Connect with us

ព័ត៌មានអន្ដរជាតិ

ភូមិសាស្រ្ត​នយោបាយ​វ៉ាដាច់​អតិផរណា​ ក្លាយ​ជាក្ដីបារម្ភ​ដ៏​ធំ​បំផុត​ចំពោះ​មូលនិធិវិយោគរបស់រដ្ឋ​

បានផុស

នៅ

របាយការណ៍​ស្ទង់មតិរបស់ក្រុម​ហ៊ុន​​គ្រប់​គ្រង​ការ​វិនិយោគ​អាមេរិក​​ Invesco បានបង្ហាញថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រួមទាំងជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ​បាន​វ៉ាដាច់​អតិផរណា ​ក្លាយជា​ក្ដី​បារម្ភដ៏ធំបំផុត ដែល​ជា​ហានិភ័យ​សម្រាប់​​មូលនិធិវិនិយោគរបស់រដ្ឋ​ និង​ធនាគារ​កណ្ដាល​របស់​រដ្ឋាភិបាល​ទូទាំង​ពិភព​លោក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ស្ទង់​មតិ ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃចន្ទនេះ​​ ​មាន​ឈ្មោះ​ថា​ The Invesco Global Sovereign Asset Management Study ​​លើក​ទី​១២  ​ដែល​ធ្វើ​ការ​​ស្ទង់មតិ​លើ​មូលនិធិវិនិយោគរបស់រដ្ឋចំនួន​ ៨៣ និងធនាគារកណ្តាលចំនួន ៥៣ ​ក្នុងត្រីមាសទី​១​ នៃឆ្នាំ ២០២៤​។

ទិន្នន័យ​​ពី​ការ​ស្ទង់​មតិ​ បាន​​បង្ហាញ​ថា​ ៨៣ ភាគរយ​នៃ​​ការ​ឆ្លើយ​តប​ បាន​ចាត់ទុក​​ភាព​តានតឹង​​ភូមិសាស្ត្រនយោបាយថា​ជាកង្វល់​ដ៏​ធំ​បំផុត​ ដោយលើស​បញ្ហា​អតិផរណា (៧៣ ភាគរយ​)។  ​ការបែង​ចែក​​ភូមិសាស្ត្រនយោបាយ និងការការពារនិយម ក៏បានជាប់ចំណាត់ថ្នាក់កំពូលនៃការព្រួយបារម្ភសម្រាប់ទសវត្សរ៍ខាងមុខ​ផង​ដែរ​ ដោយ​ការ​​ឆ្លើយ​តប​ ៨៦ ភាគរយ​ បាន​ចុច​លើ​​បញ្ហា​នេះ​។ ​

គួរ​គូស​បញ្ជាក់​ថា​ ​ជម្លោះ រាប់​តាំង​ពី​សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន រហូត​ដល់ការរឹតបន្តឹងពាណិជ្ជកម្មរបស់​លោក​ខាង​លិច​ ​គឺ​ជា​កង្វល់​សម្រាប់​អ្នកវិនិយោគ​ជុំ​វិញ​ពិភព​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ខណៈ​អតិផរណា​ហាក់​ថយ​ចុះនា​ពេល​នេះ​​ ​ហើយ​ប្រជាជនជិតពាក់កណ្តាលនៃពិភពលោកក៏​ត្រូវ​បោះឆ្នោតជ្រើសរើស​មេដឹកនាំថ្មី ភាពតានតឹង​ភូមិសាស្រ្ត​នយោបាយ​ បាន​ក្លាយ​ជាបញ្ហា​ស្នូល​ឡើង​វិញ​។

ប្រធានស្ថាប័នផ្លូវការរបស់ Invesco លោក Rod Ringrow បានថ្លែង​ថា​​៖ «ពិតណាស់នេះ គឺជាឆ្នាំនៃការ បោះឆ្នោត​។ ភូមិសាស្ត្រនយោបាយ បានទម្លាក់​អតិផរណា ទាំងរយៈពេលខ្លី និង​រយៈពេលវែង»។

ក្នុងរយៈពេលវែង ​ចម្លើយ​ស្ទង់​មតិ​ បានចាត់​ទុក​ការប្រែប្រួលអាកាសធាតុ ថាជាហានិភ័យធំបំផុត​ទី២​។

លោក Ringrow បាននិយាយថា៖ «​អាកាសធាតុគឺជាបញ្ហា​រួម​នៅពេលនេះ ហើយដំណើរការវិនិយោគសម្រាប់មូលនិធិ​វិនិយោគ​របស់រដ្ឋ​ និងធនាគារកណ្តាល​ កំពុងចាប់ផ្តើមបែងចែកដើមទុន ដើម្បីពិនិត្យមើលបញ្ហា​នេះ​ និងមើលថាតើវា​ផ្ដល់ផលប៉ះពាល់​យ៉ាងដូចម្តេច»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម