Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យដាក់គ្រឿងចក្រស្ដារប្រឡាយ រំដោះទឹកនៅរដូវវស្សា

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ ២០២៤ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ​ឫស្សីកែវ បាន​ចុះ​ពិនិត្យ​តាម​ប្រឡាយ ក្នុង​មូលដ្ឋាន​ខណ្ឌ ដើម្បី​បញ្ចៀស​ទឹក​នៅ​រដូវវស្សា​កុំ​ឲ្យ​មាន​ការ​ជន់​លិច​ដល់​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្លូវ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ដែល​ជា​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខណ្ឌ និង​សង្កាត់ ឆ្នាំ ២០២៤ សង្កាត់​ទួល​សង្កែ ២ រួចមក លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​មន្ត្រី​ខណ្ឌ និង​សង្កាត់​ទួល​សង្កែ ២ ចុះ​ពិនិត្យ​ប្រឡាយ​កាំ​កូ និង​បញ្ជា​ឲ្យ​ដាក់​គ្រឿងចក្រ​កាយ​ស្តារ​ប្រឡាយ​ឲ្យ​ជ្រៅ ធំ​ទូលាយ នាំ​ទឹក​ហូរ​ចូល​ទៅ​អូរ​អង្កាម និង​ឆ្ពោះ​ទៅ​ព្រែក​ពោងពាយ ស្ថានីយ​បូម​ទឹក​កប់​ស្រូវ។

ជាមួយ​គ្នា​នេះ លោក​អភិបាល និង​មន្ត្រី​ជំនាញ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ អណ្ដូង​លូ និង​ចាត់​វិធាន​បូម​ស្តារ ដើម្បី​សម្រួល​ឲ្យ​ទឹក​ហូរ​បាន​ល្អ បញ្ចៀស​ការ​លិចលង់​លំនៅឋាន​ប្រជាជន​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទួល​សង្កែ ១ និង​ទួល​សង្កែ ២ ខណ្ឌ​ឫស្សីកែវ ចំពោះ​ការ​យកចិត្តទុកដាក់​គិតគូរ​របស់​អាជ្ញាធរ ក្នុង​ការ​ចុះ​កាយ និង​ស្តារ​ប្រឡាយ​ទឹក ដើម្បី​រំដោះ​ទឹក បញ្ចៀស​ការ​ជន់​លិច និង​សោភ័ណភាព​ផង​ដែរ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម