Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ត្រី ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្តល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ ​យកចិត្តទុកដាក់​បន្ថែមទៀត ក្នុងការ​បង្កើន​សមត្ថ​ភាព​តាមរយៈ​ការបណ្តុះបណ្តាល​ជាប់​ជាប្រចាំ ពិសេស​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ ដើម្បី​ធានា​ឱ្យបាន​ការ​បម្រើ និង​ផ្តល់​សេវា​ពិនិត្យ​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និង​សមធម៌ តាំងពី​មណ្ឌល​សុខភាព រហូតដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព និង​វឌ្ឍនភាព​ នៃ​ការ​បម្រើសេវា​សុខាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ និង​សួរសុខទុក្ខ​មន្ត្រី​សុខាភិបាល ក្នុង​ខេត្តស្ទឹងត្រែង ​កាលពី​ថ្ងៃទី​ ១៩​ កក្កដា លោក​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ការ​កោតសរសើរ ជូន​ចំពោះ​មន្ត្រី​ទាំងអស់ រួមទាំង​អាជ្ញាធរ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ផ្តល់​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​ខ្ពស់។

លោក​រដ្ឋមន្ត្រី ​បាន​ណែនាំ​ដល់​មន្ត្រី ​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ជាប់​ជាប្រចាំ​ក្នុងការ​បម្រើ​វិស័យ​សុខាភិបាល បន្ត​ខិតខំ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​លើ​អនាម័យ សោភណភាព ការរៀបចំ​សណ្ដាប់ធ្នាប់ សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ និង​លើសពីនេះ​ការរក្សាបាន​ធនធានមនុស្ស​ល្អៗ ដែលមាន​ជំនាញ​ច្បាស់​លាស់ ស្រលាញ់​វិជ្ជាជីវៈ គឺជា​អ្វីដែល​ត្រូវ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ជាប់​ជាប្រចាំ ក្នុងនោះ​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និង​កិច្ចសហការ​ឲ្យ​បាន​ល្អ​បំផុត ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់ផ្នែក គ្រប់លំដាប់​ថ្នាក់ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​នៅក្នុង​ខេត្ត ដោយ​ជំរុញ​បង្ខិត​សេវា​ថែទាំ​សុខភាព​ឱ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍។

លោក​រដ្ឋមន្ត្រី សូម​ថ្លែង​នូវ​ការ​អរគុណ វាយតម្លៃ​ខ្ពស់​ដល់​មន្ត្រី​សុខាភិបាល​នៅ​ខេត្ត​ស្ទឹងត្រែង និង​ផ្ដាំផ្ញើ​ដល់​មន្ត្រី​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រី​សុខាភិបាល​ទាំងអស់​ ត្រូវមាន​ស្មារតី​រួបរួមគ្នា ចេះ​ជួយ​គ្នា ចេះ​សម្របសម្រួល ចេះ​កែសម្រួល​គ្នា សាមគ្គីភាព គោរព​វិន័យ​ការងារ ក្រមសីលធម៌​វិជ្ជាជីវៈ ដែលជា​ផលប្រយោជន៍​រួម​ធានា ការ​បម្រើសេវា​ប្រកបដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធ​ភាព និង​សមធម៌ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ការ​គ្របដណ្តប់​សុខភាព​ជា សកល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ​បើកកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

សន្តិសុខសង្គម៧ ម៉ោង មុន

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី៤២ នៃអគារ ខុនដូ កំពុង​សាងសង់ នៅ​មូលដ្ឋាន​ខណ្ឌបឹងកេងកង

ចរាចរណ៍៧ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសម្នាក់វ័យ២៨ឆ្នាំ នៅខេត្តកំពង់ចាម ស្លាប់ដោយសារជំងឺផ្តាសាយបក្សី ក្រោយបរិភោគសត្វមាន់ឈឺ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម