ព័ត៌មានជាតិ
ឆ្លើយតបបញ្ហាកុមារឆ្លងទឹកស្ទឹងកំពុងហូរ ដើម្បីទៅរៀន ខេត្តកំពង់ចាម ស្នើក្រសួងជួយសង់ស្ពានឆ្លងស្ទឹងឆ្វេង ស្រុកបាធាយ
បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Chhoeun Chheak បង្ហោះសារត្អូញត្អែពីផលលំបាករបស់កុមារ ក្នុងការឆ្លងស្ទឹងដែលទឹកកំពុងឡើង និងសុំឱ្យសប្បុរសជនជួយសាងសង់ស្ពានឆ្លងស្ទឹងឆ្វេង ដែលស្ថិតនៅ ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ភ្លាមៗលោក ស្រី សុភ័ក្រ្ត អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម ក៏បានចូលទៅបញ្ចេញមតិក្នុងការបង្ហោះនោះភ្ជាប់ជាមួយដំណោះស្រាយចំនួន៣ បន្ទាន់។ ក្នុងនោះលោក ស្រី សុភ័ក្រ្ត ក៏បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យជួយសង់ស្ពានឆ្លងស្ទឹងឆ្វេង នាថ្ងៃអនាគត។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhoeun Chheak បង្ហោះនូវខ្លឹមសារត្អូញត្អែថា៖ «បញ្ហាដល់រដូវទឹកឡើង ទៀតហើយ សិស្សមានភាពពិបាកក្នុងការមកសាលារៀន ដូចច្នេះហើយខ្ញុំសូមអំពាវនា(អំពាវនាវ) ដល់ ថ្នាក់ដឹកនាំ ឬ សប្បុរសជន មេត្ដាជួយធ្វើស្ពានឲ្យផង »។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ស្រី សុភ័ក្រ្ត អ្នកនាំពាក្យសាលាខេត្តកំពង់ចាម បានឆ្លើយតបភ្លាមៗដែរ ដោយបានលើងឡើងពីវិធានការចំនួន៣ ដែលរដ្ឋបាលខេត្តបានដាក់ចេញ ដូចជា ទី១) រដ្ឋបាលខេត្តកំពង់ចាមផ្អាកការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទំនប់បង្ហៀរនៅចំណុចស្ទឹងឆ្វេងនេះសិន ព្រោះទឹកហូរខ្លាំង។ ទី២)ជាដំណោះស្រាយចំពោះមុខ រដ្ឋបាលស្រុកកងមាស និងស្រុកបាធាយ នឹងរៀបចំទូកដរចម្លងសម្រាប់សិស្សសាលា ដោយការចម្លងនេះ មិនយកថវិកាឡើយ និងទី៣)រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំសំណើរជូនក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីសាងសង់ស្ពាននៅចំណុចស្ទឹងឆ្វេងនេះនាថ្ងៃអនាគត។
គួរឱ្យដឹងថាទំបន់អាងស្តុកទឹកនេះ មានឈ្មោះថាទំបន់ស្ទឹងឆ្វេង បង្កឡេីងដោយសារជំនន់ទឹកភ្លៀងធ្លាក់រហូតទេីបមានទឹកហូរកាត់នៅតំបន់នេះ ដែលធ្វេីការឲ្យធ្វេីដំណេីររបស់ប្រជាពលរដ្ឋ រួមនឹងសិស្សានុសិស្សពិបាកធ្វេីដំណេីរឆ្លងកាត់។ គូសបញ្ជាក់ផងដែរថា ទំបន់ស្ទឹងឆ្វេង ស្ថិតក្នុងជាប់ស្រុកចំនួនបីរួមមាន៖ ស្រុកបាធាយ ស្រុកជេីងព្រៃ និងស្រុកកងមាស ខេត្តកំពង់ចាម៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍