ព័ត៌មានអន្ដរជាតិ
កម្ពុជា ជាប់លេខ១២លើលោក ជាប្រទេសសម្បូរមនុស្សស្រី ទាបៗ
យោងតាមទិន្នន័យដែលចេញផ្សាយដោយគេហទំព័រ WorldData.com នៅសប្តាហ៍នេះ បានបង្ហាញថា កម្ពុជាស្ថិតនៅលេខរៀងទី១២ លើពិភពលោក ជាប្រទេសសម្បូរមនុស្សស្រីមានកម្ពស់ទាប។
ទិន្នន័យនេះ ត្រូវបានគេហទំព័រខាងលើ ធ្វើការសិក្សាស្រាវជ្រាវលើប្រទេសចំនួន១២៦ ដោយគិតពីអាយុ១៨ដល់២៥ឆ្នាំ ដែលលទ្ធផលបង្ហាញថា ជាមធ្យម មនុស្សស្រីនៅកម្ពុជា មានកម្ពស់ ១ម៉ែត និង៥៤សង់ទីម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ បើគិតត្រឹមក្របខណ្ឌអាស៊ីអាគ្នេយ៍ កម្ពុជា ឈរនៅលំដាប់ទី៦ ស្ថិតក្រោមទីម័រខាងកើត ឡាវ ហ្វីលីពីន ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា។
បើនិយាយពីទូទាំងពិភពលោកវិញ ក្វាតេម៉ាឡា គឺប្រទេសដែលសម្បូរមនុស្សស្រីទាបជាងគេបំផុត ពោលជាមធ្យម មានកម្ពស់ត្រឹម ១ម៉ែត្រ និង៥១សង់ទីម៉ែត្រប៉ុណ្ណោះ។
ដោយឡែក សម្រាប់មនុស្សប្រុសវិញ កម្ពុជា ឈរលេខ១០លើពិភពលោក ជាប្រទេសសម្បូរមនុស្សប្រុសមានកម្ពស់ទាប ពោលជាមធ្យមមានកម្ពស់ ១ម៉ែត្រនិង៦៥សង់ទីម៉ែត្រ។
ទីម័រខាងកើត គ្រងតំណែងលេខមួយលើលោក ជាប្រទេសសម្បូរមនុស្សប្រុសមានកម្ពស់ទាប ដែលជាមធ្យមមានកម្ពស់ ១ម៉ែត្រ និង៥៩សង់ទីម៉ែត្រ ខណៈលេខ២ គឺបានទៅលើឡាវ ជាមធ្យមមនុស្សប្រុសមានកម្ពស់ ១ម៉ែត្រ និង៦៣សង់ទីម៉ែត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា