Connect with us

ព័ត៌មានអន្ដរជាតិ

លោក ចូ បៃដិន ​ថា​ សុខចិត្តបោះបង់អំណាច​នៅពាក់​កណ្តាលអាណត្តិ​​ឱ្យ​អនុប្រធានាធិបតី កាម៉ាឡា ហារីស

បានផុស

នៅ

ប្រធានាធិបតី​​​សហរដ្ឋ​អាមេរិក​ លោក ចូ បៃដិន ដែលមានវ័យកាន់តែ​ជ្រេ​ទៅហើយ​នោះ នៅ​តែ​បង្ហាញ​​ជំហរ​​ឈរជា​បេក្ខជន​សម្រាប់​កៅអី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​សម្រាប់​អាណត្តិទី២​របស់លោក ទោះបី​ជា​ប្រជា​ប្រិយភាព​របស់​លោក​កាន់តែ​ធ្លាក់​ចុះ​ខ្លាំង​ ធៀប​នឹង​គួប្រជែង​​ ព្រោះ​តែ​វ័យ​ជរា​​​និង​សុខភាព​មិន​អំណោយផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាប្រិយភាព​របស់​ លោក ចូ បៃ​ដិន​ បាន​ធ្លាក់​ចុះ​កាន់តែឆ្ងាយ​ធៀប​ទៅ​នឹង​គូប្រជែង​ចាស់ គឺ អតីត​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដែល​ទើប​​ទទួល​យក​កា​រតែង​តាំង​​ជា​បេក្ខជន​​ប្រធានា​ធិបតី​តំណាង​គណបក្សសាធារណរដ្ឋ​កាលពីថ្ងៃ​ព្រហស្បតិ៍ (ថ្ងៃសុក្រ​ម៉ោង​នៅកម្ពុជា) ក្នុង​សមាជ​គណបក្ស​​សាធារណរដ្ឋ​​៤ថ្ងៃ ស្របពេល​​ដែលលោក​ត្រាំ​​កាន់តែ​​កើន​ប្រជាប្រិយភាព​​និង​ការ​អាណិតអាសូរ​បន្ថែម​ទៀត​ ក្រោយ​លោក​​ទទួល​រង​របួស​​ក្នុង​ឧបទ្ទវហេតុ​នៃការ​ប៉ង​ធ្វើឃាត​មិនបានសម្រេច​មួយ​កាលពី​សប្តាហ៍​មុន។

លោក​ ចូ បៃដិន​​ ដែលមាន​វ័យ​​៨១​ឆ្នាំ​​ នៅ​តែ​ជាបេក្ខភាព​ផ្លូវការ​សម្រាប់​​តំណែង​ប្រធានាធិបតី​តំណាង​គណបក្ស​ប្រជាធិបតេយ្យ ប៉ុន្តែ​​បេក្ខភាព​របស់លោក​ហាក់​បាន​រង្គោះ​រង្គើ​រ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​​ជាពិសេស​​ចាប់​តាំង​ពី​វេទិកា​ជជែក​ដេញ​ដោល​លើក​ដំបូង​កាល​ខែ​មិថុនា​រៀបចំ​ដោយ​​ទូរទស្សន៍​ ស៊ីអិនអិន ដែលបង្ហាញ​ឱ្យ​ឃើ​ញ​ពីការ​ចាញ់​ប្រៀប​​​គួប្រជែង​ គឺ​លោក ដូណាល់ ត្រាំ។​

លោក ចូ បៃដិន និង ដូណាល់ ត្រាំ​ ក្នុងជំនួប​ដេញ​ដោល​លើក​ដំបូង​​កាល​ពីខែ​មិថុនា។ AP

​​តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន New York Times កាល​ថ្ងៃទី​១៨​ខែ​កក្កដា​ ដោយដកស្រង់សម្តី​លោក បៃ​ដិន ដែលបាន​សារភាព​ថា​ លោក​សុខចិត្ត​​​​បោះបង់​អំណាច​ប្រគល់​​ទៅ​ឱ្យ​​អនុប្រធានាធិបតី​ កាម៉ាឡា​ ហារីស ប្រសិន​បើ​គាត់​ឈ្នះ​ការ​បោះឆ្នោត​​អាណត្តិទី២ ប៉ុន្តែ​មិន​អាច​​​បញ្ចប់​អាណត្តិ​​​ដោយសារ​​ហេតុផល​​​​សុខ​ភាព​​​។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ លោក បៃ​ដិន បាន​និយាយថា៖«​​ពេលណាមួយ​ដែល​ខ្ញុំ​ត្រូវបាន​ប្រាប់​ថា មាន​​លក្ខខណ្ឌ​​សុខភាព​​ខ្លះដែល​ខ្ញុំ​មាន ប៉ុន្តែ​មិន​ទាន់​មាន​ករណី​នេះ​នៅ​ឡើយ​ទេ​» ដោយ​លោក​បន្តថា លោក​នឹង​ប្រគល់​អំណាច​ឱ្យ​អនុប្រធានាធិបតី​​​​ កាម៉ាឡា ហារីស​ ក្នុង​រយៈ​ពេល​​​២ឆ្នាំ​ ឬ​ថាពាក់​កណ្តាល​អាណត្តិទី២។

លោក កីបាន​លើក​ឡើង​ថា រហូត​ដល់​ពេល​នេះ​គ្មាន​វេជ្ជបណ្ឌិត​​ផ្ទាល់ខ្លួន​លោក​ណាម្នាក់​អះអាង​ពីភាព​ធ្ងន់ធ្ងរ​លើ​បញ្ហាសុខ​ភាព​របស់​លោក​នៅឡើយ។

សេចក្តីរាយការណ៍​ជាច្រើន​បាន​អះអាងថា ​ថ្នាក់​ដឹកនាំ​សំខាន់​ៗ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​​​ រួម​មាន អតីតប្រធានាធិបតី​២អាណាត់ លោក បារ៉ាក់ អូបាម៉ា ក៏បាន​ស្នើ​ឱ្យ​លោក បៃ​ដិន បោះបង់​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​នៅ​ខែ​វិច្ឆិកានោះដែរ។​

គណបក្ស​ប្រជាធិបតេយ្យ​នឹងរៀបចំ​សមាជ​ជាតិ​​របស់ខ្លួន​នៅ​ដើម​ខែសីហា​ខាងមុខ​នេះ ហើយបេក្ខភាព​ប្រធានាធិបតីថ្មី​អាច​​នឹង​ត្រូវ​​ជ្រើសរើស​​ជំនួស​លោក ចូ បៃ​ដិន​ ដើម្បី​បង្កើន​ប្រជាប្រិយភាព​​​តទល់​លោក ដូ ណាល់ត្រាំ៕​

រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៤ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម