Connect with us

ព័ត៌មានអន្ដរជាតិ

Adidas ដក Bella Hadid ចេញពីពាណិជ្ជកម្ម ក្រោយរងការរិះគន់យ៉ាងចាស់ដៃពី អ៊ីស្រាអែល

បានផុស

នៅ

ក្រុមហ៊ុន Adidas បានដករូបភាពរបស់តារាម៉ូដែល Bella Hadid ចេញពីការផ្សាយពាណិជ្ជកម្ម​ស្បែកជើងកីឡា ដែលបាន​ក្លាយ​ជា​មុខ​ក្នុង​យុទ្ធនាការ​សម្រាប់​ការ​ដាក់​លក់​ស្បែកជើង​ឡើង​វិញ​ជុំវិញ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង Munich ឆ្នាំ ១៩៧២ ពេល​នោះ​​ ភេរវករប៉ាឡេស្ទីនមកពីក្រុម Black September បានសម្លាប់អត្តពលិកអ៊ីស្រាអែល ១១ នាក់ និងមន្ត្រីប៉ូលីសអាល្លឺម៉ង់ម្នាក់។

ការ​រិះគន់​​កើត​ឡើងបន្ទាប់ពី កំពូល​តារា​បង្ហាញ​ម៉ូដ​អាមេរិក​វ័យ២៧​ មានឪពុកជា​ជនជាតិ​ប៉ាឡេស្ទីន ដែលញឹកញយនាងបានទាក់ទាញការខឹងសម្បារពីរដ្ឋាភិបាលអ៊ីស្រាអែល ហើយសរសេរពាក្យស្លោកមួយថា “ពីទន្លេដល់សមុទ្រ ប៉ាឡេស្ទីននឹងមានសេរីភាព” ដែលពេលនោះ ត្រូវបានគេចោទប្រកាន់ពីបទប្រឆាំងសាសនា។

តារា​បង្ហាញ​ម៉ូដ Bella Hadid
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារឿយៗ នាងតែងតែរិះគន់រដ្ឋាភិបាលអ៊ីស្រាអែលម្តងហើយម្តងទៀត និងគាំទ្រប៉ាឡេស្ទីនជាច្រើនឆ្នាំកន្លងមក ហើយនៅថ្ងៃទី ២៣ខែតុលាបានធ្វើសេចក្តីថ្លែងការណ៍មួយនៅលើ Instagram ទួញសោកចំពោះការបាត់បង់ជីវិតស្លូតត្រង់ ខណៈពេលដែលនាងក៏បានអំពាវនាវឲ្យអ្នកដើរតាមដាក់សម្ពាធមេដឹកនាំរបស់ពួកគេឲ្យការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា។

ភ្លាមៗនោះដែរ ក្រសួងការបរទេសអ៊ីស្រាអែលបានរិះគន់យ៉ាងខ្លាំងចំពោះការបង្ហាញខ្លួនរបស់​ Hadid នៅក្នុងយុទ្ធនាការនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម​​ ដោយអំពាវនាវដល់ក្រុមហ៊ុន Adidas ជួយដោះស្រាយកំហុសដ៏ធ្ងន់ធ្ងរ ​ ហើយខ្លួនសូមជំទាស់នឹង Hadid ថាជាមុខនៃយុទ្ធនាការរបស់ក្រុមហ៊ុន។

លើសពីនេះ ក្រសួងការបរទេសអ៊ីស្រាអែលបានសរសេរនៅលើបណ្ដាញសង្គម X បន្ថែមថា “សម្រាប់ក្រុមហ៊ុន Adidas ក្នុងការជ្រើសរើសគំរូប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ដើម្បីរំលឹកឡើងវិញនូវកីឡាអូឡាំពិកដ៏ខ្មៅងងឹតនេះ គឺជាកំហុសដ៏ធំឬដោយចេតនា ដែលមិនអាចទទួលយកបានទេ” ។

ទោះបីជាយ៉ាងណា មកដល់ពេលនេះ ក្រុមហ៊ុនសម្លៀកបំពាក់កីឡាដែលមានមូលដ្ឋាននៅប្រទេសអាឡឺល្លឺម៉ង់ បាននិយាយថា ខ្លួនកំពុងពិនិត្យឡើងវិញនូវយុទ្ធនាការរបស់ខ្លួន បន្ទាប់ពីការរិះគន់ពីអ៊ីស្រាអែលជុំវិញការចូលរួមរបស់តារាម៉ូដែលស្រីជនជាតិអាមេរិក។ ជាពិសេសក្រុមហ៊ុនបានបញ្ចាក់ទៀតថា “យើងដឹងច្បាស់ថាការតភ្ជាប់ត្រូវបានធ្វើឡើងចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សោកនាដកម្ម ទោះបីជាទាំងនេះជារឿងអចេតនាទាំងស្រុងក៏ដោយ ហើយយើងសូមអភ័យទោសចំពោះការតូចចិត្ត ឬទុក្ខព្រួយដែលបង្កឡើង។​

យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនសម្លៀកបំពាក់កីឡាកាត់ផ្តាច់ទំនាក់ទំនងជាមួយទូតសុឆន្ទៈល្បីៗ បន្ទាប់ពីមានការចោទប្រកាន់ពីបទប្រឆាំងសាសនា។ កន្លងម​ក Adidas បានបញ្ចប់ភាពជាដៃគូរបស់ខ្លួនជាមួយតារាចម្រៀងរ៉េប Kanye West ក្នុងខែតុលា ឆ្នាំ ២០២២ ដោយនិយាយថា មិនអត់ឱនចំពោះអ្នកប្រឆាំងទេ បន្ទាប់ពីតារារ៉េបរូបនេះបង្ហោះលើ Instagram និង Twitter ជុំវិញការបង្ហោះប្រមាថ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Adele ទម្លាយថា អាចសម្រាក​ពីអាជីពយូរ ហើយ​គ្មានចិត្តចេញ​បទ​ចម្រៀង​ថ្មីទេ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម