Connect with us

សេដ្ឋកិច្ច

៣០ ឆ្នាំនៃការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន HEINEKEN ចំពោះនិរន្តរភាព

បានផុស

នៅ

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួនក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ។ សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនេះ គឺលើសពីពាក្យស្លោកដែលក្រុមហ៊ុនបានលើកឡើង ដោយក្រុមហ៊ុននេះប្រាកដថាសកម្មភាពនិរន្តរភាពត្រូវបានបង្កប់នៅគ្រប់ប្រតិបត្តិការរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា មហិច្ឆតាក្នុងការ «ធ្វើ​ឱ្យពិភពលោកកាន់​តែ​ប្រសើរ» របស់ក្រុមហ៊ុន HEINEKEN គឺផ្អែកលើយុទ្ធសាស្រ្តនិរន្តរភាពដែលមានបំណងផ្តល់ផលវិជ្ជមានលើបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។

លោកស្រី Anne បានបន្តមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនស្រាបៀរអន្តរជាតិដែលមានទំនួលខុសត្រូវ និងឈានមុខមួយ យើងប្តេជ្ញាក្នុងការធ្វើអ្វីដែលត្រឹមត្រូវជាមួយនឹងគោលដៅក្នុងការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ។ យើងធ្វើអាជីវកម្មដោយការគោរព និងយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ដៃគូអាជីវកម្ម អ្នកប្រើប្រាស់របស់យើង និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខ្សែសង្វាក់ផលិតកម្ម ដោយបង្កើតគុណតម្លៃឱ្យកាន់តែមាននិរន្តរភាព និងយូរអង្វែងសម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនយើងបានកសាងជាប្រវត្តិសាស្រ្តរយៈពេល ៣០ ឆ្នាំនៅទីនេះ»។

និរន្តរភាពសង្គម

សសរស្តម្ភនៃនិរន្តរភាពសង្គមរបស់ក្រុមហ៊ុនផ្តោតលើផ្នែកសំខាន់ៗចំនួនបីមានដូចជា ទី ១ ការទទួលយកភាពចម្រុះ សមធម៌ និងការរួមបញ្ចូល (DEI) ទី ២ការបង្កើតកន្លែងធ្វើការដែលមានតម្លាភាព និងសុវត្ថិភាព និងទី ៣ ការធ្វើអោយសហគមន៍រីកចម្រើន ។

ជាមួយនឹងសមតុល្យភាពនៃភាពចម្រុះប្រកបដោយសុខមាលភាព ក្រុមហ៊ុននេះបានកើនឡើងចំនួននៃក្រុមគណៈគ្រប់គ្រងដែលមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដោយផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្ស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានជម្រុញការបណ្តុះបណ្តាលជំនាញ និងចំណេះដឹងជាបន្តបន្ទាប់ដើម្បីកសាងក្រុមហ៊ុនមួយដែលត្រៀមរួចជាស្រេចនាពេលអនាគត ក្នុងការជំរុញកំណើនអាជីវកម្មប្រកបដោយចីរភាព។ គិតត្រឹមឆ្នាំ ២០២៣ ថ្នាក់គ្រប់គ្រង ត្រូវបានបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ពួកគេក្នុងការជំរុញបរិយាកាសរួមបញ្ចូល និងការកសាងវប្បធម៌នៃការរួបរួមគ្នាជាធ្លុងមួយសម្រាប់បុគ្គលិកទាំងអស់គ្នា។

កម្មវិធីរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះការធ្វើអោយប្រសើរឡើងនូវទំនាកទំនងរបស់បុគ្គលិក និងសុខុមាលភាពរបស់និយោជិត បានធ្វើឲ្យក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រ Great Place to Work® កាលពីឆ្នាំ ២០២៣ដែលធ្វើឲ្យក្រុមហ៊ុននេះបានក្លាយជាឧស្សាហកម្មផលិតស្រាបៀរដំបូងគេរបស់ប្រទេសកម្ពុជាដែលសម្រេចបាននូវការទទួលស្គាល់ជាសកល។ ការទទួលស្គាល់នេះចេញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដែលមានតាំងពីដើមរបស់និយោជិតរបស់ក្រុមហ៊ុន ក្នុងការរៀបចំក្រុមហ៊ុនដែលផ្តល់អាទិភាពដល់បុគ្គលិកមុនគេ និងយន្តការរបស់ក្រុមហ៊ុនដែលជម្រុញអោយបុគ្គលិកគ្រប់គ្នាអាចឈានដល់សក្តានុពលពេញលេញរបស់ពួកគេ និងគូសបញ្ជាក់អំពីភាពខ្លាំងរបស់ក្រុមហ៊ុនផលិតស្រាបៀរក្នុងការបណ្តុះវប្បធម៌ដែលផ្តល់អាទិភាពដល់ការជឿទុកចិត្ត ភាពចម្រុះ និងវឌ្ឍនភាព។ គំនិតផ្តួចផ្តើមមួយដែលគួរឱ្យកត់សម្គាល់នោះគឺកម្មវិធីមជ្ឈមណ្ឌលថែទាំកុមារដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ដោយសហការជាមួយមជ្ឍមណ្ឌលថែទាំ និងមត្តេយ្យសិក្សា ខែរីងហាតអន្តរជាតិ។ កម្មវិធីនេះផ្តល់ការគាំទ្រត្រឹមត្រូវមួយដើម្បីជួយអាណាព្យាបាលដែលធ្វើការពេញម៉ោងរបស់យើងអោយមានអារម្មណ៍ជឿជាក់ ផ្តោតអារម្មណ៍ និងទទួលបានគាំទ្រនៅកន្លែងធ្វើការ។

លោកស្រី Anne បាននិយាយបន្ថែមពីលើទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលបន្ថែមពីលើប្រតិបត្តិការ និងនិយោជិតរបស់ខ្លួនថា៖ «យើងអាចរីកចម្រើនបានលុះត្រាតែអ្នកដែលនៅជុំវិញយើងរីកចម្រើនដែរ។ យើងធ្វើការយ៉ាងសកម្មដើម្បីបង្កើតផលវិជ្ជមានសម្រាប់សហគមន៍ក្នុងតំបន់របស់យើង។ ក្រៅពីការស្វែងរកប្រភពអង្ករក្នុងស្រុកក្នុងការធ្វើជាវត្ថុធាតុផ្សំសម្រាប់ស្រាបៀររបស់យើង យើងក៏គាំទ្រអង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីផ្តល់ឱ្យកសិករខ្នាតតូចនូវការបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្ម និងអាជីវកម្មប្រកបដោយចីរភាពផងដែរ»។

លោកស្រីបានបន្តថា៖​ «យើងចូលរួមជាមួយមនុស្សជំនាន់ក្រោយនៃប្រទេសកម្ពុជាតាមរយៈគម្រោង HEINEKEN Sustainathon ដែលជាកម្មវិធីផ្តួចផ្តើមគំនិត និងការប្រកួតប្រជែងស្តីពីនិរន្តរភាព និងការបង្កើនការប្រើប្រាស់ឡើងវិញក្នុងកម្រិតអតិបរមាសម្រាប់និស្សិតសាកលវិទ្យាល័យ។ ដោយមានការចូលរួមជាមួយក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងអង្គការ WWF កម្ពុជា យើងបានដាំដើមឈើចំនួន ១០.០០០ ដើមនៅក្នុងសហគមន៍ក្នុងតំបន់ចំនួនប្រាំ។ បន្ថែមពីនេះ យើងបានបរិច្ចាគនិងដំឡើងអំពូលភ្លើងតាមដងផ្លូវដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យចំនួន ៧៩០ ដើម ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍សម្រាប់សហគមន៍ក្នុងតំបន់ចំនួនប្រាំនោះផងដែរ»។

សង្គម

ការទទួលយកភាពចម្រុះ សមធម៌ និងការរួមបញ្ចូល

• មហិច្ឆតារួមជាសកលសម្រេចបាននូវការផ្ដល់ប្រាក់បៀរវត្តន៍ស្មើគ្នាសម្រាប់ការងារស្មើគ្នា

• ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនៃភាពរួមបញ្ចូលសម្រាប់ថ្នាក់គ្រប់គ្រង

• ការកសាងវប្បធម៌ប្រកបដោយសុវត្ថិភាពដោយមិនមានគ្រោះថ្នាក់ដល់ជីវិត

កន្លែងធ្វើការប្រកបដោយតម្លាភាព និងសុវត្ថិភាព

• វិញ្ញានបនប័ត្រ Great Place to Work®

• ១០០% នៃនិយោជិតទទួលបានប្រាក់ឈ្នួលសមរម្យ

• បុគ្គលិកបានទទួលការបណ្តុះបណ្តាលនៅក្នុងកម្មវិធី HEINEKEN Life Saving Commitments

ការធ្វើអោយសហគមន៍រីកចម្រើន

• កសិករចំនួន .៥០០ នាក់បានទទួលការបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព

• ដើមឈើចំនួន ១០​.០០០ ដើមត្រូវបានដាំដោយការចូលរួមសហការជាមួយអង្គការក្នុងស្រុក

• អំពូលបំភ្លឺផ្លូវដោយប្រើពន្លឺព្រះអាទិត្យចំនួន ៧៩០ ត្រូវបានបរិច្ចាគ និងដំឡើងនៅក្នុងសហគមន៍ចំនួនប្រាំ

• កម្មវិធី HEINEKEN Sustainathon ដែលជាកម្មវិធីសម្រាប់និស្សិតសាកលវិទ្យាល័យប្រកួតប្រជែងដើម្បីបំផុសគំនិតលើប្រធានបទនិរន្តរភាព

ការជម្រុញក្នុងការធ្វើអោយប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង

សរុបសេចក្តីមក ក្រុមហ៊ុន HEINEKEN ពិត​ជា​លើសពីក្រុមហ៊ុន​ស្រា​បៀរ​ទៅ​ទៀត ព្រោះក្រុមហ៊ុននេះមានគោលបំណងបង្កើតផលវិជ្ជមាន និង​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើត​អនាគត​នៃ​ប្រទេស​កម្ពុជាអោយកាន់តែ​ប្រសើរ ដោយរួមគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទូទាំង​ខ្សែ​សង្វាក់ផលិតកម្ម​របស់​ខ្លួនរួម​មាន រាជរដ្ឋាភិបាល អ្នកផ្គត់ផ្គង់ អ្នកចែកចាយ ភ្នាក់ងារ បុគ្គលិក អតិថិជន អ្នកប្រើប្រាស់ សហគមន៍ក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ។

ជាចុងបញ្ចប់ លោកស្រី Anne បានបញ្ជាក់ថា៖ «យើងពិតជាសប្បាយចិត្តចំពោះវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយយើងមានបំណងចង់ចូលរួមចំណែកដល់ការរីកលូតលាស់ប្រកបដោយចីរភាពក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ និងបន្តទៀត។ យើង​រួម​គ្នា​ធ្វើការ​ឆ្ពោះ​ទៅ​ការធ្វើអោយ​ប្រទេស​កម្ពុជា​​កាន់​តែ​ប្រសើរឡើង»។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

វី គីរីរម្យ តំបន់អេកូទេសចរណ៍ គ្រោងបង្កើត Mini Mart ដើម្បីសម្រួលដល់ភ្ញៀវទេសចរ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

តារាៗ និងស្រ្តីស្បែកខ្មៅអាមេរិក ចេញគាំទ្រលោកស្រី ហារីស ភ្លូកទឹកភ្លូកដី

ជីវិតកម្សាន្ដ២៧ នាទី មុន

ទម្រាំប្ដូរពី​តួអាសអាភាស​ ទៅ​ជា​តារា​ល្បី​ជួរមុខ Shu Qi ប្រឹងជម្នះនឹងពាក្យនិន្ទាជាច្រើន

ព័ត៌មានជាតិ២៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ និស្សិតកម្ពុជាម្នាក់ៗ ជាផ្នែកមួយមិនអាចខ្វះបាន ក្នុងការចូលរួមសម្រេចចក្ខុវិស័យ ២០២៥

ព័ត៌មានជាតិ៣១ នាទី មុន

ទូតចិន៖ ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជា នឹងរីកចម្រើនខ្លាំងបន្ថែម ហើយជីវភាពពលរដ្ឋកាន់តែប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម