Connect with us

សុខភាព

លោកស្រី ឱ វណ្ណឌីន ណែនាំ៨ចំណុច ដើម្បីភាពល្អប្រសើរនៃមណ្ឌលសុខភាពខេត្តឧត្តរមានជ័យ

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន បានទៅឧត្ដរមានជ័យបំពេញបេសកកម្មការងារចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែកក្កដា ឆ្នាំ២០២៤ និងចុះពិនិត្យមណ្ឌលសុខភាព៦កន្លែង រួមទាំងផ្តល់ការណែនាំ៨ចំណុចដើម្បីពង្រឹងសេវាសុខាភិបាលនៅមណ្ឌលសុខភាពខេត្តឧត្តមានជ័យ។ នេះបើតាមការឱ្យលើបណ្តាញហ្វេសប៊ុកលោកស្រី ថ្ងៃទី២០ ខែកក្កដា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តឧត្តរមានជ័យ គឺជាខេត្តទី១៣ នៃដំណើរបេសកកម្មការងារជំរុញ និងពង្រឹងការអនុវត្តស្ដង់ដានៃការទទួលស្គាល់គុណភាពសេវាសុខាភិបាលនៅកម្រិតមណ្ឌលសុខភាព។ ចំពោះ មណ្ឌលសុខភាពទាំង ៦កន្លែងនៅក្នុងខេត្តឧត្ដរមានជ័យ ដែលលោកស្រីបានចុះពិនិត្យ រួមមាន មណ្ឌលសុខភាពត្រពាំងប្រសាទ ត្រពាំងប្រិយ៍ គោកភ្លុក ឈូក គោកមន និងមណ្ឌលសុខភាពសំរោង។ ក្នុងឱកាសនេះ លោកស្រីបានចុះពិនិត្យមណ្ឌលសុខភាពចំនួន ៦កន្លែង និងដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្តទទួលបន្ទុកវិស័យសុខាភិបាល ដើម្បីបន្តជំរុញការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាមណ្ឌលសុខភាព រួមទាំងជំរុញបង្កើនការថែទាំសុខភាពបឋមនៅក្នុងខេត្តនេះផងដែរ។

តាមរយៈកិច្ចប្រជុំក្នុងបេសកកម្មនេះ លោកស្រី ឱ វណ្ណឌីន បានផ្ដល់អនុសាសន៍ណែនាំ និងសំណូមពរដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ នូវចំណុចសំខាន់ៗ ៨ចំណុចដូចជា៖

១.មណ្ឌលសុខភាពត្រូវបង្កើតភាពជិតស្និតជាមួយសហគមន៍តាមរយៈការបង្កើតជាក្រុមតេឡេក្រាមជាមួយអ្នកជំងឺ ចាប់ផ្ដើមពីក្រុមស្ត្រីមានផ្ទៃពោះ អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសសម្ពាធឈាមដើម្បីផ្ដល់ការក្រើនរំលឹកការមកទទួលសេវាជាទៀងទាត់តាមការណាត់។ ទី២. ប្រធានមណ្ឌលសុខភាពត្រូវរក្សានូវភាពស្អាតបាតចំពោះបរិស្ថានក្នុង និងក្រៅមណ្ឌលសុខភាព និងត្រូវបន្តការធ្វើបដិសណ្ឋារកិច្ចល្អចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ៣.មណ្ឌលសុខភាពត្រូវរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារខ្លួនឱ្យបាន ២សប្ដាហ៍ម្ដង និងត្រូវបង្កើនគំនិតនវានុវត្ត រួមមានការធ្វើសមាហរណកម្មការងារពេលចុះមូលដ្ឋាន (ឧទាហរណ៍៖​ ផ្ដល់សេវា ការអប់រំសុខភាព និងការចុះចាក់ថ្នាំបង្ការ) ការចែករំលែកចំណេះដឹង​ រួមទាំងត្រូវស្វ័យសិក្សារៀនសូត្រតាមសៀវភៅបច្ចេកទេសដែលបានផ្តល់ជូន។

ទី៤.លោកស្រីបានសំណូមពរដល់រដ្ឋបាលខេត្ត និងមន្ទីរសារព័ត៌មានខេត្ត ចូលរួមផ្សព្វផ្សាយសារអប់រំសុខភាព រួមមានការចាក់ផ្សាយ និងការដាក់ផ្ទាំងប៉ាណូសារអប់រំសុខភាពតាមច្រកចេញចូលខេត្ត ទីផ្សារ សាលារៀន ទីប្រជុំជន និងការផលិតសារអប់រំសុខភាព​ “តិចអំបិល តិចខ្លាញ់ តិចស្ករ” រួមទាំងណែនាំឱ្យមានការដាក់តាំងនៅលើតុពិសារអាហារតាមអាហារដ្ឋាន​ និងភោជនីយដ្ឋាននានា។ ៥.តាមរយៈរដ្ឋបាលស្រុក បានសំណូមពរដល់មេឃុំ និងចៅសង្កាត់ បន្តដឹកនាំគណៈកម្មការទ្រទ្រង់មណ្ឌលសុខភាពឱ្យបានមាំទាំ ដោយរៀបចំកិច្ចប្រជុំជាទៀងទាត់ និងឲ្យបានយ៉ាងតិច ១ដងក្នុងមួយខែ ដោយមានប្រធានបទ របៀបវារៈ និងរបាយការណ៍ប្រជុំ។ ៦.តាមរយៈរដ្ឋបាលស្រុក បានសំណូមជំរុញដល់មេឃុំ និងចៅសង្កាត់ បង្កើនកិច្ចសហការជាមួយមណ្ឌលសុខភាព ពិភាក្សា កំណត់ផែនការសកម្មភាពអភិវឌ្ឍមណ្ឌលសុខភាព និងផែនការជំរុញបង្កើនការថែទាំសុខភាពបឋមជាអាទិភាពដែលត្រូវអនុវត្តរួមគ្នា ដាក់​បញ្ជូលទៅក្នុងផែនការបីឆ្នាំរំកិលរបស់ឃុំនៅឆ្នាំជាបន្តទៀត។

ទី៧.ស្នើដល់រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត​ ដឹកនាំជំរុញការចូលរួមពីដៃគូសុខាភិបាល ដើម្បីកៀគរធនធាន និងសូមដឹកនាំក្រុមការងារអន្តរវិស័យ​ ជាមួយបុគ្គលិកបង្គោល​ (Trainer) ចំនួន​ ៣នាក់​ ដែលបានបណ្តុះបណ្តាលរួចហើយ​ធ្វើ​ assessment PHC-BIF ក្នុងខេត្តរបស់ខ្លួន​ និងយកជាមូលដ្ឋានសម្រាប់រៀបចំធ្វើផែនការសកម្មភាព PHC-BIF​ ឆ្នាំ២០២៥ ឱ្យបានជាក់លាក់ ផ្អែកតាមចំណុចស្នូលទាំង ៦​ ដែលមាននៅក្នុងសៀវភៅ​ PHC-BIF ដែលបានប្រគល់ជូន។ ទី៨ សូមរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត​ ជំរុញដំណើរការជាប្រក្រតីនូវក្រុមការងារអន្តរវិស័យជំរុញបង្កើនការថែទាំសុខភាពបឋមថ្នាក់ខេត្តដែលបានបង្កើតរួចហើយ​ រួមមានការរៀបចំកិច្ចប្រជុំជាទៀងទាត់ ការដាក់ចេញនូវផែនការសកម្មភាព តាមដានការអនុវត្ត និងការធ្វើរបាយការណ៍​ ដូចបានណែនាំពីថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២៤​ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម