិក និង​បុគ្គលិក​ផ្សារ​ទាំងអស់ រួម​ទាំង​អាជីវករ បាន​ត្រៀម​លក្ខណៈ​រួចរាល់ សម្រាប់​ប្រារព្ធ​ពិធី​អបអរ​ថ្ងៃ​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេ​ជោ នា​ថ្ងៃ​ទី ៥ សីហា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទិត្យ វុទ្ធី ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ដើម​គរ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុងនាម​គណៈ​គ្រប់គ្រង​ផ្សារ សមាជិក និង​បុគ្គលិក​ផ្សារ​ទាំងអស់ បាន​ត្រៀម​លក្ខណៈ​រួចរាល់ ទាំង​សម្ភារៈ និង​កម្លាំងចិត្ត សម្រាប់​អបអរ​ថ្ងៃ​បើក​ការដ្ឋាន ដោយ​នឹង​ទូង​ស្គរ ចាក់​បាស បង្ក​សំឡេង​រំពង​អឹងកង និង​សកម្មភាព​នានា​ផ្សេងទៀត ដើម្បី​ញ៉ាំង​ឲ្យ​ថ្ងៃ​ទី ៥ សីហា គឺជា​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ប្រជាជន និង​សង្គមជាតិ។

លោក​បន្ថែម​ថា ព្រែកជីក​ដ៏​មហា​អស្ចារ្យ​នេះ ពុំ​មែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺជា​ការ​គិតគូរ​ប្រកប​ដោយ​គតិ​បញ្ញាញាណ​ដ៏​វាងវៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ដែល សម្តេច ទាំង​ទ្វេ ប្រមុខ​ដឹកនាំ​ខ្លាំងក្លា បាន​បង្កើត​ព្រែកជីក​ប្រវត្តិសាស្ត្រ ពុំ​ធ្លាប់​មាន​នោះ​ឡើយ​នៅ​កម្ពុជា។

លោក​បន្ត​ថា ព្រែកជីក​នេះ ក៏​នឹង​ក្លាយ​ជា​កេរដំណែល​ដ៏​អស្ចារ្យ​បន្សល់ទុក​ដល់​កូនចៅ​ឲ្យ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ព្រែក​នេះ កើតឡើង​ក្នុង​សម័យ​តេ​ជោ ហ៊ុន សែន ដែល​ជា​សម័យកាល​រុងរឿង និង​សុខ​សន្តិភាព។

ប្រជាពលរដ្ឋ ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ដើម​គរ បាន​បង្ហាញ​ក្តី​រីករាយ និង​ពេញចិត្ត​បំផុត​ចំពោះ​គម្រោង​ព្រែក​ជីក ជា​ប្រវត្តិសាស្ត្រ​ដែល​មិន​ធ្លាប់​មាន​មួយ​នេះ ដោយ​ពួកគាត់​ទាំងអស់​គ្នា បាន​មើល​ឃើញ​ថា នេះ​គឺជា​ការ​គិតគូរ​ដ៏​វែងឆ្ងាយ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ នៃ​កម្ពុជា កសាង​ឡើង​សម្រាប់​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាជន​ក្នុង​យុគសម័យ​បច្ចុប្បន្ន និង​បន្ត​ជា​និរន្ត​ដល់​កូនចៅ​រាប់​រយ​ជំនាន់​ទៅមុខ​បន្ត​ទៀត​ផង​ដែរ។

គួរ​ជម្រាប​ថា ផ្សារ​ដើម​គរ ជា​ផ្សារ​រដ្ឋ​មួយ ក្នុង​ចំណោម​ផ្សារ​រដ្ឋ​ទាំង ២៥ នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ថ្ងៃ​បើក​ការដ្ឋាន ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃ​ទី ០៥ ខែ​សីហា ឆ្នាំ ២០២៤ ខាងមុខនេះ។

សូម​បញ្ជាក់​ថា នា​ថ្ងៃ​ទី ៥ សីហា ខាងមុខ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ នៅ​កោះ​ពេជ្រ គឺ​ការ​ប្រគំ​តន្ត្រី​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ១ ម៉ឺន​នាក់ ជាមួយ​នឹង​ការ​បាញ់​កាំជ្រួច​យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៩ នាទីutes មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៣ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

សន្តិសុខសង្គម២ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៤៩ នាទីutes មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម