Connect with us

ព័ត៌មានជាតិ

UN ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះការរៀបចំបដិសណ្ឋារកិច្ចជូនមន្រ្តី UN អន្តរជាតិ

បានផុស

នៅ

លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី​១ អាជ្ញាធរមីន ដែលបានសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព មកកាន់កម្ពុជានាពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជម្រាបថា​ លោក Jean-Pierre Lacroix បានធ្វើដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ និងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកកោះកេរ កាលពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងលិខិតថ្លែងអំណរគុណរបស់ លោក Jo Scheuer ដែលបានផ្ញើជូនលោក លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដែលបានរៀបចំ និងចូលរួមដោយផ្ទាល់ជាមួយ លោក Jean-Pierre សម្រាប់ទស្សនកិច្ចសកម្មភាពបោសសម្អាតមីន ក្នុងភូមិកោះកេរ ដែលកាយវិការនេះ បានបញ្ជាក់យ៉ាងច្បាស់​លាស់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់សកម្មភាពបោសសម្អាតមីន។
ជាមួយគ្នានេះ លោកថ្លែងអំណរគុណចំពោះ លោក លី ធុជ ដែលបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ រួមទាំងក្រុមការងាររបស់ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដើម្បីធានាថា ទស្សនកិច្ចរបស់លោក Jean-Pierre Lacroix ទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កា។

លោក Jo Scheuer គូសបញ្ជាក់ថា៖«ក្នុងឱកាសនេះផងដែរ សូមវាយតម្លៃខ្ពស់ចំពោះការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន និងសង្ឃឹមថា យើងនឹងបង្កើនកិច្ចសហប្រតិបត្តិការរបស យើងជាបន្ត ក្នុងពេលអនាគត»។

បន្ថែមពីនេះ លោក Jo បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរមីន ដែលបានផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រយូរអង្វែងដល់អង្គការសហប្រជាជាតិ ខណៈលោក វាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសកម្មភាពមីន ដើម្បីការអភិវឌ្ឍមនុស្ស។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត នាដំណើរទស្សនកិច្ចនោះ លោក Jean-Pierre Lacroix បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងភាពជោគជ័យរបស់កម្ពុជាក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីចូលរួមធានានូវសុខសន្តិសុខ និងសុវត្ថិភាពដល់បណ្តាប្រទេសដទៃទៀត ដែលការណ៍នេះគឺជាគំរូដ៏ល្អមួយសម្រាប់បណ្តាប្រទេសផ្សេងទៀតជុំវិញពិភពលោក។
ជាមួយគ្នានេះលោក Jean-Pierre បញ្ជាក់ថា អង្គការសហប្រជាជាតិនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២១ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម