Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនក្ស័យធន​នៅ​ជប៉ុន កើន​ឡើង​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​១០​ឆ្នាំ

បានផុស

នៅ

សម្រាប់​​ឆមាស​ដំបូង​នៅ​ឆ្នាំ​២០២៤ តួលេខ​​នៃ​ការ​ក្ស័យធនរបស់​បណ្ដា​ក្រុមហ៊ុន​នានា​នៅក្នុងប្រទេសជប៉ុន បានកើនឡើង​ចំនួន ២២% បើធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២៣។ នេះ​គឺ​ជា​កម្រិតខ្ពស់មួយមិនធ្លាប់មាន ដោយសារតែការកើនឡើងនៃថ្លៃចំណាយ កង្វះកម្លាំងពលកម្ម និងការធ្លាក់ចុះ​នៃ​ការ​គាំទ្រផ្នែកហិរញ្ញវត្ថុ។

(រូបភាព៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរបាយការណ៍ស្ទង់មតិថ្មីៗដោយក្រុមហ៊ុនស្រាវជ្រាវឥណទាន Teikoku Databank របស់ប្រទេសជប៉ុន ចំនួននៃការក្ស័យធនសរុបចាប់ពីខែមករាដល់ខែមិថុនា បានហក់ឡើងដល់ ៤ ៨៨៧​ក្រុមហ៊ុន ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១៤។ ទិន្នន័យបានបង្ហាញថា នៅក្នុងវិស័យឧស្សាហកម្មសេវាកម្ម មានចំនួនក្ស័យធនច្រើនជាងគេគឺ ១ ២២៨ក្រុមហ៊ុន បន្ទាប់មកគឺក្រុមហ៊ុនលក់រាយដែលមាន ១ ០២៩ក្រុមហ៊ុន និងវិស័យសំណង់មាន ៩១៧ក្រុមហ៊ុន។

ក្រោយ​ពី​​វិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុដែលសហការ​ជាមួយរដ្ឋាភិបាល​ជប៉ុន​ដែល​បានដកចេញ​នូវគោលការណ៍​​កម្ចី​​គ្មាន​ការ​ប្រាក់ និង​គ្មាន​ទ្រព្យបញ្ចាំ នៅ​អំឡុង​ពេល​​ផ្ទុះ​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩ បណ្ដា​សហគ្រាសធុនតូច​ជា​ច្រើន​ ត្រូវបានរងផលប៉ះពាល់យ៉ាង​ខ្លាំងបំផុត។ ទន្ទឹម​នោះ វិស័យ​សេដ្ឋកិច្ច​កាន់តែ​ឆ្ពោះ​ទៅ​រក​ភាព​ស្មុគស្មាញ​ថែម​ទៀត ដោយសារការបន្តធ្លាក់ចុះនៃប្រាក់យ៉េន ខណៈ​​កំពុង​មាន​ការ​កើនឡើងនៃ​ការ​ចំណាយ​ថ្លៃ​ដើម និងកង្វះខាត​កម្លាំងពលកម្ម។

ក្រុមហ៊ុន Teikoku បានព្យាករថា ដោយសារ​តម្រូវការ​ប្រើប្រាស់​របស់​បុគ្គល​នីមួយៗ​មាន​ការ​ធ្លាក់​ចុះ ចំនួននៃការក្ស័យធនរបស់ក្រុមហ៊ុនត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ដែលអាចលើសពី ១ម៉ឺន​ក្រុមហ៊ុន សម្រាប់ឆ្នាំ​២០២៤​នេះ។ របាយការណ៍ បានឲ្យដឹងទៀតថា គ្រាន់តែនៅក្នុងខែមិថុនា ក្រុមហ៊ុនជប៉ុនចំនួន ៨០៧ក្រុមហ៊ុន បានចាប់ផ្តើមដំណើរការ​លក់​ឡៃឡុង​ក្រុមហ៊ុន​ ដែលជា​តួ​លេខ​​​​កើន​ឡើង​រយៈពេល ២៦ខែជាប់ៗគ្នា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៩ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម