កីឡា
ពានរង្វាន់ WOWNOW & U Mall League រដូវកាលទី៣មានក្រុមជាង៥០០ចូលរួម
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EF) សហការជាមួយដៃគូបានរៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់ WOWNOW & U Mall League រដូវកាលទី៣ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា គោលបំណងនៃការរៀបចំពានរង្វាន់ WOWNOW & U Mall League ដើម្បីរួមចំណែកជំរុញ និងអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាឲ្យរីកចម្រើនឈានដល់កម្រិតស្តង់ដាអន្តរជាតិបន្ថែមទៀត បន្ទាប់ពីកាលពីរដូវកាលទី១ ឆ្នាំ២០២២ និងរដូវកាលទី២ ឆ្នាំ២០២៣ទទួលបានជោគជ័យ។
តំណាងសហព័ន្ធបានឲ្យដឹងថា នេះជាផ្នែកនៃការប្រឹងប្រែងរបស់សហព័ន្ធដើម្បីធ្វើយ៉ាងណារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកឲ្យកាន់តែធំទូលាយ ហើយជាពិសេសអាចឈានដល់កម្រិតអន្តរជាតិដែលមានក្លិបមកពីបណ្តាប្រទេសផ្សេងៗអាចចូលរួមការប្រកួតបាន។ សព្វថ្ងៃសហព័ន្ធបាននិងកំពុងស្វះស្វែងរកដៃគូដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតឲ្យកាន់តែរឹងមាំ។
ក្រុមចំនួន៥១២ក្រុមបានចុះឈ្មោះចូលរួមប្រកួតដែលចាប់ផ្តើមប្រកួតជម្រុះពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខណៈការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ពីថ្ងៃទី៧ ដល់ទី១១ ខែសីហា ហើយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៤។
ប្រាក់រង្វាន់ ក្រុមជ័យលាភីលេខ១ទទួលបាន៤០០០ដុល្លារ លេខ២ទទួលបាន២៥០០ដុល្លារ លេខ៣ទទួលបាន១០០០ដុល្លារ និងលេខ៤ទទួលបាន៦៥០ដុល្លារ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា