Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ ធ្វើត្រាប់តាមសមរភូមិជាក់ស្តែងជាមួយចិន​

បានផុស

នៅ

តៃវ៉ាន់បានចាប់ផ្តើមធ្វើសមយុទ្ធ Han Kuang ប្រចាំឆ្នាំនេះដែលមានបំណងធ្វើឱ្យ​ដូច​ការប្រយុទ្ធជាក់ស្តែងដោយគ្មាន​ការណែនាំ​ នឹង​ការឆ្លើយតបទៅនឹងការវាយលុក​របស់ចិនមែនទែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Reuters នៅថ្ងៃទី ២២ ខែ កក្កដានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធរបស់តៃវ៉ាន់នៅឆ្នាំនេះ បានលុបចោលសកម្មភាពដែលមានការត្រៀមទុកជាមុនជាច្រើន ជំនួសមកវិញដោយការធ្វើសមយុទ្ធពេលយប់កាន់តែខ្លាំង និងការអនុវត្តរបៀបប្រតិបត្តិការជាមួយនឹងការបញ្ជាជាក់ស្ដែង។ ការចាប់ផ្តើមធ្វើសមយុទ្ធនេះដំបូងគឺនៅភាគខាងជើងនៃទីក្រុង Taoyuan ក្រៅទីក្រុងតៃប៉ិ និង អាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់​តៃវ៉ាន់ ដូចជាការហាត់សមប្រមូលផ្តុំគ្នាដើម្បីទទួលទំនិញដូចក្នុងពេលមានសង្រ្គាមមែនទែន ដោយមានរថយន្តស៊ីវិលចូលដឹកសម្ភារៈផ្គត់ផ្គង់។

នៅ​ថ្ងៃបន្ទាប់​ទៀត យោធា​នឹង​អនុវត្តសមយុទ្ធ​ការពារ​កំពង់ផែ​ក្រុង​តៃប៉ិ ហើយនៅនៅថ្ងៃព្រហស្បតិ៍ អាកាសយានដ្ឋាន Taoyuan នឹងបិទរយៈពេលមួយម៉ោងនៅពេលព្រឹកដើម្បីការធ្វើសមយុទ្ធនេះ។ ទោះបីជាព្យុះទីហ្វុងត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលលើកោះតៃវ៉ាន់ ដែលមានន័យថាសមយុទ្ធអាចត្រូវបានពន្យារពេលនៅថ្ងៃនោះក៏ដោយ។ ចំណែកសមយុទ្ធបាញ់គ្រាប់ពិតនឹងធ្វើឡើងតែនៅលើកោះដាច់ស្រយាលរបស់តៃវ៉ាន់ រួមទាំង Kinmen និង Matsu ដែលស្ថិតនៅជាប់នឹងឆ្នេរសមុទ្រចិន ហើយជាកន្លែងមានការប៉ះទង្គិចគ្នាយ៉ាងក្ដៅគគុកជាមួយចិនផងដែរ។

សមយុទ្ធរយៈពេល​៥ថ្ងៃ​ដោយភ្ជាប់ជាមួយសមយុទ្ធការពារស៊ីវិល Wan’an ដោយផ្លូវនៅក្នុងទីក្រុងធំៗនឹងត្រូវបានជម្លៀសរយៈពេលកន្លះម៉ោងក្នុងការធ្វើត្រាប់ឲ្យដូចអំឡុងពេលមានការវាយប្រហារដោយមីស៊ីលរបស់ចិន ដោយមានការជូនដំណឹងមុនការប្រយុទ្ធនឹងបន្លឺជាសញ្ញានៅលើទូរស័ព្ទដៃ។ សេណារីយ៉ូនៃសមយុទ្ធនៅសប្តាហ៍នេះ បូករួមនឹងការបង្កើតការបញ្ជាបន្ទាន់ បន្ទាប់ពីមជ្ឈមណ្ឌលដែលមានស្រាប់ត្រូវបានបំផ្លាញ និងបំបែកកងកម្លាំងចិនដែលព្យាយាមចុះចតនៅលើឆ្នេរសមុទ្រភាគខាងលិចរបស់តៃវ៉ាន់។

(រូបភាព៖ AP)

ប្រទេសចិនដែល​បានចាត់ទុកតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន បាននិងកំពុងធ្វើសមយុទ្ធជាទៀងទាត់ជុំវិញកោះនេះអស់រយៈពេល៤ឆ្នាំ ដើម្បីដាក់សម្ពាធឱ្យ​ទីក្រុង​តៃប៉ិទទួលយកការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីតៃវ៉ាន់ក៏ដោយ។ ក្នុងនោះប្រទេសចិនបានធ្វើសមយុទ្ធរយៈពេលពីរថ្ងៃជុំវិញកោះនេះភ្លាមៗ បន្ទាប់ពីប្រធានាធិបតីលោក Lai Ching-te ចូលកាន់តំណែងកាលពីខែឧសភា ជាការដាក់ទណ្ឌកម្មចំពោះសុន្ទរកថាឡើងកាន់ដំណែងដំបូងរបស់លោកLai។

លើសពីនេះចិនក៏បាននិងកំពុងប្រើប្រាស់យុទ្ធសាស្រ្តសង្រ្គាមតំបន់ពណ៌ប្រផេះប្រឆាំងនឹងកោះតៃវ៉ាន់ ដោយប្រើប្រាស់យុទ្ធសាស្ត្រមិនទៀងទាត់ ដើម្បីវាយលុកសត្រូវ ដោយមិនធ្វើការប្រយុទ្ធបើកចំហនោះទេ។ នេះ​រួម​បញ្ចូល​ទាំង​បេសកកម្ម​ទ័ព​អាកាស​ស្ទើរ​តែ​រាល់​ថ្ងៃ​ក្បែរ​កោះ​តៃវ៉ាន់ ខណៈចិន​មិន​ដែល​បោះបង់​ការ​ប្រើ​កម្លាំង​ដើម្បី​ដណ្ដើម​តៃវ៉ាន់​មក​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​ឡើយ បើទោះបីជាលោក Lai ​ថាមាន​តែ​ប្រជាជន​តៃវ៉ាន់​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​អនាគត​របស់​ពួកគេ​បាន និងបាន​ផ្តល់​ការ​ចរចា​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​ចិននៅតែបដិសេធ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៣៦ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៣៧ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៣៩ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម