ព័ត៌មានអន្ដរជាតិ
តើក្រុមហ៊ុន CrowdStrike របូតលុយអស់ប៉ុន្មាន ព្រោះការជាប់គាំង IT ផ្អើលពិភពលោក?
តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០២៤, មេក្រុមហ៊ុនដែលនៅពីក្រោយការជាប់គាំង IT ទូទាំងពិភពលោក បានបញ្ជាក់ពីការរបូតទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង ៣២២លានដុល្លារចេញពីដៃ ត្រឹមមួយប៉ប្រិចភ្នែក។
លោក George Kurtz គឺជាសហស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន CrowdStrike មានមូលដ្ឋាននៅរដ្ឋតិចសាស់ ដែលមើលការខុសត្រូវផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធើណិត សម្រាប់ក្រុមហ៊ុនឈានមុខ និងស្ថាប័នហិរញ្ញវត្ថុជាច្រើន នៅលើពិភពលោក។
កំហុសដ៏ធ្ងន់នេះ ក៏ធ្វើឲ្យក្រុមហ៊ុនរបូតលុយអស់ ១១ ៦២៥ ២៩១ ដុល្លារ ផងដែរ ហើយដោយសារតែលោក Kurtz មានកាន់កាប់ភាគហ៊ុនក្រុមហ៊ុន៥%ដែរនោះ, បញ្ហាដ៏ធំនេះ ធ្វើឲ្យគាត់ ខាតបង់អស់ ១ភាគ១០ នៃទ្រព្យសម្បត្តិសុទ្ធ ៣,៤ពាន់លានដុល្លាររបស់គាត់។
លោក Kurtz ក្លាយជាសហស្ថាបនិកក្រុមហ៊ុនក្នុងឆ្នាំ២០១១ ជាមួយលោក Dmitri Alperovitch និង Gregg Marston ប៉ុន្តែអ្នកទាំងពីរ បានចូលនិវត្តក្នុងឆ្នាំ២០១៥។
សូមបញ្ជាក់ជាថ្មី បញ្ហាជាប់គាំង IT បានបណ្តាលឲ្យសកម្មភាពអាជីវកម្ម និងកុំព្យូទ័ររាប់លានគ្រឿងនៅទូទាំងពិភពលោក រងផលប៉ះពាល់ រំខានដល់សេវាកម្មសំខាន់ៗដែលពឹងផ្អែកលើបច្ចេកវិទ្យាចាំបាច់បំផុត រួមមានដូចជាធនាគារ ក្រុមហ៊ុនអាកាសចរណ៍ ផ្លូវរថភ្លើង ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងផ្សារទំនើបជាដើម។
សេវាកម្មនៅអាកាសយានដ្ឋាន រួមមានទាំងការចុះចត និងការហោះហើរត្រូវបានពន្យាពេល ខណៈសេវាកម្មនៅតាមស្ថានីយរថភ្លើង ក៏រងផលប៉ះពាល់ នាំឲ្យរំខានដល់ការធ្វើដំណើរ ហើយផ្សារទំនើបខ្លះក៏ត្រូវបិទជាបណ្តោះអាសន្នផងដែរ ដោយសារផលប៉ះពាល់ដល់ប្រព័ន្ធបង់ប្រាក់។
តាមព័ត៌មានច្បាស់ការ ការរំខាននេះគឺកើតចេញពីការដំឡើង (update) សូហ្វវែរ របស់ក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា CrowdStrike សម្រាប់កុំព្យូទ័រដែលប្រើប្រាស់កម្មវិធីរបស់ Microsoftហើយអ្នកជំនាញនិយាយថា វាអាចចំណាយពេលច្រើនថ្ងៃ ទើបអ្វីៗទាំងអស់ត្រឡប់មកធម្មតាវិញ ព្រោះកុំព្យូទ័រត្រូវតែជួសជុលកម្មវិធីឡើងវិញ មិនមែនតាមរយៈការដំឡើងកម្មវិធីថ្មីតាមបច្ចេកវិទ្យាពីចម្ងាយនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា