Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនចិន ៤០ ចង់វិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនចិនចំនួន ៤០ មានបំណងចង់វិនិយោគក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌនៅកម្ពុជា ដូចជាការ​ផលិត​​សម្លៀកបំពាក់ អាវរងារ និងស្បែកជើងជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនូបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជា​មួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន ៤០ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ លោក ជា វុទ្ធី លើកឡើងថា នេះជាលើកទី២ហើយ ក្នុង​រយៈពេល ៣ ខែដែលលោកបានទទួលជួប​គណៈ​ប្រតិភូដឹកនាំដោយ​ សភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល នាំចេញ​វាយនភ័ណ្ឌ ដែល​ការណ៍​​​នេះ បង្ហាញពីឆន្ទៈក្នុងការស្វែងរកការបណ្ដាក់ទុន​វិនិយោគនៅកម្ពុជាយ៉ាងពិតប្រាកដ។

លោក ជា វុទ្ធី បានបញ្ជាក់ថា រំហូរវិនិយោគចិនមកកម្ពុជា និងទំហំពាណិជ្ជកម្មរវាង​ប្រទេសទាំង​ពីរ​ដែលមានកំណើនខ្ពស់ជារៀងរាល់ឆ្នាំក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ ហើយ​ក្នុង​រយៈ​​ពេល ៦ ខែដើមឆ្នាំ ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ បើប្រៀប​ធៀប​នឹង​ការ​វិនិយោគបរទេសផ្សេងទៀត ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និង​អំណោយ​ផល​នៃច្បាប់វិនិយោគកម្ពុជា។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​​ ការដោះដូរទំនិញទ្វេភាគី​រវាង​ប្រទេស​កម្ពុជា-ចិនសម្រេចទឹកប្រាក់បានជាង៧,៣ពាន់លានដុល្លារក្នុងឆមាសទី១​ឆ្នាំ​២០២៤​នេះ​​កើនឡើងជិត១៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម