Connect with us

ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយសមាជិក RCEP មានទឹកប្រាក់ជាង២៦ពាន់លានដុល្លារ

បានផុស

នៅ

ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) សម្រេចបានទឹកប្រាក់ចំនួន ២៦​,៣ ពាន់លានដុល្លារក្នុងឆមាសទី១ឆ្នាំ២០២៤ ​កើន​ឡើង​ប្រមាណ៦៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាសិប​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដ៏​ធំ​បំផុត​លើ​ពិភព​លោក​ដែល​មាន​សមាជិក​ចំនួន ​១៥ ប្រទេស រួម​មាន​សមាជិក​អាស៊ាន ១០ (ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និង​សិង្ហបុរី) និង​ប្រទេស​ដៃគូ​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​ចំនួន ៥ រួមមាន​ អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាង​ត្បូង និង​នូវែល​ហ្សេឡង់។ RCEP មាន​សុពល​ភាព​អនុ​វត្ត ចាប់​តាំង​ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២២។

របាយការណ៍​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែមិថុនា ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ ៤,៥២​ពាន់​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ជា​សមាជិក​នៃ​RCEP​​ ​កើន​ឡើង ១១ភាគ​រយ​ពី​ចំនួន ៤,០៧​ពាន់​លាន​ដុល្លារ​នា​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣។ ជា​មួយ​គ្នា​នេះ​កម្ពុជា​ក៏​នាំ​ចូល​ទំនិញ​ពី​ក្រុម​ប្រទេស​ជា​សមាជិក​ RCEP ក្នុង​ទឹក​ប្រាក់ជាង​ ១០ពាន់​លាន​ដុល្លារ​ផង​ដែរ កើនឡើងជិត ១៥ភាគ​រយ​ពី​ចំនួន ៨,៨៦៩​ពាន់​លាន​ដុល្លារ​។​

​រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ​​បានមានប្រសាសន៍​ថា ទោះ​បី​ពេល​នេះ​ការ​គំរាម​កំហែង​ពី​វិបត្តិ​កូ​វីដ​ ១៩ លើ​ពិភព​លោក​បាន​ភាព​ធូរស្រាល ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​ទើប​កើត​មាន​ថ្មីៗ​បណ្តាល​មក​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោ​បាយ​រវាង​ប្រទេស​មហាអំណាច​ធំៗ សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន …​ និង​បញ្ហា​អតិផរណា គឺ​បានធ្វើ​ឱ្យ​កម្លាំង​បញ្ជា​ទិញ​នៅ​លើ​ទីផ្សារ​ធំៗ​ធ្លាក់​ចុះ​ផងដែរ​។ លោក​បន្ត​ថា ទោះ​យ៉ាង​ណា ដោយ​សារ​កម្ពុជា​ជា​សមាជិក​របស់ RCEP ដូច្នេះ​កំណើន​នៃ​ការ​នាំ​ចេញ​គឺ​នឹង​បន្ត​សញ្ញា​វិជ្ជ​មាន​បន្ថែម​ទៀត​។​

លោក​ថ្លែង​ថា​៖​«RCEP បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​បើក​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​»​។​

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ  បាន​ប្រាប់​កម្ពុជាថ្មី​ថា ​​​ ស្ថិរភាព​នយោបាយ និង​ភូមិ​សាស្រ្ត​ល្អប្រសើរ, ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ក្នុង​​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក, ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​វិនិយោគ, មាន​ទីផ្សារ​នាំ​ចេញ​ច្រើន​និង​មាន​លក្ខខណ្ឌ​ពិសេស, ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ល្អ​ប្រសើរ និង​សម្បូរបែប និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ជាកត្តាចម្បងៗអំណោយផលដល់ការនាំចេញរបស់កម្ពុជា។

លោក​បញ្ជាក់​ថា៖​«​​តាម​រយៈ​អ្វី​ដែល​កម្ពុជា​កំពុង​មាន ខ្ញុំ​មាន​សុទិដ្ឋិ​និយម​ថា​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ ពិសេស​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​គ្រប់​គោលដៅ​ទូទាំង​ពិភព​លោក​នឹង​មាន​កំណើន​ខ្ពស់​បន្ថែម​ទៀត​ចាប់​ពី​ឆ្នាំ​២០២៤នេះ​»។​

​សមា​ជិក​អាសិប​ទាំង​អស់​ត្រូវ​បាន​គ្រប​ដណ្តប់​លើ​ប្រជាជន​ប្រមាណ ២,២​ពាន់​លាន​នាក់ ឬ ៣០​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ពិភព​លោក ព្រម​ទាំង​មាន​ផលិត​ផល​ក្នុង​ស្រុក​ប្រមាណ ២៦,២​ទ្រីលាន​ដុល្លារ ឬ ៣០​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ពិភព​លោក និង​មាន​ទំហំ​ពាណិជ្ជ​កម្ម​ប្រមាណ ២៨​ភាគ​រយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​ពិភព​លោក​ទាំង​មូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម