ព័ត៌មានជាតិ
លោក ប៉ាក់ សុខុម ណែនាំសិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រ នឹងស្តាប់គ្រូលើវិស័យសណ្ឋាគារ
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានផ្តល់ដំបូន្មានល្អៗមួយចំនួន ដល់សិក្ខាកាមទាំងអស់ដែលរៀនវិស័យសណ្ឋាគារឱ្យខិតខំសិក្សារៀនសូត្រ និងត្រងត្រាបស្តាប់គ្រូ ពីព្រោះថា ជំនាញនេះពិតជាសំខាន់ក្នុងវិស័យទេសចរណ៍។
ការលើកឡើងនេះ បន្ទាប់ពីសមាគមក្លិបទេសចរណ៍សៀមរាប (STC) កំពុងបើកវគ្គបណ្ដុះបណ្ដាលជំនាញ បដិសណ្ឋារកិច្ចវគ្គទី២ ដល់យុវជន និងយុវតី មកពីបណ្ដាស្រុកទាំង១៣ ក្នុងខេត្តសៀមរាប ។ វគ្គខ្លីរយៈពេល៨ខែ នឹងជួយឲ្យសិក្ខាកាម២០០នាក់ ទទួលបានទាំងជំនាញ និងការងារធ្វើក្នុងវិស័យសណ្ឋាគារ ស្របពេលដែលម្ចាស់អាជីវកម្មតូចធំកំពុងរង់ចាំ លើជំនាញ ( ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈនិងគេហកិច្ច ) ផ្នែកចុងភៅ ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា តំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ អង្គរ ខេត្តសៀមរាប ។
លោក ប៉ាក់ សុខុម លើកឡើងថា វិស័យទេសចរណ៍ គឺជាជន្ទុលកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដែលជាឧស្សាហកម្មគ្មានផ្សែង និងបានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម សំខាន់បានបង្កើនការងារជាច្រើន ដោយផ្ទាល់ និង ប្រយោលដល់ប្រជាពលរដ្ឋកម្ពុជា។ ន្ថែមពីនេះ វគ្គបណ្តុះបណ្តាលនេះពិតជាមានអត្ថប្រយោជន៍ និងបង្កើតឱកាសការងារដល់យុជនកម្ពុជា ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ។ លោក រដ្ឋលេខាធិការ ក៏បានផ្តល់ដំបូន្មានល្អៗមួយចំនួន ដល់សិក្ខាកាមទាំងអស់ ឱ្យត្រូវខិតខំសិក្សារៀនសូត្រ និងត្រងត្រាបស្តាប់គ្រូ ពីព្រោះថា ជំនាញនេះហើយគឺជាយានសម្រាប់សិក្ខាកាមទាំងអស់គ្នា ក្នុងការកសាងអនាគត សេដ្ឋកិច្ចក្រុមគ្រួសារ និង ប្រទេសជាតិ ព្រមទាំងត្រូវចេះថែរក្សាអនាម័យ សុខភាពរបស់ខ្លួន នៅក្នុងពេលកំពុងសិក្សាទៀតផង។
ចំណែក លោក សែត កៅ ប្រធានសមាគម STC បានលើកឡើងថា វគ្គទី២ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញ បដិសណ្ឋារកិច្ច បានចាប់ផ្តើមពីថ្ងៃទី១ កក្កដាមក សម្រាប់ជួយយុវជនឱ្យទទួលបានជំនាញ ការងារក្នុងវិស័យសណ្ឋាគារ ។ ក្រៅពីអ្នកខេត្តសៀមរាប សមាគមក៏បានផ្តល់ឱកាសដល់យុវជនមួយចំនួនទៀត ដែលមកពីខេត្តដទៃ ចាប់អារម្មណ៍ និងចង់រៀនជំនាញនេះដែរ។
លោក លី សារី អភិបាលរងខេត្ត សៀមរាប បានលើកថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ ជាផ្នែកដ៏សំខាន់ នៃសេដ្ឋកិច្ចបៃតង(មាសបៃតង)ហើយចំណូល នៃវិស័យនេះ ត្រូវបានចាត់បញ្ជូលភ្លាមៗទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលរួមចំណែកជំរុញកំណើនផលិតផលក្នុងស្រុក។ ការផ្ដួចផ្ដើមឲ្យមានវគ្គបណ្ដុះបណ្ដាលនេះ គឺពិតជាបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តឲ្យកាន់តែបានប្រសើរថែមទៀតស្របតាមយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្ការឡើងវិញ វិស័យទេសចរណ៍ (ទស្សនាសៀមរាប ឆ្នាំ២០២៤) និងបានចូលរួមកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុកទៅប្រទេសជិតខាង ជូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ៕
ដោយ៖ គឿនវេត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល