ព័ត៌មានអន្ដរជាតិ
តារាៗ និងស្រ្តីស្បែកខ្មៅអាមេរិក ចេញគាំទ្រលោកស្រី ហារីស ភ្លូកទឹកភ្លូកដី
គ្រាន់តែលោក ចូ បៃដិន ដកបេក្ខភាពចេញពីការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី តទល់ជាមួយលោក ត្រាំ ហើយប្រកាសគាំទ្រលោកស្រី កាម៉ាឡា ហារីស ជាអ្នកបន្តវេនភ្លាម ស្រាប់តែពេលនេះ សន្ទុះនៃការគាំទ្ររបស់គណបក្សប្រជាធិបតេយ្យ មានការហក់ឡើងគួរឲ្យកត់សម្គាល់ ដល់ថ្នាក់តារាល្បីៗរបស់អាមេរិក និងស្រ្តីស្បែកខ្មៅរាប់ម៉ឺននាក់ ក៏ចេញមកគាំទ្រភ្លូកទឹកភ្លូកដីផងដែរ។
ដំបូងគេគឺតារាសម្តែង Jamie Lee Curtis ដែលចាត់ទុកលោកស្រី ហារីស គឺជា មនុស្សគួរឲ្យទុកចិត្ត។ ហារីស គឺជាអ្នកតស៊ូមតិដ៏ក្លាហានសម្រាប់សិទ្ធិនារីនិងពណ៌សម្បុរ ហើយសាររបស់លោកស្រី គឺជាក្តីសង្ឃឹមនិងការរួបរួមសម្រាប់អាមេរិក។
ទន្ទឹមនោះ តារាចម្រៀង Katy Perry ក៏បង្ហោះសារជាវីដេអូលើ Instagram ផងដែរ ដោយក្នុងនោះនាងបានច្រៀងយ៉ាងខ្លីថា “វាជាពិភពរបស់មនុស្សស្រី ហើយអ្នកមានសំណាងណាស់ដែលបានរស់នៅក្នុងពិភពនេះ”។
មិនត្រឹមប៉ុណ្ណឹង តារាកំប្លែង Jon Stewart ព្រមទាំងតារាសម្តែងនិងជាតារាចម្រៀងឈ្នះពានរង្វាន់អូស្ការ Barbra Streisand សុទ្ធតែបានចេញមុខគាំទ្រលោកស្រី ហារីស យ៉ាងពេញទំហឹង។
ក្រៅពីតារាល្បី គេក៏ឃើញមានស្រ្តីស្បែកខ្មៅរាប់ម៉ឺននាក់ទូទាំងសហរដ្ឋអាមេរិក នាំគ្នាចូលរួមវីដេអូ Call តាមកម្មវិធី Zoom កាលពីរាត្រីថ្ងៃអាទិត្យ ដើម្បីបង្ហាញការគាំទ្រដល់លោកស្រី ហារីស ផងដែរ។
អ្នកចូលរួមក្នុងកម្មវិធីនេះមួយចំនួនបានលើកឡើងថា ប្រសិនបើត្រូវបានតែងតាំងជាបេក្ខជនឈរឈ្មោះគណបក្សប្រជាធិបតេយ្យមែន លោកស្រី ហារីស ច្បាស់ជាឈ្នះលោក ត្រាំ ព្រោះលោកស្រី មានប្រៀបទាំងអាយុនិងកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កាម៉ាឡា ហារីស គឺជាស្ត្រីជនជាតិស្បែកខ្មៅ ឬអ្នកមានដើមកំណើតអាស៊ីខាងត្បូង ដំបូងគេ ដែលឡើងឋានៈជាអនុប្រធានាធិបតីអាមេរិក ហើយប្រសិនបើលោកស្រី ក្លាយជាបេក្ខជនតែងតាំងខាងគណបក្សប្រជាធិបតេយ្យ រួចឈានទៅដល់ការផ្តួលលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកាមែននោះ ហារីស នឹងក្លាយជាស្ត្រីទីមួយដែលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រួសៗអំពីលោកស្រី កាម៉ាឡា ហារីស ដែលលោក បៃដិន គាំទ្រជាបេក្ខភាពប្រធានាធិបតីអាមេរិក
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?