កីឡា
តារាបាល់ទាត់ឆ្នើម៥រូបនឹងបង្ហាញខ្លួនក្នុងកីឡាអូឡាំពិក
ការប្រកួតបាល់ទាត់ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នឹងចាប់ផ្ដើមនៅថ្ងៃទី២៤ ខែកក្ដដានេះ ដោយមានក្រុមចំនួន១៦ចូលរួមធ្វើការប្រកួតប្រជែងដើម្បីដណ្ដើមយកមេដាយមាស។
ច្បាប់ការប្រកួតបាល់ទាត់នៅអូឡាំពិក តម្រូវឲ្យកីឡាករអាយុក្រោម២៣ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែអនុញ្ញាតឲ្យមានកីឡាករលើសអាយុ៣នាក់។ ខាងក្រោមនេះជាកីឡាករឆ្នើមៗ៥រូបនឹងបង្ហាញខ្លួនក្នុងការប្រកួតបាល់ទាត់ផ្នែកបុរសព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤។
១. កីឡាករ Julian Alvarez
ខ្សែប្រយុទ្ធ Alvarez បានខកខានដំណើរទេសចរណ៍មុនរដូវកាលជាមួយក្រុម Man City នៅសហរដ្ឋអាមេរិក និងការប្រកួត Community Shield ជាមួយ Manchester United។ ក្រោយឈ្នះ Copa America ជាអាហ្សង់ទីន Alvarez បានសម្រេចចិត្តបន្តជួយក្រុមជម្រើសជាតិខ្លួននៅអូឡាំពិក។ រូបគេនឹងក្លាយជាតួសំខាន់មួយជួយក្រុមអាហ្សង់ទីនក្នុងការប្រជែងយកមាសដាយមាសនៅអូឡាំពិក។
២. កីឡាករ Alexandre Lacazette
លោក Thierry Henry ជាគ្រូបបង្វឹកក្រុមយុវជនជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍អូឡាំពិក បានសម្រេចជ្រើសរើសកីឡាករវ័យ៣៣ឆ្នាំ Alexandre Lacazette ធ្វើជាប្រធានក្រុមជម្រើសជាតិ ដើម្បីដឹកនាំក្រុមបារាំងធ្វើការប្រកួតនៅលើទីលាន។ ខ្សែប្រយុទ្ធរបស់ក្លិប Lyon ខកខានមិនបានបង្ហាញខ្លួនឲ្យប្រទេសបារាំងចាប់តាំងពីឆ្នាំ២០១៧ ប៉ុន្តែកាលពីរដូវកាលមុន រូបគេស៊ុតបញ្ចូលទីបាន២២គ្រាប់ក្នុង៣៥លើក នៅក្របខណ្ឌ Ligue 1 ។
៣. កីឡាករ Achraf Hakimi
កីឡាករ Achraf Hakimi ជាកីឡាករដ៏ល្បីមួយរូបទៀត ដែលត្រូវបានជ្រើសរើសឲ្យតំណាងប្រទេសរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍អូឡាំពិក។ កីឡាករវ័យ២៥ឆ្នាំរូបនេះនឹងខកខានពីការប្រកួតកម្ដៅសាច់ដុំបើករដូវកាលជាមួយក្រុម Paris St-Germain ខណៈរូបសម្រេចចិត្តជួយក្រុមជម្រើសជាតិម៉ារ៉ុក ហើយនេះក៏ជាការបង្ហាញខ្លួនលើកទី៨ក្នុងព្រឹត្តិការណ៍អូឡាំពិក របស់ក្រុមម៉ារ៉ុកផងដែរ។
៤. កីឡាករ Fermin Lopez
កីឡាករ Fermin Lopez និង Alex Baena ជាសមាជិកជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់ Euro 2024 ខណៈពួកគេបន្ដចូលរួមជួយអេស្ប៉ាញក្នុងព្រឹត្តិការណ៍អូឡាំពិក។ ខ្សែបម្រើស្លាបវ័យ២១ឆ្នាំ Fermin Lopez បានបង្ហាញខ្លួនតែម្តងគត់ក្រោមការដឹកនាំរបស់លោក Luis de la Fuente។ Lopez និង Baena កំពុងស្វែងរកការបង្កើតប្រវត្តិសាស្ត្រ ដោយក្លាយជាកីឡាករដំបូងគេដែលឈ្នះទាំង Euro និងមេដាយអូឡាំពិក។
៥. កីឡាករ Naby Keita
អតីតខ្សែបម្រើក្រុម Liverpool កីឡាករ Naby Keita នឹងធ្វើជាប្រធានក្រុមហ្គីណេ។ នេះជាការបង្ហាញខ្លួនលើកទី២ របស់ក្រុមហ្គីណេនៅព្រឹត្តិការណ៍អូឡាំពិក។ កីឡាករ Naby Keita ចាប់ផ្ដើមរដូវកាលដំបូងមិនល្អទេ ក្នុងក្របខណ្ឌ Bundesliga ជាមួយក្លិប Werder Bremen ក្រោយបង្ហាញខ្លួនបាន៥លើកប៉ុណ្ណោះដោយសាររបួស និងជាប់ពិន័យ។ កីឡាករវ័យ២៩ឆ្នាំជាតួអង្គសំខាន់ក្នុងក្រុមហ្គីណេ ដោយរូបគេរកបានគ្រាប់ស៊ុតបញ្ចូលទីសរុបចំនួន១១គ្រាប់ក្នុងតំណែងជាខ្សែបម្រើ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ