ព័ត៌មានអន្ដរជាតិ
ទីបំផុត ចូ បៃដិន ដកខ្លួនចេញ ហើយគាំទ្រ កាម៉ាឡា ហារីស ឲ្យទៅប្រកួតជាមួយ ដូណាល់ ត្រាំ
តាមការចុះផ្សាយរបស់ CNN នៅថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០២៤, លោក ចូ បៃដិន បានប្រកាសដកខ្លួនចេញពីការឈរឈ្មោះជាបេក្ខជនគណបក្សប្រជាធិបតេយ្យ ទៅប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកាហើយ។
ស្របពេលជាមួយគ្នានោះដែរ មេដឹកនាំវ័យ៨១ឆ្នាំរូបនេះ បានបង្ហាញការគាំទ្រយ៉ាងមុតមាំលើអនុប្រធានាធិបតី កាម៉ាឡា ហារីស ដើម្បីទៅតទល់ជាមួយបេក្ខជនខាងគណបក្សសាធារណរដ្ឋ។
ទោះយ៉ាងណាក្តី ត្បិតលោក បៃដិន ដកបេក្ខភាពក៏ពិតមែន ប៉ុន្តែលោកប្រកាសថា លោកនឹងបន្តកាន់តំណែងជាប្រធានាធិបតី ហើយបំពេញភារកិច្ចរហូតដល់ចប់អាណត្តិ។
ក្នុងសេចក្តីប្រកាសបង្ហោះលើបណ្តាញសង្គម X លោក បៃដិន សរសេរថា “វាជាមហាកិត្តិយស ក្នុងជីវិតរបស់ខ្ញុំដែលបានកាន់តំណែងជាប្រធានាធិបតីរបស់អ្នក ហើយជាមួយចេតនាចង់ឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី ខ្ញុំជឿថា ដើម្បីផលប្រយោជន៍ធំបំផុតរបស់បក្ស និងប្រទេសរបស់ខ្ញុំ ខ្ញុំត្រូវតែដកខ្លួន ហើយផ្តោតតែលើការបំពេញភារកិច្ចក្នុងជាប្រធានាធិបតី សម្រាប់ពេលវេលាដែលនៅសេសសល់នៃអាណត្តិរបស់ខ្ញុំបានហើយ”។
ក្រោយមកលោកក៏បានបង្ហោះទៀតថា “ថ្ងៃនេះ ខ្ញុំសូមផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះលោកស្រី កាម៉ាឡា ឲ្យក្លាយជាបេក្ខភាពគណបក្សរបស់យើងនៅឆ្នាំនេះ។ អ្នកប្រជាធិបតេយ្យទាំងឡាយ! ដល់ពេលហើយដែលត្រូវរួមគ្នា ដើម្បីផ្តួល ត្រាំ”។
សូមបញ្ជាក់ថា ក្រោយលោក បៃដិន ដកខ្លួន, គណបក្សប្រជាធិបតេយ្យនឹងត្រូវជ្រើសរើសបេក្ខជនថ្មី ហើយការសម្រេចចិត្ត នឹងត្រូវបោះឆ្នោតដោយប្រតិភូប្រហែល ៤ ៧០០នាក់អំឡុងសមាជបក្សក្នុងទីក្រុងឈីកាហ្គោ ដែលចាប់ផ្តើមនៅថ្ងៃទី១៩ខែសីហា ។
មិនត្រឹមប៉ុណ្ណឹង ប្រតិភូក៏នឹងអាចធ្វើការសម្រេចចិត្តតាមរយៈ Video Call ដែលគ្រោងធ្វើឡើងនៅដើមខែសីហាខាងមុខផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ចូ បៃដិន ថា សុខចិត្តបោះបង់អំណាចនៅពាក់កណ្តាលអាណត្តិឱ្យអនុប្រធានាធិបតី កាម៉ាឡា ហារីស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា