Connect with us

ព័ត៌មានជាតិ

តេស្ដរកសារធាតុញៀន៖ មនុស្ស៩៧នាក់ប៉ុណ្ណោះបានប្រើសារធាតុញៀន ក្នុងចំណោមមន្ត្រី និងកងកម្លាំងជាង៩ម៉ឺននាក់

បានផុស

នៅ

ការតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងមន្ត្រីប្រដាប់អាវុធនៅទូទាំងប្រទេសកន្លងមកនេះ គឺសម្រេចបានប្រមាណជាង៩ម៉ឺននាក់ហើយ ខណៈអ្នកដែលរកឃើញថា មានអ្នកប្រើប្រាស់សារធាតុញៀនតែចំនួន ៩៧នាក់ប៉ុណ្ណោះ។ នេះជាការថ្លែងឱ្យដឹងដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់បន្ថែមរបស់លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្នុងចំណោមអ្នកដែលតេស្តឃើញមានប្រើប្រាស់សារធាតុញៀនទាំង៩៧នាក់នេះ គឺត្រូវបានចាត់វិធានការក្ដៅ តាមរយៈការបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋមានចំនួន៨៩នាក់ ខណៈ៨នាក់ផ្សេងទៀត កំពុងតាមដាន និងបន្តនីតិវិធី។ លោក ថា ចំនួនរកឃើញមន្ត្រីប្រើប្រាស់គ្រឿងញៀនេះ ក្នុងតួលេខទាបបំផុត គឺ១០០០នាក់ មានតែម្នាក់ប៉ុណ្ណោះ។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងដូច្នេះថា៖ «មកដល់ពេលនេះ ការធ្វើតេស្ដរហ័សលើទឹកម៉ូត យើងអនុវត្តទៅលើមន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៅទូទាំងប្រទេសមានចំនួន៩៩ ៣០០នាក់ គិតមកដល់ថ្ងៃនេះ។ ហើយក្នុងចំណោម៩៩ ៣០០នាក់នេះ យើងរកឃើញអ្នកមានប្រើប្រាស់សារធាតុញៀនហាមឃាត់ចំនួន ៩៧នាក់ ក្នុងចំណោម ៩៧នាក់នេះ មាន៨៩នាក់បានបណ្ដេញចេញពីក្របខ័ណ្ឌរួចហើយ នៅសល់ ៧នាក់កំពុងបន្តនីតិវិធី ហើយម្នាក់ផ្សេងទៀតកំពុងធ្វើការតាមដាន»

មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បានបញ្ជាក់បន្ថែមថា ការតេស្ត្តរកសារធាតុញៀននេះ ក៏មានការពាក់ព័ន្ធជាមួយមន្ដ្រីសាធារណៈ ដោយបានចាត់វិធានការរដ្ឋបាល ខណៈអ្នកខ្លះត្រូវបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន ដែលមានស្ថានទម្ងន់ទោសមិនអាចអត់ឱនឱ្យបាន។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខាងលើនេះ បានធ្វើឡើងក្នុងវេទិកាពិភាក្សាជាមួយអ្នកសារព័ត៌មានចម្រុះស្ថាប័ន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម