ព័ត៌មានជាតិ
លោក ឃួង ស្រេង៖ រដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ពីតម្លៃដ៏សំខាន់របស់ព្រៃឈើដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពរបស់រដ្ឋ
លោកឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់អំពីតម្លៃនិងតួនាទីដ៏សំខាន់របស់ព្រៃឈើដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបានឡើយ។

ក្នុងន័យចូលរួមអបអរសាទរពិធីបុណ្យ រុក្ខទិវា៩កក្កដាឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្វពិធីដាំកូនឈើ និងចែកកូនឈើដែលបានធ្វើឡើងនា ព្រឹកថ្ងៃទី២១ ខែកក្កដា នៅក្នុងបរិវេណវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏ព្រៃឈើ.សត្វព្រៃស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជាស៊ីណា ឃួងស្រេង ប្រធានក្រុមប្រឹក្សាកាយរិទ្ធិនារីសាខារាជធានីភ្នំពេញ។
លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរាជធានីភ្នំពេញបានលើកឡើងថាសម្រាប់ការរៀបចំពិធីដាំដើមឈើជាប្រពៃណីជាតិឆ្នាំ២០២៤នេះ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទរាជធានីភ្នំពេញ ទទួលបានការឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញ បានដាំដើមឈើនៅទីតាំងប្រារព្វពិធីមានចំនួន២៦៨ដើម ជាប្រភេទឈើធ្នង់ ក្រៅពីនេះនៅបានដាំ៣៨៩៣ដើមផ្សេងទៀតនៅតាមបណ្តាទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញមានដូចជា ឈើក្រញ៉ូង,នាងនួន,បេង,ធ្នង់, ក្ងោក,ឥន្ទនេល,ច្រេស,សាគូរ៉ា,ត្រយឹង,ចន្ទន៏គ្រឹះស្នា,ម្រះព្រៅ ភ្នំ,រាំងទឹក,គគី,ឈើទាល,ដើមលៀប,ដើមខិតបណ្ណ័,ដើមគ្រាប់បែកនិងដើមអំពិលបារាំងជាដើម។ លោកប្រធានមន្ទីរបានអោយដឹងទៀតថា គិតត្រឹមខែកក្កដាឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបានចែកកូនឈើចម្រុះដល់អង្គភាព សាលារៀន វត្តអារាម និងជូនបងប្អូនប្រជាពលរដ្ឋយកទៅដាំសរុបចំនួន២៣៥០ដើម។

លោកឃួង ស្រេង បានមានប្រសាសន៏ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់របស់ព្រៃឈើដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបានឡើយដោយបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវការគ្រប់គ្រងធនធានធម្មជាតិសំដៅរក្សា តុល្យភាពរវាងការអភិវឌ្ឍន៏ និងការអភិរក្ស ពិសេសលើកកំពស់វិភាគទាននៃធនធានធម្មជាតិ ក្នុងនោះយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ត្រង់ចំណុច បញ្ជកោណទី៤ មុំទី២។ជាមួយគ្នានេះរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តកំណែ ទម្រង់វិស័យព្រៃឈើ សំដៅឈានទៅរកការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយចីរភាពនិងសមធម៏ស្របតាមកម្មវិធីព្រៃឈើជាតិ២០១០-២០២៩។ ពិសេសតាមរយៈការកំណត់ព្រំប្រទល់ចំណាត់ថ្នាក់ ការចុះបញ្ជីការសម្បត្តិព្រៃឈើអចិន្ត្រៃយ៏ ការអភិរក្សធនធានព្រៃឈើ និងជីវៈចំរុះព្រមទាំងការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ចល្អក្នុងវិស័យនេះ ពីវេទិការនេះដែរ។

លោកឃួង ស្រេង បានអំពាវនាវដល់សាធារណជន ទាំងអស់ត្រូវបន្តគាំទ្រចំពោះគម្រោងព្រែក ជីកហ្វូណន.តេជោជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោហ៊ុន សែន ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥សីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីព្រោះថា៖ ការសាងសង់ព្រែកជីកហ្វូណន,តេជោនេះគឺដើម្បីផលប្រយោជន៏ខ្មែរសុទ្ធសាធ និងជាទ្រព្យសម្បត្តិមហាសាលរបស់ប្រជាជនកម្ពុជាដូច្នេះយើងត្រូវចូលរួមគាំទ្រឲ្យិក្លាយទៅជាមហាចលនាជាតិខ្មែរតែមួយដើម្បីអោយសមិទ្ធិផលនេះលេចចេញជារូបរាងឡើងយ៉ាងពិតប្រាកដ។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង និងលោកស្រីបានអញ្ជើញដាំដើមឈើជានិមិត្តរូប ព្រមទាំងចែកកូនឈើចម្រុះដល់ អង្គភាព,អាជ្ញាធរខណ្ឌទាំង១៤ដើម្បីយកទៅដាំបន្តតាមមូលដ្ឋានរៀងៗខ្លួនផងដែរ៕
ដោយ៖ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត